Home តារាជាតិ អ្នកនាង ចំប៉ារ័ត្ន រងនូវការរិះគ.ន់ក្រោយនិយាយថាការថតវីដេអូរបស់ខ្លួនគឺមិនមានការសុំជាមុន

អ្នកនាង ចំប៉ារ័ត្ន រងនូវការរិះគ.ន់ក្រោយនិយាយថាការថតវីដេអូរបស់ខ្លួនគឺមិនមានការសុំជាមុន

110
0

អ្នកនាង ចំប៉ារ័ត្ន ដែលទស្សនិកជនស្គាល់ថាជាអ្នក Reviews ម្ហូបអាហារបានរងនូវមតិរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីអ្នកនាងបាននិយាយនៅក្នុងកម្មវិធីផតខាស់ថាការថតវីដេអូរបស់ខ្លួនមួយចំនួនគឺពុំបានសុំការអនុញ្ញាតជាមុននោះទេ។ ជាមួយនឹងពាក្យរិះគន់អ្នកលេងបណ្តាញសង្គមជំរុញឱ្យអ្នក Reviews រូបនេះគួរតែសុំគេជាមុនសិនមុននឹងថត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-KTTsbD_WUhNATjG_lrDy9qNwHy5P0gYQALZiYNbQVqIXCXGR3FTNdWdD7qEijA62IGBhF3FeRpuaXUS_tR5KAVxFgqxnTc7S4VPOFOTYK5Qz7u65T4StdSU4WFTD6uSxOwfl8ahwefFqj6MovqqGzK5Mye27bWdBFnHaU0KpQGjIMgCJ8SRSKCnAwNo/s2048/image_2026-08-11_15-38-46.png
ថ្មីៗនេះអ្នកនាង ចំប៉ារ័ត្ន និងស្វាមី បានចូលរួមក្នុងកម្មវិធីផតខាស់របស់ ខេ ដោយបានលើករឿងរ៉ាវមួយចំនួនទាំងការងារនិងជីវិតឯកជនហើយនេះគឺជាសកម្មភាពដ៏កម្រសម្រាប់អ្នក Reviews ម្ហូបអាហាររូបនេះដែលចូលរួមក្នុងកិច្ចសម្ភាស។ ឆ្លងកាត់ធ្វើជាអ្នកធ្វើមាតិកាខាងម្ហូបអាហារច្រើនឆ្នាំអ្នកនាង ចំប៉ារ័ត្ន បានទទួលស្គាល់ថាពេលខ្លះគឺត្រូវរងនូវពាក្យសម្តីរិះគន់ពីអ្នកទស្សនាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7VbIOPtGH_OPhyphenhyphenO2kUro8-DCConesaSukSB45H9J7YTmu-DUFuNozg6yNFRChCzRd0zHw0jTx7syNVrnKq-7nmc8GAn9gSLuLRzA0lg5bJ0lGs19rARDclYuQ8brJE8jUHKcGbaIiLbf9f9I1pMjDXA8ewxa1cb0-OW_4gSim3gMGXXhEJV0g0ncZMJY/s2048/image_2026-08-11_15-38-40.png
នៅក្នុងវីដេអូនោះអ្នកនាង ចំប៉ារ័ត្ន បាននិយាយថាការថតរបស់ខ្លួនគឺឆៅៗមិនបានសុំការអនុញ្ញាត។ ត្រង់ចំណុចនេះអ្នក Reviews រូបនេះបាននិយាយថានៅពេលមានការសុំមិនប្រាកដថាគេឱ្យថតនោះទេព្រមទាំងបញ្ជាក់ថាការងារពីដើមរបស់ខ្លួនគឺបែបនេះ។ ទោះយ៉ាងណាអ្នកនាង ចំប៉ារ័ត្ន ថាមានការសុំអនុញ្ញាតលុះត្រាតែជាហាងដោយសារតែដំបូងៗគឺមិនមានថវិកាដោយប្រាប់ទៅកាន់ហាងមុនដើម្បីអាចនឹងមានការផ្តល់ជាអាហារឱ្យខ្លួនប្រសិនជាចង់ថតអាហារថ្លៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxob86lwdNRgh6YqU7fm0a5AUqudF6cZTlEYkEUY_5pB-kvJd2LFhrRdXnvCndo-t8zjc1JiQj7iFxUXRWwjkUxq9DZ760yxqBsTfTL2QKDvDRCVHCw97yn0X8ZWfdoH1W8ThL6lUjLljCKIvsyuHmYgY4ZjyVyT_fVupjnBhCY8DA_1vYUVit6J9RTGw/s2048/image_2026-08-11_15-38-41.png

អ្នកនាង ចំប៉ារ័ត្ន ថាប្រសិនជាទៅតាមខេត្ត ឬអាហារតាមផ្លូវគឺមិនបានសុំនោះទេដោយសារតែថតកាម៉េរាធំមិនមែនទូរសព្ទ ដូច្នេះមានពេលខ្លះគេចង់ជេរ ចង់វាយ ថែមទៀត។ អ្នក Reviews រូបនេះបន្តទៀតថាប្រសិនបើថតជាមួយនឹងក្រុមការងារគឺខ្លួនបានឱ្យក្រុមការងារជាអ្នកសុំប៉ុន្តែបើរូបនាងជាអ្នកថតវិញគឺមិនដែលសុំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5l9X97YSKy1u6WmVRMwW67aQJT1dP3pTWg7d_UA7KxkB06xdWmmf5jkbqdFXxzmnPSuUNh6ZUrIwh0OjbW7p-Jw1_AXBCxbq9AwAt3PqFxGqdR95-OSedQdznNQTmF2zihD0JWYa8rRUY4syr_FZRMJNu9vGeXQdolCimxZgpBhpNRUAkpEsyQXP91iQ/s2048/image_2026-08-11_15-38-42.png

ពាក្យសម្តីខាងលើនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងមកកាន់អ្នកនាង ចំប៉ារ័ត្ន។

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា«សំណូមពរដល់ អ្នកធ្វើមាតិកាទាំងឡាយថា ប្រសិនបងប្អូនចង់ ថតមាតិកា សូមមេត្តាសុំ ការអនុញ្ញាតពីម្ចាស់ទីតាំង ឬម្ចាស់សមីខ្លួនសិន ព្រោះការ ថតដោយមិនសុំការអនុញាត្តវាជាទង្វើ គ្មានសុជីវធម៌ និងរំលោភសិទ្ធឯកជន។ , ទោះមិនថតដោយមុខក៏ត្រូវសុំការអនុញ្ញាតពីសាមីខ្លួនគេជាមុនដែរ។ សីលធម៌ គឺសំខាន់ មិនថា អ្នកមានគោលបំណងជួយលើកតម្កើនការលក់ របស់ពួកគាត់ក៏ដោយ»។ អ្នកផ្សេងទៀតបានលើកឡើងថា «សុំគ្មានខុសអី ហេតុអីមិនសុំពួកគាត់ពាក្យគួរសម, អត់សីលធម៌សោះ ថតអត់ចេះសុំគេមុនចឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpJ0_MLJBbNxYr4IwdzItG8-Vg7JMRJyqABLranuL0s9QRu8xlWvSuLsOE28y1qRfEb5ZNsW-mBrMCNXKlBAKhkm0krTi_H02DPDGb2P-MJaojhKbNChmAf-kumxdqE06vmUwz15UqdTBFHxJ_8Ik5zvixkW3E6f4AAYfNOaiyJlo-63dymodJyya-MCk/s1804/Screenshot_20260810_140644_Facebook.jpg
នៅក្នុងការរៀបរាប់នេះអ្នកនាង ចំប៉ារ័ត្ន បានពន្យល់ដែរថាការថតឆៅៗទាំងនេះដោយសារតែចង់បានទិដ្ឋភាពស្តែងៗដោយមិនមានការរៀបចំទុកជាមុនឡើយ៕