Home តារាជាតិ King Chi លាតត្រដាងរឿងធ្លាប់ផុងខ្លួនសេ.ពគ្រឿងញៀ.ន

King Chi លាតត្រដាងរឿងធ្លាប់ផុងខ្លួនសេ.ពគ្រឿងញៀ.ន

90
0

សារភាពដោយមិនលាក់លៀមតារារ៉េប King Chi បាននិយាយថាលោកថាធ្លាប់ផុងខ្លួនសេពគ្រឿងញៀ.នបាត់បង់គ្រួសារ ភរិយា និងការងារ។ ការចេញមកនិយាយនេះ King Chi ចង់ដាស់តឿនទៅកាន់យុវវ័យកុំឱ្យប៉ះពាល់របស់ទាំងនេះពីព្រោះនាំឱ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-BQBLCZgXmr0EyH-LC4WS93DwV86-gCiOexSVcMggMhcxHqb5fxECFley9UmEEruq31jduljYzX6qlITH7aUhUi4u7GigCOIDp5chRzN2ts_jsiZCO2rxejeDH6qAN3f87JTg1IP2H_dTFsjE6JfJjzNTMvbkM9ZKp0umLNcef5r_kViDRjr99782Kd0/s960/image_2026-08-14_15-22-46.png

កាលពីកន្លងមកនេះពោលគឺនៅថ្ងៃទី១០ ខែសីហា King Chi បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសារមួយថា «១៥ឆ្នាំមុនបើមិនដោយសារភ្លើតភ្លើនជាមួយគ្រឿងញៀន ម្ល៉េះសមថ្ងៃនេះក៏ខ្ញុំបានស្គាល់រសជាតិ អនុស្សាវរីយ៍ប្រលងបាក់ឌុបនឹងគេដែរហើយ»។ អ្វីៗក៏ត្រូវលាតត្រដាងកាន់តែច្បាស់នៅពេល King Chi បានចែករំលែកដោយស្មោះត្រង់នៅក្នុងកម្មវិធីផតខាស់របស់ ខេ ដោយរៀបរាប់រឿងរ៉ាវជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_OTSFpgaEOiy80XtILfLV6tRzVKfqe6R6iBZ7phc9w7RgrwNg4Mn_9yOCgfA6Rh_fpAmNjVtalcKoVOmrvq8_E-zsWyNqMLjIhJDnPC9VamkP6Z7SZSNukROXiwEySU4B7SxWhRtDe4yZArDhr3lLAOoKWS8_o32pVCJwO4Zzb_7sLbQ12lZ8QNwmAA/s2048/image_2026-08-14_15-22-47.png

ជាអ្នករស់នៅខេត្តបាត់ដំបង King Chi បាននិយាយថាមុននឹងក្លាយជា King Chi ដូចសព្វថ្ងៃនេះលោកធ្លាប់ធ្វើការងារជាច្រើនដូចជាជាងសំណង់ អ្នករត់ម៉ូតូឌុប និងធ្លាប់ធ្វើជា MC តាមបណ្តាស្តង់របស់ក្រុមហ៊ុនទូរសព្ទដៃ។ លោកក៏បានទម្លាយទៀតថាមុននឹងចាប់មុខរបរទាំងនេះលោកចេះភាសាកូរ៉េរហូតអាចដល់បង្រៀនអ្នកដទៃបានប៉ុន្តែធ្វើជាគ្រូគេទៅហើយលោកប្រើប្រាស់គ្រឿងញៀន។ King Chi បានបន្ថែមថាដោយសារតែការភ្លើតភ្លើន ធ្វើឱ្យលោកមិនគោរពការងារច្បាស់លាស់ រួចហើយមិនដឹងធ្វើអ្វីណាមួយមានកាតព្វកិច្ចជាប្តីទើបលោកចាប់ការងារខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2lHFb_jLGwfN4OuKh3xqKQNcWRGucim1pLscjpciUSWS32BRJk280lDiB9oblUsVqAltytqYDngP5DqQVv_8Sot7Izy6-GmHe5ix0jlVHiL2Z-DJIJ0bSKCaur3Vs85p4jJum_YvpdR1cLnqaFDN1nAGgCOzkCF1R8xQsUztIO_j7udClEpmtikxNIVU/s2048/image_2026-08-14_15-22-48.png

តារារ៉េបរូបនេះបាននិយាយថាភរិយារបស់ខ្លួនបានដឹងថាលោកសេពគ្រឿងញៀនតាំងពីនៅជាសង្សារ ដោយលោកសន្យាថានឹងឈប់ធ្វើសកម្មភាពនេះ ខណៈដែលក្រុមគ្រួសារភរិយារបស់លោកមិនយល់ស្របទៅនឹងអាពាហ៍ពិពាហ៍នេះដែរ។ ជាមួយគ្នានេះ King Chi បាននិយាយថាការដែលអាចផ្តាច់ខ្លួនពីការសេពគ្រឿងញៀនបានគឺលោករកហេតុផល ប្រសិនជាលោកមិនឈប់ទេគឺលោកគ្មានអ្វីទាំងអស់។ ក្នុងការដែលរកហេតុផលគេចចេញឱ្យឆ្ងាយពីគ្រឿងញៀន King Chi បានបាត់បង់ខ្លួនឯង បាត់បង់ការងារ បាត់បង់ទ្រព្យសម្បត្តិ បាត់បង់ប្រពន្ធ ខ្មាសឪពុកម្តាយទើបធ្វើឱ្យលោកមានគំនិតត្រូវតែបញ្ឈប់សកម្មភាពនេះឱ្យបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizIMtpPLJ5HeCT5k-v7pAdflyNX3kSbDp6wIIm3oQPQfpz9okpV48BIunFIK6cDrAtWUoussun-8TVzKEk9MnTIdE61pW6-r2ckDAx6m6iU3o1JljO4NnqUhMym7KGjfuRakxTaCzfCRrr6skOmfESZFSoAdYV4utqi3PG0mo05xAarIoAuJHuKD7tDD4/s2048/image_2026-08-14_15-22-51%20(2).png
ក្នុងពេលដែលតាំងចិត្តឃ្លាតឆ្ងាយពីគ្រឿងញៀន King Chi បាននិយាយថាលោកបានទាក់ទងទៅតារាចម្រៀង ប្រុសឡា ដើម្បីសុំការងារធ្វើដោយចង់គេចចេញឱ្យឆ្ងាយពីខេត្តបាត់ដំបង។ ការទាក់ទងនេះ King Chi សារភាពថាពុំមានទំនាក់ទំនងអ្វីនោះទេក្រៅពីជាហ្វេនម្នាក់របស់ ប្រុសឡា៕