ព្យាយាមមិនមាត់កមិននិយាយអ្វីច្រើននៅលើបណ្តាញសង្គមសុខចិត្តយកការឈឺចាប់របស់ខ្លួនដាក់ទៅក្នុងចម្រៀង វណ្ណដា នៅតែទទួលបានមតិរិះគន់និងឌឺដងជាច្រើនថាមិនចេញការពារមិត្តស្រីរបស់ខ្លួនបែរជាឱ្យនាងនៅស្ងៀមទៅវិញ។ ឃើញមានការចោទប្រកាន់និងឌឺដងជាច្រើន វណ្ណដា ស្រាប់តែបញ្ចេញសំណេរមួយដោយបញ្ជាក់ថាលោកមិនមែនជាស្ទាវអ៊ីនធឺណិតនោះទេ។

គណនីមួយបានបង្ហោះថា « Choose a man ‘នរណាធ្វើបាបអូន ប្រាប់បង’ not a man ‘ស្ងាត់ទៅ កុំប្រកាន់គេអី អត់ការពារយើងហើ អត់ឱ្យយើងការពារខ្លួនឯងទៀត»។ សំណេរមួយនេះត្រូវបានគណនីផ្ទាល់ខ្លួនរបស់ វណ្ណដា ចែករំលែកបន្តអមដោយពាក្យសម្តីថា «បងមានclass បងមិនមែនស្ទាវ internetណា៎ បងចូលចិត្តលេងoutside « ស្ងាត់ទៅអូន កុំប្រកាន់គេអី បងសេវមុខវារួចហើយ »។

ការឆ្លើយតបរបស់ វណ្ណដា បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនូវពាក្យនេះទោះបីជាស្រាលៗប៉ុន្តែអាចធ្វើឱ្យអ្នកដែលចូលចិត្តឌឺដងលោកប្រហែលជាអាចយល់ខ្លះៗថាលោកមិនចូលចិត្តធ្វើអ្វីនៅលើបណ្តាញសង្គមនោះទេ តែចូលចិត្តធ្វើអ្វីនៅខាងក្រៅវិញ។
មិនត្រឹមតែឆ្លើយតបនូវពាក្យឌឺដងថាមិនចេះការពារមនុស្សជាទីស្រលាញ់ខាងលើនេះប៉ុណ្ណោះទេប៉ុន្តែកាលពីម្សិលមិញ (១២ សីហា) វណ្ណដា ក៏បានចែករំលែកគណនីក្លែងក្លាយមួយដែលបានចែករំលែកការលើកឡើងរបស់ វណ្ណដា ខាងលើនេះដោយភ្ជាប់មកជាមួយនឹងសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា « «គួរឱ្យអស់សំណើចណាស់ ពេលមនុស្សចាប់ផ្តើមលុបចោល/រិះគន់គាត់ គាត់អាចចេញពីភាពស្ងាត់ស្ងៀមមកការពារខ្លួនឯងបាន។ ប៉ុន្តែពេលដល់ពេលដែលត្រូវចេញមុខការពារមិត្តស្រីរបស់គាត់ គាត់បែរជាស្ងាត់ឈឹងទៅវិញ»។ សំណេរនេះដែរត្រូវបានម្ចាស់បទ «Blue story» ឆ្លើយតបវិញថា «តាំងពីពេលណាមក ខ្ញុំត្រូវរាយការណ៍រឿងគ្រប់យ៉ាងក្នុងជីវិតឱ្យអ្នកដឹង? អ្នកជានរណា ទើបមកទាមទារចម្លើយពីខ្ញុំ?»។
គួរបញ្ជាក់ផងដែរថា វណ្ណដា ទើបតែទម្លាក់បទថ្មីរបស់ខ្លួនចំនួន៣បទព្រមគ្នាដែលបង្ហាញការឈឺចាប់របស់ខ្លួននិងបង្ហាញពីអ្នកមួយចំនួនចូលចិត្តវែកញែកជីវិតផ្ទាល់ខ្លួនរបស់លោក និងរងសម្ពាធក្នុងជីវិតជាមនុស្សល្បីល្បាញ៕










