Home តារាជាតិ គេថាស៊ិ.ចស៊ី មិនសមគ្នា ឡូរីន ដាក់ទៅវិញចុកៗ

គេថាស៊ិ.ចស៊ី មិនសមគ្នា ឡូរីន ដាក់ទៅវិញចុកៗ

91
0

ប៉ុន្មានថ្ងៃថ្មីៗនេះប្រធានបទ វណ្ណដា និង ឡូរីន បានបង្កើតឱ្យមានការពិភាក្សាយ៉ាងច្រើននិងមានមតិប្រឆាំងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រអ្នកទាំងពីរ។ រងការរិះគន់រាប់មិនអស់ពេលនេះ ឡូរីន បានចេញមុខតតាំងមិនសំចៃដូចគ្នាជាពិសេសក្រោយពីមានមតិមួយថាការបែកបាក់នេះដោយសារតែនាងស្លៀកពាក់ស៊ិ.ចស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0bcsrWY12DXboMkRhKUDBK_RLMuCglx4Wj9-KZlC2C-Z1jDIcwlpFfUzX7vmMXTEOlhtlwNGd-3O0VuVYTgX4WroVF6TYn3UTiM1j257oUWCg3GwR8uuDASF1Aqj3yoTVJ1NQQBaP2eK438dI4De8zLP_2HVA8qAc3fGFEhRJCsEs72ewKuwZ4MBcKmI/s2048/image_2026-08-13_15-34-44.png
នៅយប់ថ្ងៃទី១២ ខែសីហា ឡូរីន បានបង្ហោះរូបភាព Screenshot ដែលបង្ហាញពីគណនីហ្វេកប៊ុកមួយបានសរសេរថា «គាត់ចាកចេញគឺល្អព្រោះមើលទៅមិនសមគ្នា។ គាត់គួរតែតែសាក សមនឹងនារីរមទម្យមិនស៊ិចស៊ី»។ ការបញ្ចេញមតិថាខ្លួនស៊ិចស៊ីមិនសមនឹង វណ្ណដា បានឆ្លើយតបវិញដោយសម្តីមុតស្រួចថា «ចឹងហំphi salដាំពេជ្រ ចង់សាកម៉ាពូថៅនឹងហ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhec-Y_-mSiKQnduXEIuwaZpnWAwkxt2Qm5_8Hq2UETwK3qNs_zwPIjLEDIXjeZnoquaTWJf_Vc15P0RlBvDKu4qEyBBi6bE6t1659BWuybEdhtyBMVrCPSixcM98iFGsSsJ4bGuz6CKqguVu5Vh9hHnW0owM6Tr914ipoFY7ySggX6dnqFy10x5kdLIhQ/s2048/image_2026-08-13_15-34-40.png
ការឆ្លើយតបរបស់ ឡូរីន ទៅកាន់ hater បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាពិសេសពាក្យដែល ឡូរីន ថា «ដាំពេជ្រ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaFetZvvJCx2zomcKdEwze432I9WlY3bnK4GaSlJLS1VdlV_CKz6Wt0BmnfKpjm5yJFlpga-Q8UmhDjyOY7E-r-3icRChzZ7zSx61SwE376HXXPaiG331q6rz27rkCWGh0-LxZO5OLOA3UyTGLLCKRyQjpHgjZlB1J6EjngXotID26WrYoYWgKOu-ITk4/s1284/image_2026-08-13_15-34-42.png

មិនទាន់អស់នោះទេនៅថ្ងៃទី១៣ ខែសីហា ឡូរីន បានបញ្ចេញសំណេរផ្លែផ្កាទៅកាន់គណនីខាងលើនេះម្តងទៀត។ ស្រីស្អាតរូបនេះចែករំលែកសំណេរមួយដែលសរសេរថា «គ្មានទេសម្រស់ តែចេះកំប្លែងឱ្យបងសើចរាល់ថ្ងៃ» ដោយភ្ជាប់មកជាមួយនឹងសម្តីថា «សម្រស់ក៏មាន កំប្លែងក៏ចេះ ណែនាំដាស់តឿនក៏ចេះ អត់សូវក្បាលរឹងទេ គ្រាន់តែកាចតែក៏cute ម្ហូបខ្មែរអឺរ៉ុបក៏ចេះធ្វើ ដៃគូប្រឹក្សា ចេះរកលុយខ្លួនឯង ចេះជួយសន្សំសំចៃឱ្យ លើកទឹកចិត្តក៏ចេះ មិនបាច់ទៅពេទ្យពេលឈឺព្រោះឡរីនជាពេទ្យ។ល។តែភិសាលថា មកពីឡរីនស៊ិចស៊ី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxbRpCZ-tvbmtLmHExB-sIkgPGlYAlnOSg9FL6UBzogJeA_QTP7djEqi5yL4hIqEdYzTBAMW_vf34HLYmXRf5rwBz4wq5IAWHFUVfE1FXKRnMdYjr-wkuKfPqXC-jDwKDoHyBFsBdkgC5ADhS6h0NcQ54LKIugb4CJmFw7JsbFo2pkJ4B35Ee6pRV9kw/s1059/image_2026-08-13_15-34-45.png

ថ្មីៗនេះ ឡូរីន បានបញ្ចេញការឈឺចាប់ដែលមនុស្សជាច្រើនមិនបានដឹងដែលខ្លួនបានជួបប្រទះតាំងពីអាយុ១៨ ១៩ ឆ្នាំ ហើយការបែកបាក់ក្នុងរឿងស្នេហា ឡូរីន បានចោ.ទសួរថាឈឺចាប់យ៉ាងមិចឱ្យមើលមកឃើញថា «ឈឺ» ហើយការមើលងាយនាងដោយសារនាងមិនមែនជា Artist ឬ?។ ទន្ទឹមនឹងនេះ វណ្ណដា ក៏បានបញ្ចេញអារម្មណ៍របស់ខ្លួនតាមរយៈតន្រ្តីបន្ទាប់ពីជីវិតផ្ទាល់ខ្លួនត្រូវគេយកទៅវែកញែកនិងបង្ហាញការឈឺចាប់ជុំវិញការបែកបាក់ដូចគ្នា៕