Home ព័ត៌មានអន្តរជាតិ ដើរមុនពិភពលោកមួយជំហាន! ចិនដាក់ចេញ AI ជំនាន់ថ្មី អាចបង្កើតវីដេអូក្នុងពេលតែ ១វិនាទី

ដើរមុនពិភពលោកមួយជំហាន! ចិនដាក់ចេញ AI ជំនាន់ថ្មី អាចបង្កើតវីដេអូក្នុងពេលតែ ១វិនាទី

84
0

ក្រុមហ៊ុនចិន AiSphere បញ្ចេញបច្ចេកវិទ្យា “AI World Model” (R-series) អាចបង្កើតវីដេអូ Real-time ក្នុងពេល ១វិនាទី ដើម្បីធ្វើបដិវត្តន៍វិស័យ E-commerce ស្របពេលបច្ចុប្បន្នមានអ្នកប្រើប្រាស់កើនដល់ ១៥០លាននាក់ ក្នុង ១៧០ប្រទេស និងធ្វើឱ្យចំណូលក្រុមហ៊ុនហក់ឡើង ១១៥.៣ភាគរយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX62z5wAe5HfbWPPn7bdDoWE8O-5VTRYkX7bJgPlE88ApqIN1G1Gqn7gTEkaVPMqaXN_aw_KCqXhKru-9ptu9v1_nUjaQdAt-hqhnCDD_xwfKkrfplPSbBCmx_NyY3C78fwWk5M9ahESoocfI6OuwKQFelBgSbHthoDCtnwzkg9G1r2OtFiLRG4f8AFnM/s1138/photo_2026-08-13_15-51-05%20(2).jpg
ពិភពលោកកំពុងបើកទំព័រថ្មី! ក្រុមហ៊ុនចិនលេងធម៌ក្តៅបញ្ចេញ AI ជំនាន់ថ្មី “AI World Model” ដំបូងគេបង្អស់នៅលើពិភពលោក ដែលមានសមត្ថភាពអាចបង្កើតវីដេអូ និងចលនារស់រវើកបានភ្លាមៗក្នុងពេលជាក់ស្តែង (Real-time) ត្រឹមតែមួយប៉ព្រិចភ្នែក ដោយគ្រាន់តែបញ្ចូលរូបថត អត្ថបទ ឬសំឡេងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtlvbN_bUGlAYHtn8vG4qZD3yQi1QFDA0BEzRT1H9k3Hz6KB86lperYstdImu8R79wFEiV6xU0SFu2i42RXt5vIfGsQmS7BGP9GBbths8flIHB8_RRPw7peTdwBs7G1P2PTzenmcQ8hRBzb8J4iJKT1eqGDM1AVLN-CmAhprF_69k1ajitik-UgotdqNE/s1280/photo_2026-08-13_15-51-05%20(3).jpg
 
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន បច្ចេកវិទ្យា “R-series” នេះ មិនត្រឹមតែបង្កើតរូបភាពចលនាធម្មតានោះទេ ប៉ុន្តែវាមានសមត្ថភាពវិភាគទិន្នន័យចលនា និងយល់ដឹងពីទិដ្ឋភាពពិភពលោក ដើម្បីរៀបចំក្រាហ្វិកវីដេអូឱ្យមានលក្ខណៈរូបសាស្ត្រធម្មជាតិដូចពិភពពិតៗ មិនថាតែរូបភាពបែប Fantasy ដូចជាតួអង្គ ស៊ុន អ៊ូខុង ឬទិដ្ឋភាពហ្គេមឡានប្រណាំងនោះឡើយ។ របកគំហើញនេះត្រូវបានគេរំពឹងថានឹងមកធ្វើបដិវត្តន៍ និងផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) ទាំងស្រុង ព្រោះអ្នកលក់ដូរអនឡាញគ្រាន់តែបញ្ចូលរូបថតផលិតផល និងការពិពណ៌នា នោះ AI នឹងបង្កើតជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញបានភ្លាមៗ ដោយមិនបាច់ចំណាយពេល និងកាត់បន្ថយថ្លៃដើមយ៉ាងច្រើនសន្ធឹកសន្ធាប់បើធៀបនឹងវិធីសាស្ត្រថតបែបបុរាណ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0fQ_rvyrbOS5jeEwLaTwjSdTccLCeNAo4qS3S8dOhNtOgMvLJPZj3-CVhzeELnG9NKQfyl6Fw54xBTCi3Ei1et-tnwXtbVe6LWQGdNSxc1vF7Agi9Uvs0SBSu8vuE2zlWyMK-n3mSWi9eqKNElHA5eZEPPHqn0YHFmiVc1APK4iUgv-HyinHhKjK9-N0/s1020/photo_2026-08-13_15-51-05%20(4).jpg
ជុំវិញភាពជោគជ័យដ៏ហក់លោតនេះ លោក Jin Hanmin អនុប្រធានក្រុមហ៊ុន AiSphere បានទម្លាយទិន្នន័យថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ ផលិតផល AI របស់ខ្លួនត្រូវបានដាក់ឱ្យដំណើរការរហូតដល់ទៅ ១៧០ ប្រទេស និងមានអ្នកចុះឈ្មោះប្រើប្រាស់កើនឡើងដល់ជាង ១៥០ លាននាក់នៅទូទាំងពិភពលោក។ ប្រភពដដែលបានបន្តថា គិតត្រឹមរយៈពេលដូចគ្នានេះ ចំណូលសរុបរបស់ក្រុមហ៊ុនបានហក់ឡើងរហូតដល់ ១១៥.៣ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំមុន ខណៈដែលចំនួនអ្នកប្រើប្រាស់សរុបបានកើនឡើងប្រចាំឆ្នាំរហូតដល់ ៩៧.៧ ភាគរយ ដែលជាតួលេខដ៏មហិមាមួយបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់វិនិយោគិន និងអ្នកបង្កើតមាតិកាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-qvaf-pfykeKC4qxKHS5WEGs5RVrvnI2MQvX9QWc_Nj3sClKXai-tlBtY47efp9MoUYJqh3NhAApD6KSCfVudDmURzT2vSPf2uwgpTVHVe-UBAXRcTK0wP5yuuh7awfjEN8hfYTaQqpfqWXAEl-N2gdCpa9lBbUbG_zKRLFXMX8BwQRULMnJXJlTKQg/s960/photo_2026-08-13_15-51-05.jpg
 
ជារួមមក របកគំហើញបច្ចេកវិទ្យា “AI World Model” របស់ក្រុមហ៊ុន AiSphere នៅពេលនេះ គឺជាសញ្ញាណឆ្លុះបញ្ចាំងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងដើរលឿនជាងការគិតរបស់មនុស្ស។ សមត្ថភាពបង្កើតវីដេអូកម្រិត Real-time នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើអាជីវកម្មអនឡាញ និងការបង្កើតហ្គេមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបើកផ្លូវឱ្យមនុស្សជាតិអាចឈានទៅបង្កើតពិភពនិម្មិតមួយដ៏រស់រវើក និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតនាពេលអនាគត៕