Home តារាជាតិ វណ្ណដា ទម្លាក់៣បទបង្ហាញពីការឈឺចាប់ក្នុងនាមជាតារា ជីវិតឯកជនត្រូវបានគេនិយាយវែ.កញែ.ក

វណ្ណដា ទម្លាក់៣បទបង្ហាញពីការឈឺចាប់ក្នុងនាមជាតារា ជីវិតឯកជនត្រូវបានគេនិយាយវែ.កញែ.ក

105
0

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ វណ្ណដា បានទម្លាក់បទថ្មីចំនួន៣បទព្រមគ្នាដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកគាំទ្រភាគច្រើនបានសម្តែងការអាណិតអាសូរមកកាន់តារាចម្រៀងរូបនេះក្រោយពីបង្ហាញការឈឺចាប់របស់ខ្លួនជុំវិញទំនាក់ទំនងស្នេហាហើយត្រូវបានគេបញ្ចេញមតិវែកញែកគ្មានចន្លោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR5FpscBGfEBr65s3ilSs2Pggi4EjrxAx4iHbRol1vj1-EilyI-QI3hKBiOcBJsHWKIRAE0XZBxs1vWODe5jXCyisyV1z14BPFWSEePFOePLeeWQxGbarMpesWAXkpFrHAnTaXHG7gh8PXP1LsNweL21sjQjn0ZioowbeCCLCkIBiE55bgB9mn9vP4QgA/s2048/image_2026-07-18_14-53-38.png
មិនផ្តល់សញ្ញាអ្វីទាំងអស់ ពោលគឺនៅយប់ថ្ងៃទី១០ ខែសីហា តារារ៉េប វណ្ណដា បានទម្លាក់បទភ្លាមៗជាមួយនឹងការបញ្ចេញអារម្មណ៍របស់ខ្លួនតាមរយៈតន្រ្តីជុំវិញទំនាក់ទំនងបែកបាក់។ បទទី១គឺមានចំណងជើងថា «HERO 2 VILLAIN» បានបង្ហាញថា វណ្ណដា កំពុងតែត្រូវបានចំណងរួមរិតខ្លួនគេមិនអាចរើសទៅណារួចឡើយ។ ចំណែកឯអត្ថន័យបទនេះ វណ្ណដា បានលើកឡើងថាបេះដូងរបស់លោកកំពុងប្រេះស្រាំតែធ្វើជាសប្បាយ ហើយទោះបីជាលោកមានលុយច្រើនយ៉ាងណាក្តីប៉ុន្តែជីវិតស្នេហានៅតែរកាំរកូស។ ទោះបីជាឈ្មោះ វណ្ណដា មានឥទ្ធិពលយ៉ាងណា ប៉ុន្តែតារាចម្រៀងរូបនេះស្អប់ខ្លួនឯងទៅវិញ ប្តូរពី Hero ក្លាយទៅជាមនុស្សអាក្រក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwknlO1jlDf7WXn6kRVrJLv-uCBnw02OEff1zl_u_GDBI_ADxUbQUGxeZyVT-lq6SgXd5AcvZGZqPCOBC-H-AkpLM7CPfQQiCehxpeeq0qCXRuFqggkX9djld-Trfz78oyKcD4JZpDnUdInt6Ege6lBuGjKUrqyfP-a6aLAw98iJTg9dgRjkZz0E24_6w/s1920/image_2026-07-18_14-53-36%20(2).png
ក្នុងបទនេះក៏បង្ហាញថា ការធ្វើជា Hero មិនសប្បាយនោះទេ។ ឈ្មោះ វណ្ណដា មានឥទ្ធិពលពេលខ្លះក៏ជាថ្នាំព្យាបាល ពេលខ្លះជាថ្នាំពុលដោយសារតែភាពល្បី។ តារាចម្រៀងរ៉េបរូបនេះក៏បានបង្ហាញពីរឿងរ៉ាវរបស់ខ្លួនត្រូវបានគេវែកញែកសប្បាយមាត់ ប៉ុន្តែពេលខ្លះលោកហូរទឹកភ្នែកជោគខ្នើយ។ មនុស្សជាច្រើនបានគិតថាលោកខ្លាំង ហើយចាក់សាំងបន្ថែមដោយគ្មានអ្នកណាខ្វល់ពីលោកឡើយទាំងការពិត វណ្ណដា ក៏មានអារម្មណ៍ឌីប្រេសខ្លាំងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOzTR7ir2ecGfRyrUh6OW3JMMkXfikM5HSYqkkwyg5ujNMCu5pKI-Spah0ue8O5wylJOFsLXvnnCi_wr7DrIedWgr4oEIxYrBf7w_QwaxVY80nYSa-fjaFoWKaBOVIV1oS3_PlKNiWGLpR_F2bG3ds-JaeKZk5xxj8iYcYdETx_l5alQiIdUTXo0jglyo/s2048/image_2026-08-11_09-37-11.png
ក្នុងបទទី ២ មានចំណងជើងថា « BLUE STORY» វណ្ណដា បានបង្ហាញពីហេតុផលដែលលោកបាត់មុខដោយសារតែទ្រូងគាំ្រ បាត់បង់សេរីភាពពីព្រោះមានមនុស្សជាច្រើនចង់កំណត់វាសនាលោក។ ក្នុងអត្ថន័យនេះក៏បង្ហាញលោកគឺជាមនុស្សធម្មតាមិនមែនជាទេវតានោះទេហើយរឿងស្នេហាគ្មានណាកំណត់ដែរ។ ក្នុងនាមជាតារា ពេលស្នេហាជោគជ័យកាន់ផ្កាស្លាគេក៏សាទរគេត្រូវចិត្ត ប៉ុន្តែនៅពេលបែកបាក់វិញក្លាយជាចំណីមាត់ ត្រូវគេអារកាត់ ចេះតែម៉ៃនិងវាយតម្លៃ ហើយដកសិទ្ធភាពឯកជនរបស់គេទាំងអស់ទាំងរឿងនោះគឺជាជីវិតរបស់ស្នេហារបស់លោក និងជារឿងរវាងមនុស្សពីរនាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwNaZWRW73Hom1o1DEqFEZ-gZjDWpg51eX4L-23Z7IRdImdJIVZ7Q9O0fJ4hpwgn1-m2NwUzm98Rc9uFVcZ8qUf-8r3aUDpvTEuq5ysHunTbUsmp7vrNVUJrE71f69KNRIlcl8K3joH-RegZuwgwQ7vAh0DgrN0qqfnjsZ-Ee-EQEBE73J7DVn5m0DDnA/s944/image_2026-08-11_09-37-11%20(2).png
បន្តជាមួយនឹងបទទី៣ វណ្ណដា បានដាក់ចំណងជើងថា «DO YOU» ដែលបង្ហាញពីទិសដៅរបស់លោកបានខូច លែងចង់រ៉េប លុបចោលការសម្តែង និងបានចោទសួរទៅកាន់អ្នកគាំទ្រថា នៅនឹក នៅចងចាំ នៅមោទនភាព ចំពោះលោកទេ។ វណ្ណដា ក៏បានបង្ហាញពីភាពស្មុគស្មាញរបស់ខ្លួន ទោះបីជាកូនប្រុសខ្លាំងប៉ុណ្ណាក៏ដោយមានពេលខ្លះក៏ចេះយំដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5hH3MR-YxVzisUeituF-e39Q8LTXNU8jQKT4uF2h2dG9W8Ahb744U2BUyl_fJ-Z6-NpsVvvjOoHVZXVV_iP1MykSuzszRDycFnJbAF1qVrHDy4MPQ4eXEL7QJD6rYWsQEpwQi7JFYGzTwct2Ivfyxe4tb4Fc8F_GT-7dSNChKiVP51_xAWPfKu-3FZUo/s2048/image_2026-07-18_14-53-42.png

តាមរយៈបទចម្រៀង៣បទដែលបង្ហាញពីរឿងរ៉ាវរបស់ខ្លួនទាក់ទងនឹងការបរាជ័យស្នេហា មានជីវិតជាតារាត្រូវរងនូវសម្ពាធពីគ្រប់មជ្ឈដ្ឋាន ត្រូវគេបញ្ចេញមតិវែកញែកគ្មានចន្លោះ ទាំងមិននៅក្នុងសាច់រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការយល់ចិត្តនិងលើកទឹកចិត្តទៅកាន់ តារាចម្រៀង រូបនេះ៕