Home តារាជាតិ នាង គន្ធា ឆ្លើយតបក្រោយមានគេនិយាយដាក់ថាស្រីស្រលាញ់ស្រី «គ្មានអនាគត»

នាង គន្ធា ឆ្លើយតបក្រោយមានគេនិយាយដាក់ថាស្រីស្រលាញ់ស្រី «គ្មានអនាគត»

103
0

តារាចម្រៀង នាង គន្ធា បានចេញវីដេអូឆ្លើយតបទៅនឹងការបញ្ចេញមតិយោបល់របស់អ្នកលេងបណ្តាញសង្គមម្នាក់ដែលនិយាយដាក់នាងថាស្រីស្រលាញ់ស្រីគ្មានអនាគត។ នាង គន្ធា បានចាត់ទុកសម្តីនេះជាការរើ.សអើ.ងខណៈដែលគ្រួសាររបស់នាងគឺយល់ស្របចំពោះទំនាក់ទំនងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix4T6u3J_0E5ppcwbqeNCwtIYkJzaSOgXpKeBmqyX9gMEY7EqzIhtZ-8oPJNHtPcq2Ao9BjSG3LdPJJcDw_qkXLzov4BOTOMlLSjwHFZx2ifrKMWcLFSkNEUs6XS1BaQX0tWsIDRJqMdE50tToRBbRNywvXioWNFhQ56z0ejjGsK7UDC-OnrGk8i2yK6o/s2048/image_2026-08-15_15-31-43%20(2).png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង នាង គន្ធា ម្ចាស់បទ «បេះដូងចេះស្រវឹង» បានបង្ហាញទំនាក់ទំនងស៊ីជម្រៅជាមួយនឹងតារាចម្រៀង ម៉ាម៉ា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ នាង គន្ធា បានចេញវីដេអូមួយបន្ទាប់ពីមានបុរសម្នាក់និយាយដាក់នាងថាស្រីស្រលាញ់ស្រីគ្មានអនាគត។ នាង គន្ធា បានឆ្លើយតបថា អនាគតរបស់នាងមិនស្ថិតលើមាត់អ្នកដទៃឡើយហើយអរគុណសម្រាប់ការខ្វាយខ្វល់រឿងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWg9Qh_iSA6QlxSRLEtEajw7aJHci287J7c5JL4HPSURwpDLQvOXVfEp32F2FKNR0KdeCccnWRv3VA4BnhwgbbJQl5_RLZHKbQ5mdEAIhBRDF8wmuGSqPfw_HX8QdfG9p6irBrFQttDS_hUdPIPAzDxh6-5DHOw3vcmf4d2wSfLS23DTWjkguWLwUVW-M/s2048/image_2026-08-15_15-31-43.png
តារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបាននិយាយថាសម្តីរបស់បុរសនោះគឺជាការរើសអើង ហើយក្រុមគ្រួសាររបស់នាងមួយចំនួនធំទាំងសងខាងក៏មានការយល់ស្របនឹងទំនាក់ទំនងនេះដោយមិនមានការរើសអើងឡើយ។ នាង គន្ធា ថាអ្នកដែល Reply Story របស់នាងមើលទៅហាក់ដូចជាអ្នកធ្វើការចេះដឹងមួយរូបប៉ុន្តែបែរជាមានគំនិតរើសអើងចំពោះអ្នកទាំងពីរដូចនេះ។ គន្ធា ថាទំនាក់ទំនងនាងនិងដៃគូគឺមានរយៈពេលជិត៦ឆ្នាំហើយក្រុមគ្រួសារទាំងសងខាងដឹងឮពីព្រោះនេះជាក្តីសុខរបស់កូនៗ ហើយជីវិតរបស់នាងមិនស្ថិតនៅលើមាត់អ្នកដែលបញ្ចេញមតិនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE4SVqfnbDWAWfmA4MyybT1vX3puxa1k_IiwtllYxGIx69vCfuTAXiPxvdBAneaoGGn_OvTcOMRLICxycqnBXmMd0K1XEgWSnPz2vGFhI0y__e5Pf-qkV7WjRMslrqeV-_TtwO-vja62GfgkAHxJZJCLTgYVzGR1UU1mLiVAgENFed_V8XZDebqqQ7UZM/s2048/image_2026-08-15_15-31-45.png

មុននឹងបញ្ចប់វីដេអូ នាង គន្ធា បានផ្តាំផ្ញើទៅកាន់គណនីនោះឱ្យប្រុងប្រយ័ត្នពាក្យសម្តីរបស់ខ្លួនមុននឹងបញ្ចេញមតិទៅកាន់អ្នកផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvscz6dgx2LrJetirz1P_25ZypcLaNsUviszn_4Xw_VnuFaWFR7Cyl04jXGRV3CpPvmOlO6OSBcJdLiPQzwSfbRr0XrbaF5Jgk54SPAl1zlaiyUr79ToCjMdZRj0uJLm9jNHcIALsAX3tE-_TtwOeo5AP4WiuGxbTq-EwFypWAKS475oXc-TnVE9aIHX8/s2048/image_2026-08-15_16-06-24.png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល នាង គន្ធា ចេញមកតបតនឹងមតិវែកញែកនិងរិះគន់ពីជីវិតរបស់នាង៕