ក្រោយពេលដៃគូជម្លោះជាបវរកញ្ញាទម្លាយថាខកចិត្តនឹងមនុស្សស្រីដូចគ្នាទាក់ទងនឹងអតីតដៃគូរបស់ខ្លួនពេលនេះ ទីនីន បានបញ្ជាក់ថានាងនិងបវរកញ្ញានោះពុំបានស្និទ្ធនឹងគ្នានោះទេធ្លាប់ជួបតែ២-៣ដងប៉ុណ្ណោះហើយជួបនាងដើម្បីតែពឹងពាក់ប៉ុណ្ណោះ។ ត្រង់ចំណុចដែលថាទាក់ទងនឹងអតីតដៃគូ Queen ទីនីន ថាពួកគេបែកគ្នា៥-៦ឆ្នាំខណៈខាងប្រុសជាអ្នកតាមញ៉ែនាងនោះទេ។

នៅលើគណនីទិកតុក ទីនីន បានបង្ហោះសារចំនួន៣បន្ទាប់ពីដៃគូជម្លោះរបស់នាងដែលជាបវរកញ្ញាល្បីឈ្មោះមួយរូបចេញបកស្រាយជុំវិញភាពចម្រូងចម្រាសរឿងអ្នកទាំងពីរទាក់ទងនឹងអតីតដៃគូ។ ទីនីន បានបញ្ជាក់ទៅកាន់អ្នកគាំទ្ររួមទាំងបវរកញ្ញាថា «ខ្ញុំមិនមែន មិត្តជិតស្និទ្ធិនឹង Queen ទេឈប់និយាយបន្លើសមើល យើងគ្រាន់តែស្គាល់គ្នា តាមonline ជួបគ្នាបាន ២-៣ដងអត់មានមករួមសុខ រួមទុក្ខទេ គេរាប់អានខ្ញុំតែពេលត្រូវការ ពឹងពាក់ខ្ញុំប៉ុណ្ណោះ»។.png)
សំណេរមួយទៀតអ្នកលក់អនឡាញរូបនេះបានបញ្ជាក់ថា ex នោះគឺបែកគ្នានឹង Queen ៥-៦ឆ្នាំហើយមនុស្សប្រុសនោះគឺជាអ្នកតាមនាងទេហេតុអ្វីមិនជេរខាងប្រុសបែរជាមកជាន់នាងហើយនិយាយបន្លើស ដៀលនាងនិងកូនសព្វបែបយ៉ាងទាំងដែលនាងមិនបានព្រមពៀងថាធ្វើសង្សារគ្នាទេ បែរជាដើរនិយាយអាក្រក់ពីនាងទៅវិញ។
ទីនីន បានបង្ហោះសំណេរមួយទៀតដោយចង់ឱ្យបវរកញ្ញារូបនោះឆ្លើយតបទៅនឹងការដែលដើរនិយាយពីនាងថាយកកូនចងជើងប្តី ដើរនិយាយថានាងជាស្រីផិតប្តី ទាំងមិនដែលស្និទ្ធស្នាលនឹងគ្នាផង៣-៤ឆ្នាំមកនេះ រួមទាំងដើរនិយាយថាកូននាងមិនដឹងឪមួយណា។

គួរឱ្យដឹងថាកន្លងមកថ្មីៗនេះ ទីនីន បានចេញវីដេអូមួយទៅកាន់បវរកញ្ញាម្នាក់ដែលចោទនាងថាយកកូនចងជើងប្តី។ អ្នកលក់អនឡាញរូបនេះបានហៅបវរកញ្ញាដែលជាដៃគូជម្លោះនេះថាជាមនុស្សស្រីជាន់តែមនុស្សស្រីដូចគ្នា៕










