Home ព័ត៌មានសេដ្ឋកិច្ច ណាហ្គាវើលដ៍ សម្ពោធពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” ដើម្បីបំផុសសកម្មភាពប្រឆាំងនឹងការបំពុលដោយប្លាស្ទិក

ណាហ្គាវើលដ៍ សម្ពោធពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” ដើម្បីបំផុសសកម្មភាពប្រឆាំងនឹងការបំពុលដោយប្លាស្ទិក

99
0

ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបើកសម្ពោធពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” ដែលមានការតាំងបង្ហាញស្នាដៃច្នៃប្រតិដ្ឋ និងផលិតផលនវានុវត្តន៍ប្លាស្ទិកកែច្នៃដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបំពុលដោយប្លាស្ទិកដែលកំពុងគំរាមកំហែងដល់ទន្លេ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកម្ពុជាព្រមទាំងបំផុសគំនិតឱ្យមានសកម្មភាពរួមគ្នាដើម្បីអនាគតកាន់តែស្អាត និងមានចីរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mQAKPfuRIvSbdgNk4XkcN8L4aKLQfMIau9GjIADG8M2cASJBXtctteLpI0dwzulOJtifNp_DvzQz9shT9hrUNAvQ8-LkfdvSYjUT0cgGosE18a8EfIXCNjnMEPDx6EWdoBmvODVxFl2lpDg6NlU_1tCm5rdh6AjBsLXeQv9bQk9OdGchdJQAS6yBp2Y/s3827/1_CSR_CGS_Awards_Ceremony_&_An_Ocean_of_Plastic_Launch_20260728%20(2).jpg

ពិធីកាត់ខ្សែបូ សម្ពោធជាផ្លូវការនៃពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក”។

រៀបចំឡើងនៅណាហ្គាវើលដ៍ទី១ ពិព័រណ៍នេះត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក Mizuno Hokuto នាយកក្រុមហ៊ុនហ្គោមី រីសាយខល។

នៅក្នុងពិធីបើកសម្ពោធ លោកជំទាវ ឃុន រចនា បានកោតសរសើរចំពោះគំនិតច្នៃប្រតិដ្ឋ និងសារអប់រំបរិស្ថាននៃពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” ដោយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពិព័រណ៍នេះក្នុងការលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីការកាត់បន្ថយសំណល់ និងការកែច្នៃឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh15cLreMiYJFa9O40b3bMbSnRbDhixTE5sCT94cA__kdTgnIos04w-Q3YkrbVJI6GOb6AymtX7rIgQ_TzsVyYsIaLblQAVLZ7KiUZNhyphenhyphenKjBwzWhodonwkrSj7zybfUe_LwmCG-JKjJLWvLfqORzyWHMqhMbxVXaYCBPn4vm6MQlvxQk1bdS0Z_wr8NJPI/s5067/2_CSR_CGS_Awards_Ceremony_&_An_Ocean_of_Plastic_Launch_20260728%20(2).jpg

សិស្សានុសិស្ស ចែករំលែកអំពីការបំផុសគំនិត និងសារអប់រំនៅពីក្រោយស្នាដៃច្នៃប្រតិដ្ឋរបស់ពួកគេ។

លោកជំទាវបានមានប្រសាសន៍ថា “ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគំនិតច្នៃប្រតិដ្ឋ ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” នេះ។ ស្នាដៃរៀបចំលម្អ ចម្រុះពណ៌ ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងផលិតផលច្នៃប្រតិដ្ឋថ្មីៗដែលធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០% បានបង្ហាញយ៉ាងច្បាស់ថា សំណល់ដែលត្រូវបានបោះចោល អាចប្រែក្លាយទៅជាស្នាដៃដ៏មានអត្ថន័យ និងជំរុញទឹកចិត្តរបស់យើងយ៉ាងខ្លាំង។ ពិព័រណ៍នេះមិនត្រឹមតែអបអរសាទរដល់គំនិតច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេចអំពីសារសំខាន់នៃការកាត់បន្ថយសំណល់ប្លាស្ទិក ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអនុវត្តតាមគោលការណ៍ចីរភាពផងដែរ”។
លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ផងដែរដល់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមហ៊ុនហ្គោមី រីសាយខល សម្រាប់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក និងការលើកកម្ពស់ការទទួលខុសត្រូវទៅលើបរិស្ថាន។ “គំនិតផ្តួចផ្តើមបែបនេះ បំផុសគំនិតដល់សហគមន៍ជាពិសេសស្រទាប់យុវជនឱ្យគិតគូរឡើងវិញអំពីការប្រើប្រាស់ប្លាស្ទិក ទទួលស្គាល់តម្លៃនៃការកែច្នៃឡើងវិញ និងចូលរួមធ្វើសកម្មភាពជាក់ស្តែងដើម្បីឆ្ពោះទៅរកអនាគតកាន់តែស្អាត និងបៃតង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWxTM8LQlWek1vpY371dd4Vd85m4rV0bg9YPsLzvVQ-J2DTA9B47vZndOb9MmdnHck2Ra-TvW1S7x1TmUkgeG3HzX4WLngcwwETstpxj2YrCtP9Ep8cKEJNpbwv4rFwXH5Cmf586uozaQYKyLiCQTifV59H-FCW96WwhSqH0Xww1giKDEBc0cQZDo4N1I/s6425/3_CSR_CGS_Awards_Ceremony_&_An_Ocean_of_Plastic_Launch_20260728.jpg

ប្រើក្លាយសំណល់ទៅជារបស់មានតម្លៃឡើងវិញ ៖ ផលិតផលដែលធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០% ធ្វើឱ្យវត្ថុធាតុដើមដែលត្រូវបានបោះចោល មានប្រយោជន៍ជាថ្មី។

បើកជូនសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី២៣ ខែសីហា ពិព័រណ៍នេះបង្ហាញពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើផ្លូវទឹក និងបរិស្ថានសមុទ្រនៅកម្ពុជាដែលយើងត្រូវតែដោះស្រាយរួមគ្នា។ សាធារណជនអាចទស្សនា និងឈ្វេងយល់ពីការដាក់តាំងបង្ហាញបែបអប់រំ ស្នាដៃសិល្បៈច្នៃប្រតិដ្ឋរបស់សិស្សានុសិស្ស និងផលិតផលបែបនវានុវត្តន៍ដែលធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០% ដោយក្រុមហ៊ុនហ្គោមី រីសាយខល ដែលបង្ហាញយ៉ាងច្បាស់ថា សំណល់អាចត្រូវបានច្នៃធ្វើជារបស់មានប្រយោជន៍ និងមានតម្លៃជាថ្មីតាមរយៈគំនិតច្នៃប្រតិដ្ឋ និងដំណោះស្រាយចក្រា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCenzG0z1bcINRCIP5aTPFGzjrplOKwUdjSuyc0O4IKd4RNqt5ehMNbCUjCX5RjGaqMPTQvFUmhTWoB0xn6MS18cEVFiucxfpmD7Gf7h3Q4-yXF0KL0RZmuTekHvyZ5gMqNKyFkAfWUDWzRgSutURrSLWQ6QkcsMjIzvCUydVWiFJwqBeKlyI-e3W-rTs/s6631/4_CSR_CGS_Awards_Ceremony_&_An_Ocean_of_Plastic_Launch_20260728.jpg

សិស្សានុសិស្ស សរសេរពាក្យពាចន៍នៅលើជញ្ជាំងដើម្បីចែករំលែកការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារមហាសមុទ្រ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាបរិស្ថានប្រឈម និងបន្ទាន់បំផុតមួយដែលសហគមន៍កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

បរិស្ថានធម្មជាតិរបស់ប្រទេសកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយរបស់ជាតិ ប៉ុន្តែបច្ចុប្បន្ន កំពុងរងការគំរាមកំហែងកាន់តែខ្លាំងពីសំណល់ប្លាស្ទិក។ តាមរយៈពិព័រណ៍នេះ យើងសង្ឃឹមថានឹងចូលរួមជំរុញលើកទឹកចិត្តឱ្យគ្រប់គ្នាកែប្រែទម្លាប់នៃការប្រើប្រាស់ និងការបោះចោលប្លាស្ទិកព្រោះយើងទាំងអស់គ្នាគឺជាផ្នែកមួយនៃដំណោះស្រាយ។ តាមរយៈជម្រើសប្រកបដោយការទទួលខុសត្រូវក្នុងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ យើងអាចរួមគ្នាជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជាសម្រាប់ក្មេងៗជំនាន់ក្រោយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1sQIXXwW4KWK7jCNOKqHphWeN0rtRjo4I0IkE5MLZ0Icy64-gqvIiDW6ej5YSZ63yp1vYAGZNzMSCUOhq9IqalUgsXFC6_fmqxyJi7WgPA-VKqZuKX4CE9gOZRmrlHSjND9IacRoOPhd-UK5NOu46xaYnyXz6IrYhLVp88jvtyHwTg41fd9xwLtI490M/s1400/5_CSR_CGS_Awards_Ceremony_&_An_Ocean_of_Plastic_Launch_20260728.jpg

សិស្សានុសិស្ស ឈ្វេងយល់ពីសកម្មភាពផ្សេងៗក្នុងការការពារមហាសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

ជាផ្នែកមួយនៃយុទ្ធនាការនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារចីរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការការប្រកួតប្រជែងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ។ សាធារណជន ត្រូវបានលើកទឹកចិត្តឱ្យចែករំលែករូបថត ឬវីដេអូអំពីពិព័រណ៍នេះនៅលើបណ្តាញសង្គមដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការបំពុលដោយប្លាស្ទិក និងមានឱកាសឈ្នះរង្វាន់ដ៏ទាក់ទាញយ៉ាងច្រើនផងដែរ។
គួរដឹងថា ពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” បើកជូនសាធារណជនចូលទស្សនារៀងរាល់ថ្ងៃនៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ចូលទស្សនាដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBW2YVt8hfJ9k3mTAW0eo_bsslO4gMTjJwof3TWAAbNxwa-keFGVe5v7YBZpnPY0YXlRII1GOJUCgAHHUYlILlDjIpWO8gIUkZQwqx8k7Pbl1MiFVFT4x2AxFU_8Mb-S5yZx2GtK5jig4g36zqdhV7NYmiTFPR6RQQridVP2BkYb8mJWWKG_sUTM89agc/s4000/6%2020260803_143927.jpg.jpeg

មហាសមុទ្រ មានរឿងរ៉ាវជាច្រើនដែលត្រូវរៀបរាប់… តើអ្នកនឹងជួយចែករំលែករឿងរ៉ាវទាំងនោះដែរឬទេ? បើកចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី២៣ ខែសីហា នៅណាហ្គាវើលដ៍ទី១។