Home ព័ត៌មានអន្តរជាតិ លោក Tom Andrews វា.យបកទៅថៃ រឿងមិនតបលិខិត UN ខ្លួនឯងតែបែរមកចោ.ទ UN ថាលម្អៀង

លោក Tom Andrews វា.យបកទៅថៃ រឿងមិនតបលិខិត UN ខ្លួនឯងតែបែរមកចោ.ទ UN ថាលម្អៀង

93
0

មួយៗច្បាស់ៗ និងងាយ​យល់! ឆ្លើយតបទៅនឹងប្រតិកម្មរបស់រដ្ឋាភិបាលថៃក្នុងពេលកន្លងមកដែលថា របាយការណ៍ស្ដីពីស្ថានភាពជនភៀសខ្លួនខ្មែរជាង ៦៥ម៉ឺននាក់មានភាពលម្អៀង និងខុសពីសមត្ថកិច្ចរបស់សហប្រជាជាតិ លោក Tom Andrews បានឆ្លើយតបវិញដោយមិនបង្អង់ថា ខ្លួនបានផ្ញើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទៅឱ្យភាគីថៃពិនិត្យជាមុនរួចរាល់ហើយ តែថៃខ្លួនឯងទេដែលមិនព្រមឆ្លើយតប និងបានបញ្ជាក់ថាទិន្នន័យនេះ គឺលោកដកស្រង់ចេញពីរបាយការណ៍របស់ UN ទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib580cj9c6DbMOUCqwlf9FxIqi1tS3ph8f0jnsBNibPhLtX3KJcrSv20pSoh_hkEmyMgnjDRBYwS4LjPVLw7wf2uPPx3YvfSEBFHBF2YeiCVuSM3MqbLNDdCKpuCJBzMik-byyRNbW-livGG6BnHWh9yWONlRxAWbMpj9FfCW-YmRkxQIQb0my7PcHmCA/s1280/photo_2026-08-07_09-24-43%20(3).jpg

យោងតាមខ្លឹមសារដែលបានលាតត្រដាងនៅក្នុងសារតបប្រតិកម្មលោក Tom Andrews បានគូសបញ្ជាក់ថា ការដែលលោកលើកឡើងអំពីតួលេខជនភៀសខ្លួនខ្មែរជាង ៦៥០,០០០ នាក់នោះ គឺលោកដកស្រង់ចេញពីទិន្នន័យជាក់ស្តែង និងរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ផ្ទាល់។ លោកបានសង្កត់ធ្ងន់ថា ការលើកឡើងអំពីទុក្ខវេទនារបស់ជនភៀសខ្លួនទាំងនោះ គឺជាការបង្ហាញក្តីកង្វល់ផ្នែកសិទ្ធិមនុស្ស និងមនុស្សធម៌សុទ្ធសាធ មិនមែនជាការផ្តោតលើទម្រង់ដែនអធិបតេយ្យភាពដែលមានការប្រទាញប្រទង់គ្នារវាងប្រទេសទាំងពីរ ដូចដែលរដ្ឋាភិបាលថៃបាននិងកំពុងព្យាយាមបង្វែរដាននោះឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51Nx4jkrFd6cY_TLx_luYgxRG3MBaLNu574kekRMKnONzjaM5aHCknYKyd0INVEbe7HUnYB3OGCnoGJsIKUfL2sJXxmqaeEbm-ibcDLG_WrFUH1jv6VjVHjmeM2CQ6osbLoPHTtta8kNp4gCivruKE40XNx3SlOiCG1EjHQ06qTU1jDYUlWThk9e4aeE/s1280/photo_2026-08-07_09-24-44%20(2).jpg
អ្នករាយការណ៍ពិសេសរូបនេះ បានបញ្ជាក់បន្ថែមទៀតថា នៅខែក្រោយនេះ ក្រុមការងាររបស់លោកនឹងបញ្ចប់របាយការណ៍ចុងក្រោយ ដើម្បីដាក់ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបញ្ហាព្រំដែន។ លោកក៏បានបង្ហើបពីគម្រោងក្នុងការបន្តទំនាក់ទំនងទៅកាន់រដ្ឋាភិបាលថៃម្ដងទៀត ដើម្បីស្វែងរកកិច្ចសហការ និងសង្ឃឹមថានឹងមានការចូលរួមបំភ្លឺពីមន្ត្រីជាន់ខ្ពស់ថៃ មុនពេលរបាយការណ៍ផ្លូវការត្រូវបានបោះពុម្ពផ្សាយជាសាធារណៈ។ ទោះជាយ៉ាងណា លោកបានដាស់តឿនថា ភាគីថៃមិនអាចមើលរំលង ឬព្រងើយកន្តើយចំពោះការដោះស្រាយជម្លោះព្រំដែននេះបានឡើយ ដោយត្រូវតែធ្វើឡើងដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋរងគ្រោះអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ក្នុងបរិយាកាសដែលមានស្ថិរភាព និងសន្តិសុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3CM73WkZ5Eel-h5GhEi0-tKuQ0D6AbyTLODZ0CpH0WQVbb9n_L4uIUeP3zalbE0eUHObX3-k51tLRoDeBccd8xQSzr2arU0fYmLix4zcoTkYPThLvZGSAwAephd2LEYDPiImBx1GpXENK2C9gk9hTVeRkNWt7E-nK6vwM23E6O6kiQDhMzYSq67giG2Y/s1080/photo_2026-08-07_09-24-44.jpg
ជារួមមក សារឆ្លើយតបវាយបកវិញយ៉ាងចាស់ដៃរបស់លោក Tom Andrews បានបង្ហាញឱ្យឃើញពីភាពតានតឹងផ្នែកការទូតដ៏ស្រួចស្រាវរវាងអ្នកជំនាញ UN និងរដ្ឋាភិបាលថៃ។ ការដែលថៃព្យាយាមលាក់បាំងការពិតដោយមិនព្រមឆ្លើយតបលិខិតផ្លូវការ ហើយបែរមកប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារលើបុគ្គល និងចោទប្រកាន់ពីភាពលម្អៀងវិញនោះ មិនអាចជួយដោះស្រាយវិបត្តិមនុស្សធម៌ និងការរំលោភសិទ្ធិពលរដ្ឋខ្មែរនៅតាមព្រំដែនបានឡើយ។ របាយការណ៍ដែលត្រៀមដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅខែក្រោយ នឹងក្លាយជាសម្ពាធអន្តរជាតិដ៏ធំមួយ បង្ខំឱ្យថៃត្រូវតែចូលខ្លួនមកដោះស្រាយដោយតម្លាភាព៕