ស្ថានភាពជំងឺទឹកនោមផ្អែមរបស់តារាកំប្លែង តាក់ស៊ី រយៈពេលចុងក្រោយនេះបានបង្កឱ្យមហាជនរន្ធត់ចិត្តយ៉ាងខ្លាំងដែលឃើញសភាពរបស់ នាយ តាក់ស៊ី កាន់តែយ៉ាប់យ៉ឺននិងត្រូវកាន់ជើងម្ខាងចោល។ តារាកំប្លែង ស្រីអ៊ីត នាយក្រូច រួមទាំងអតីតតារាកំប្លែង នាយឃ្លោង បានបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងមកកាន់ក្រោយឃើញសភាព តារាកំប្លែង តាក់ស៊ី។

កន្លងមកនេះដើម្បីការពារការរីករាលដាលនិងរក្សាអាយុជីវិត នាយតាក់ស៊ី ត្រូវបង្ខំចិត្តកាត់ម្រាបដៃ ម្រាមជើងមួយចំនួនដើម្បីកុំឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ។ យ៉ាងណាថ្មីៗនេះស្ថានភាពជំងឺទឹកនោមផ្អែមរុំាំរៃរបស់ នាយតាក់ស៊ី កាន់តែយ៉ាប់យ៉ឺនរហូតត្រូវកាត់ជើងម្ខាងចោលដើម្បីកុំឱ្យជំងឺធ្វើទុក្ខកាន់តែខ្លាំង។.png)
ហេតុការណ៍នេះបានជំរុញឱ្យមហាជនសម្តែងការអាណិតអាសូរយ៉ាងខ្លាំងមកកាន់តារាកំប្លែងរូបនេះ។ ជាមួយគ្នានេះដែរ តារាកំប្លែង ស្រីអ៊ីត បានសួរសុខទុក្ខ នាយតាក់ស៊ី ទាំងទឹកភ្នែកដោយសារតែរន្ធត់ចិត្តយ៉ាងខ្លាំងពេលឃើញស្ថានភាពជំងឺរបស់អតីតមិត្តរួមក្រុមជួបបញ្ហាសុខភាពយ៉ាងនេះ។ មិនខុសគ្នាប៉ុន្មានពី ស្រីអ៊ីត នោះទេ នាយក្រូច វិញក៏បានបង្ហាញភាពសោកសៅរបស់ខ្លួនពេលឃើញមិត្តរួមក្រុម នាយ តាក់ស៊ី ត្រូវបង្ខំចិត្តកាត់ជើងចោលម្ខាង។
នាយក្រូច បានសរសេរនៅលើបណ្តាញសង្គមថា «អនិច្ចាវាសនា នាយតាក់ស៊ី ពីមុនជាតារាល្បីឥឡូវជើងខ្លីដោយសារជំងឺទឹកនោមផ្អែមស៊ី មនុស្សម្នាក់ៗមើលថ្ងៃចុងក្រោយមិនឃើញទេ»។
.png)
ងាកមកកាន់ឧកញ៉ា ទុំ សារុត ហៅ នាយឃ្លោកវិញបានថ្លែងដោយការអាណិតអាសូរថា «ឃើញរូបភាពនេះហើយ ខ្ញុំពិតជាអាណិតនាយតាក់ស៊ី អនិច្ចាវាសនា នាយតាក់ស៊ី ពីមុនជាតារាល្បីឥឡូវជើងខ្លីដោយសារជំងឺទឹកនោមផ្អែមស៊ី មនុស្សម្នាក់ៗមើលថ្ងៃចុងក្រោយមិនឃើញទេ ដូច្នេះមានតែការលើកទឹកចិត្តឱ្យនាយតាក់ស៊ីតស៊ូបន្តទៀត»។
ក្រៅពីអ្នកទាំងបីដែលសម្តែងការអាណិតអាសូរមកកាន់តារាកំប្លែង តាក់ស៊ី គេក៏បានឃើញ ស្រីខ្ញុង ខលសួរសុខទុក្ខនិងឱ្យកម្លាំងចិត្តអតីតមិត្តរួមក្រុមដែរ។ យ៉ាងណាមិញក្រោយពីឃើញមានអ្នកកំប្លែងជាច្រើនបង្ហាញការសួរសុខទុក្ខនិងនិយាយពីស្ថានភាពជំងឺរបស់ នាយ តាក់ស៊ី ទស្សនិកជនមួយចំនួនមានចង្ងល់យ៉ាងខ្លាំងចំពោះតារាកំប្លែង ពាក់មី ដោយសារតែគេពុំបានឃើញលោកមានសកម្មភាពអ្វីឡើយ៕










