Home តារាជាតិ ទោះជាមនុស្សប្រុសដូចគ្នា សេង មង្គល និង Athika ក៏មិនពេញចិត្តការលើកឡើងរបស់ ងួន សុបិន

ទោះជាមនុស្សប្រុសដូចគ្នា សេង មង្គល និង Athika ក៏មិនពេញចិត្តការលើកឡើងរបស់ ងួន សុបិន

111
0

ពាក្យសម្តីរបស់ ងួន សុបិន បានបង្កើតឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីនិយាយថាប្រសិនជាប្រពន្ធផ្តល់ធ្វើឱ្យប្តីគ្រប់គ្រាន់ ប្តីមិនអាចទៅមានអ្នកផ្សេង។ មិនត្រឹមតែស្រ្តីនោះទេសូម្បីតែបុរសមួយចំនួនក៏មិនគាំទ្រនិងពេញចិត្តនូវការលើកឡើងរបស់ ងួន សុបិន ដូចគ្នាជាក់ស្តែងតារាសម្តែង សេង មង្គល និង Athika បានបង្ហាញថាមតិយោបល់របស់ពួកគេរៀងៗខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi46S9XjeQ-QYKlE0t8MrKCOXDghUWitZyzsDDNeCZ2P7wT0K2j-BD2cyn-ZVpEupRDQ4PGw7Nq_SaITOg_jCC9_ybvw_nYXpUyKRMEfT-iL1nQxnXc5Hzsvmo2BDnH5Mkwuw7hgixtW3XrI4JnbMmSCKSsL5QmA2OBnMJXplKHBbokt4U6B5P0znta8L4/s1440/image_2026-08-14_13-32-40%20(2).png
នៅលើបណ្តាញសង្គមរបស់តារាសម្តែង សេង មង្គល បានលើកឡើងថា «គ្មានទេពាក្យថាគ្រប់គ្រាន់ សម្រាប់មនុស្សដែលមិនចេះឆ្អែតឆ្អន់…! បើសូម្បីខ្លួនអ្នកមិនអាចផ្គាប់ចិត្តខ្លួនឯងបាន100%ផងនោះ ចុះទម្រាំអ្នកដទៃ…! តើយកអ្វីមកវាស់ទើបដឹងថាគ្រប់គ្រាន់…?
កុំយកលេសដើម្បីទៅសប្បាយនៅខាងក្រៅហើយមកទម្លាក់កំហុសឱ្យអ្នកនៅផ្ទះ ដោយអាងពាក្យថាអត់គ្រប់គ្រាន់ ដើម្បីបិទបាំងការផិតក្បត់របស់អ្នក… ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-WzA2VnLnpKw2dzxnrPZMPiQrejIXNFPnP5zL-K3l8qOn0b_9Dd10zMK1yP0YMi0R6gHwoD-dOjVQ7DX2_bvjIQUZrsbDu3xrxhbpIPW36aeviphwjP6uFL6svTkq1GeICnPmJPviwaL8L9Jbiu1Mh00dAwl2N17SvwB2Kq6msXBnrdtuVdzZPYdXSw/s2048/image_2026-08-15_09-00-44.png

ការលើកឡើងរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមានមតិជាច្រើនបង្ហាញការយល់ស្របនិងសរសើរចំពោះពាក្យសម្តីនេះនិងបានហៅ សេង មង្គល ថាជាបុរសដែលមានគុណភាព។

ងាកមកកាន់ Athika វិញលោកបានចេញវីដេអូមួយនៅលើទិកតុកដោយនិយាយថា ការគ្រប់គ្រាន់របស់មនុស្សម្នាក់ៗគឺផ្សេងៗគ្នា ហើយការគ្រប់គ្រាន់របស់យើងមិនអាចរំពឹងពីអ្នកដទៃផ្តល់ឱ្យយើងនោះទេ។ លោកថា ការគ្រប់គ្រាន់គឺមានតែយើងខ្លួនឯងផ្តល់ឱ្យយើងខ្លួនឯងប្រសិនជារំពឹងការគ្រប់គ្រាន់របស់ដទៃគឺមិនអាចផ្តល់ឱ្យយើងគ្រប់គ្រាន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidbBd769u6pn3fDQct7qlsQBRSQk2pTjzSwO0x4HbTtFYhbEH8AIcboNdhAVJ7IhoQJG-f9Hr0OOKfKnXqcgJSdh8t-JGrAowcWSBVhvx3uoAZb0cHlgjOa0feS15HyH0PWCjiQd8S36NB4teOtX5YtuY9gi74HngSjXREiEmU5PYHdrE2yCKGlB_pXdw/s2048/image_2026-08-15_09-00-47.png

គួរបញ្ជាក់ផងដែរថាលោក ងួន សុបិន ដែលជាសិល្បករពហុជំនាញ ទាំងជាអ្នកចម្រៀង អ្នកនិពន្ធ ពិធីករ រួមទាំងការសម្តែងក្នុងវីដេអូខ្លី បានរងនូវការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្តាញសង្គមក្រោយពីនិយាយថាមនុស្សប្រុសទោះបីជាមានប្រពន្ធស្អាតយ៉ាងណានៅតែមាននាយអាយ ហើយប្រសិនជាប្រពន្ធធ្វើឱ្យប្តីគ្រប់គ្រាន់ ប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទៀតនោះទេ។ ត្រង់ចំណុចនេះលោកបានពន្យល់ថា ពាក្យថាគ្រប់គ្រាន់មិនមែនសំដៅតែទៅលើរឿងលើគ្រែឡើយ តែទាក់ទងនឹងផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ បើប្រពន្ធបំពេញសេចក្តីឱ្យប្តីបានគឺប្តីនឹងមិនអាចបែកឆ្វេងបានឡើយ៕