ចំប៉ីខ្មៅ និងលោក ឈិន សុធា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជាច្រើនបន្ទាប់ពីអ្នកទាំងពីរបានតតាំងជាមួយគ្នានៅលើបណ្តាញសង្គម។ ជម្លោះពាក្យសម្តីរបស់អ្នកទាំងពីរក៏បានធ្វើឱ្យវីដេអូចាស់របស់ ចំប៉ីខ្មៅ រីកសាយភាពម្តងទៀតបើទោះបីជាសកម្មភាពនោះបានធ្វើឱ្យ ចំប៉ីខ្មៅ ជាប់ទោសរួចហើយក្តី។
.png)
ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមបន្ទាប់ពីគេបានឃើញ ចំប៉ីខ្មៅ បានបង្ហោះរូបភាព Screenshot អ្នកឆាតមកខ្ចីលុយរបស់ខ្លួននូវទឹកប្រាក់តិចតួចស្របពេល ចំប៉ីខ្មៅ បានតបតជាមួយនឹងពាក្យសម្តីអសុរោះ។ ទើសចិត្តនឹងចំប៉ីខ្មៅ ដែលបង្ហោះរូបភាពអ្នកខ្ចីលុយជាមួយនឹងសម្តីឬកខែងរែងលោក ឈិន សុធា បានបង្ហោះសំណេរមួយចំនួននិងបានចេញវីដេអូផងដែរ។ ក្រោយមកអ្នកទាំងពីរក៏បានបង្ហោះតបតគ្នាទៅវិញទៅមក។
.png)
ក្នុងសំណេរមួយកាលពីយប់ថ្ងៃទី៥ សីហា លោក ឈិន សុធា បានបង្ហោះថា «បងប្អូនមហាជនប្រហែលជិតបានស្គាល់កម្ពស់អ្នកទើបមានដោយសារអួតលុយគេ និងធ្លាប់ជាប់គុកដោយសារដៀលជាតិខ្មែរជាលើកទី២ហើយព្រោះសណ្តានវានៅបន្តថោកទាប!»។ ក្រោយមក ចំប៉ីខ្មៅ បានបង្ហោះតបតវិញជាមួយនឹងពាក្យសម្តីថា «សុំសួរដៀលកន្លែងណា ដៀលជាតិអ្វីទៀតហើយ និយាយអ្វីនិយាយឱ្យពិត បើមិនពិតក្រែងច្យុតខ្លួនឯងខ្ញុំរវល់សឹងស្លាប់ ពុំមានពេលទៅផុសវីឌីអូ អត់ប្រយោជន៍អ្វីទេជួយផុសភស្ដុតាងមកថាខ្ញុំដៀលកន្លែងណាខ្ញុំ សុខចិត្តទៅស្នងការទាំងយប់ឱ្យមើល កុំទម្លាប់បៀមឈាមព្រួសដាក់គេ ប្រូ ។ ផ្ទះខ្ញុំមាន កន្លែងខ្ញុំមានបើមានរឿងអ្វីបងៗសមត្ថកិច្ចគាត់មកអញ្ជើញខ្ញុំហើយ»។
យ៉ាងណាក៏ដោយភ្លើងកម្តៅកាន់តែក្តៅខ្លាំងនៅពេល ចំប៉ីខ្មៅ បានទាមទាររកព័ស្ដុតាង។ ក្រោយមកវីដេអូរបស់ ចំប៉ីខ្មៅ ដែលប្រមាថប្រជាជនខ្មែរបានរីករាលដាលម្តងទៀតខណៈអ្នកតាមដានភាគច្រើននៅតែមានកំហឹងបន្ទាប់ពីឃើញវីដេអូប្រមាថរបស់ ចំប៉ីខ្មៅ កាលពីឆ្នាំ២០១៩។.png)
នៅលើវីដេអូនោះលោក ឈិន សុធា ដែលជាអ្នកវិភាគនយោបាយក្រៅប្រទេសបានភ្ជាប់មកជាមួយនឹងសម្តីថា «បើប្អូនរៀនរស់នៅក្នុងរបៀបថ្លៃថ្នូរគឺគ្មានមហាជនខ្មែរណាគេគាស់វីដេអូនេះមកហិតទេតែប្អូនមិនចោលរបៀបរស់នៅបែបពួកបាតសង្គមសោះ! និយាយឱ្យចំប្អូនមិនកែតែម្តង! ខ្ញុំស្តាប់វីដេអូនេះពេលណាគឺឈឺចាប់!!ទោះវាជាវីដេអូចាស់តែមកដល់ម៉ោងនេះម្ចាស់វីដេអូអត់កែចរិតទាល់តែសោះ! ខ្ញុំផុសព្រោះចំប៉ីខ្មៅទាមទាររកព័ស្ដុតាង»។

ការបង្ហោះវីដេអូនោះឡើងវិញបានបណ្តាលឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់មានចិត្តខឹងសម្បារសាជាថ្មីនៅពេលឮពាក្យសម្តីរបស់ ចំប៉ីខ្មៅ ប្រមាថជាតិសាសន៍ខ្មែរមួយនគរ បើទោះបីជាសកម្មភាពនោះ ចំប៉ីខ្មៅ បានជាប់ទោសក៏ដោយ៕










