នាយករដ្ឋមន្រ្តីថៃ លោក អនុទីន បានរងនូវការរិះគ.ន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួន រឿងដុតបញ្ឆេះកម្តៅព្រំដែនខ្មែរដើម្បីបិទបាំងវិបត្តិក្នុងស្រុក ខណៈសាធារណជនជាច្រើនបង្ហាញភាពឆ្អែតឆ្អន់ និងលាតត្រដាងថា រដ្ឋាភិបាលគ្មានសមត្ថភាពស្តារសេដ្ឋកិច្ច ហើយគិតតែប្រើរឿងព្រំដែនជាឧបករណ៍នយោបាយបង្វែរដានរឿងរាស្ត្រកំពុងអត់បាយ។
.jpg)
ផ្ទុះការរិះគន់ផ្អើលបណ្តាញសង្គម! ពលរដ្ឋថៃជាច្រើនហាក់បង្ហាញភាពឆ្អែតឆ្អន់នឹងរដ្ឋបាលរបស់លោក អានុទិន ដែលចេះតែអូសទាញបញ្ហាព្រំដែនជាមួយកម្ពុជាមកធ្វើជាលេស រាល់ពេលដែលប្រជាប្រិយភាពរបស់ខ្លួនកំពុងតែធ្លាក់ចុះ និងដើម្បីបង្វែរដានពីវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងជាតិដែលកំពុងដុនដាបខ្លាំង។ ការរិះគន់នេះ កើតមានបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានចេញមុខសម្ញាញកម្លាំងយោធាជើងអាកាស និងយន្តហោះចម្បាំងជាសាធារណៈ ដោយអះអាងថាបានត្រៀមខ្លួនរួចរាល់អស់ហើយដើម្បីឆ្លើយតបនឹងរបាយការណ៍ព្រំដែន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ THE STANDARD ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆានវីរៈកុល បានផ្តល់បទសម្ភាសន៍ដោយបញ្ជាក់ថា កងទ័ពជើងអាកាសថៃ (RTAF) បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ១០០% ក្នុងការទទួលបទបញ្ជាសម្រាប់រាល់ប្រតិបត្តិការតាមផ្លូវអាកាស។ មេដឹកនាំថៃរូបនេះបានសម្ញាញកម្លាំងយោធាដោយអះអាងថា យន្តហោះចម្បាំងជាច្រើនគ្រឿងកំពុងប្រចាំការនៅតាមមូលដ្ឋានយុទ្ធសាស្ត្រដើម្បីការពារដែនអាកាស។ ទោះជាយ៉ាងណា សកម្មភាពបង្ហាញសាច់ដុំយោធានេះមិនទទួលបានការគាំទ្រពីពលរដ្ឋខ្លួនឯងនោះឡើយ។ សាធារណជនថៃបាននាំគ្នាចេញមុខរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម ដោយលាតត្រដាងថា រដ្ឋបាលលោក អានុទិន កំពុងតែទាល់ច្រក គិតមិនចេញធ្វើមិនកើត ក្នុងការដោះស្រាយវិបត្តិជីវភាព និងបញ្ហាសេដ្ឋកិច្ចជាតិដែលកំពុងដុនដាបខ្លាំង ទើបព្យាយាមទាញយកបញ្ហាសន្តិសុខព្រំដែនមកធ្វើជាឧបករណ៍នយោបាយបង្វែរអារម្មណ៍របស់រាស្ត្រឱ្យភ្លេចពីរឿងអត់បាយ។.jpg)
នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដដែល ពលរដ្ឋបានសរសេរឌឺដងត្រង់ៗថា «បង្កើតបញ្ហា ហើយបង្កើតសង្គ្រាមវិញល្អជាង។ ប៉ុន្តែរាល់ថ្ងៃនេះ លំបាកណាស់ លុយកាក់ចាប់ផ្តើមធ្លាក់ចុះដែរ» ខណៈអ្នកផ្សេងទៀតបានរិះគន់ធ្ងន់ៗទៅលើសមត្ថភាពដឹកនាំថា «មេដឹកនាំខ្លះគួរតែពិចារណាខ្លួនឯងខ្លះទៅ គ្មានសមត្ថភាពដឹកនាំអ្វីឡើយ ញញើតតាមខ្យល់។ រាស្ត្រធ្លាក់ចុះ សេដ្ឋកិច្ចយ៉ាប់យឺន គិតមិនចេញ ធ្វើមិនកើត គិតតែរាំលេងសប្បាយ…»។ រលករិះគន់ភ្លុកទឹកភ្លុកដីពីពលរដ្ឋថៃនៅពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា រាស្ត្រថៃលែងចាញ់បោកល្បិចកលនយោបាយចាស់គំរឹល ដែលចូលចិត្តយកបញ្ហាព្រំដែនជាមួយប្រទេសជិតខាងមកធ្វើជាខ្នើយកើយបិទបាំងភាពទន់ខ្សោយរបស់ខ្លួនទៀតហើយ។.jpg)
សកម្មភាពសម្ញាញសាច់ដុំយោធាអាកាសរបស់លោក អានុទិន នៅតាមព្រំដែនកម្ពុជានៅថ្ងៃនេះ បានត្រឡប់មកក្លាយជាដាវមុខពីរចាក់ត្រឡប់ទៅរកបំពង់ករបស់ខ្លួនឯងវិញ។ រលកនៃការដៀលត្មះ និងលាតត្រដាងល្បិចកលពីសំណាក់ពលរដ្ឋថៃផ្ទាល់ បានឆ្លុះបញ្ចាំងឱ្យឃើញថា ស្ថិរភាពផ្ទៃក្នុងរបស់រដ្ឋបាលថៃកំពុងតែរង្គោះរង្គើខ្លាំង ហើយរាស្ត្រថៃត្រូវការដំណោះស្រាយសេដ្ឋកិច្ច និងអាហារក្នុងក្រពះ ជាជាងការចង់បានសមរភូមិសង្គ្រាមអេឡិចត្រូនិច ឬយន្តហោះចម្បាំងការពារព្រំដែនដែលបង្កើតឡើងដោយល្បិចកលអ្នកនយោបាយ៕
Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃរិះគ.ន់ អនុទីន សុះសាច់រឿងដុ.តបញ្ឆេះកម្តៅព្រំដែនខ្មែរដើម្បីបិទបាំងវិបត្តិក្នុងស្រុក









