សម្ពាធការទូតកាន់តែក្តៅ! អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) បានចេញមុខព្រមានចំៗ និងដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅកាន់រដ្ឋាភិបាលថៃ ឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការច្បាប់ដាច់ខាត ជុំវិញករណីគំរា.មសម្លាប់ និងការលាបពណ៌បំភ្លៃព័ត៌មានលើសមាជិកសភា និងសកម្មជនសិទ្ធិមនុស្សល្បីៗនៅភាគខាងត្បូង។ នេះជាការបកអាក្រា.តល្បិចចាស់វស្សារបស់យោធាថៃ ដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រលាបពណ៌ទម្លាក់កំហុសឱ្យអ្នកដទៃ ដើម្បីលាក់បាំងភាពទន់ជ្រាយផ្នែកសន្តិសុខផ្ទៃក្នុងរបស់ខ្លួន។

យោងតាមការចុះផ្សាយព័ត៌មានសិទ្ធិមនុស្សទាន់ហេតុការណ៍អមដោយរូបភាពផ្លូវការ លោកស្រី Anchana Heemmina សកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោនៅភាគខាងត្បូងប្រទេសថៃ ព្រមទាំងលោកស្រី Angkhana Neelapaijit (សមាជិកព្រឹទ្ធសភា) និងលោក Romadon Panjor (សមាជិកសភា) បាននិងកំពុងរងរលកនៃការវាយប្រហារ និងលាបពណ៌យ៉ាងធ្ងន់ធ្ងរនៅលើបណ្តាញអ៊ីនធឺណិត។ យុទ្ធនាការបំភ្លៃព័ត៌មាននេះ បានចាប់ផ្តើមកម្រើកឡើងយ៉ាងគំហុកភ្លាមៗ បន្ទាប់ពីមានហេតុការណ៍ក្រុមកំរើកខ្លួនបើកការវាយប្រហារយ៉ាងរន្ធត់ ទាំងការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ក្នុងស្រុក Ra Ngae ខេត្ត Narathiwat កាលពីថ្ងៃទី២២ ខែកក្កដា ដែលបានបណ្តាលឱ្យទាហានថៃចំនួន ៥នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ និងកុមារតូចៗរងរបួស។
.jpg)
ក្រោយពេលរងការខូចខាត និងការបាត់បង់ជីវិតកងទ័ព កងបណ្តាញឃោសនាដែលមានទំនាក់ទំនងជាមួយភ្នាក់ងារសន្តិសុខជាតិថៃ បានលេងល្បិចបង្វែរដាន និងលាក់បាំងភាពទន់ជ្រាយផ្នែកសន្តិសុខផ្ទៃក្នុងរបស់ខ្លួន ដោយបានបង្កើតព័ត៌មានក្លែងក្លាយ ចោទប្រកាន់ និងទម្លាក់កំហុសទាំងបំពានថា សមាជិកសភា និងសកម្មជនសិទ្ធិមនុស្សទាំងនោះ គឺជាអ្នកនៅពីក្រោយខ្នង ឬផ្តល់ជម្រកដល់ក្រុមខុសច្បាប់។ ការលាបពណ៌ដ៏អយុត្តិធម៌នេះ បានរីករាលដាលទៅជាការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ជុំវិញវិបត្តិនេះ លោកស្រី Elaine Pearson នាយិកាប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងការណ៍ដាច់អហង្ការថា៖ «អ្នកដែលទទួលខុសត្រូវ លើការគំរាមកំហែងទាំងនេះ ត្រូវតែនាំយកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនគិតពីឋានៈ ឬការបង្កបង្កើនឥទ្ធិពលរបស់ពួកគេឡើយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការការពារសកម្មជនការពារសិទ្ធិមនុស្ស»។
.jpg)
សេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់របស់អង្គការ Human Rights Watch នាពេលនេះ គឺជាការដាក់សម្ពាធការទូតដ៏ធ្ងន់ធ្ងរមួយចំកណ្តាលរដ្ឋាភិបាលថៃ។ យុទ្ធនាការលាបពណ៌បំភ្លៃការពិត និងការដើរតួជាជនរងគ្រោះរបស់ទីក្រុងបាងកក មិនអាចបោកប្រាស់ភ្នែកសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ (UN) បានឡើយ ព្រោះការពិតជាក់ស្តែងនៅលើដី ទាំងវិបត្តិជនភៀសសឹកខ្មែរតាមព្រំដែន និងការរំលោភសិទ្ធិមនុស្សភាគខាងត្បូង សុទ្ធតែត្រូវបានលាតត្រដាង។ ថៃត្រូវតែប្រឈមមុខនឹងការពិត បញ្ឈប់សង្រ្គាមព័ត៌មានលាបពណ៌ឆ្លងដែន គោរពច្បាប់អន្តរជាតិ និងធានាសុវត្ថិភាពពេញលេញជូនដល់អ្នកការពារសិទ្ធិមនុស្ស ជៀសវាងការរុញច្រានប្រទេសជាតិឱ្យធ្លាក់ចូលទៅក្នុងទណ្ឌកម្ម និងការរិះគន់ពីសំណាក់មហាអំណាចសកលតទៅទៀត៕
Home ព័ត៌មានអន្តរជាតិ អង្គការសិទ្ធិមនុស្ស ព្រ.មានថៃឲ្យដោះស្រាយជាបន្ទាន់ ករណីគំរា.មសម្លា.ប់សកម្មជនសិទ្ធិមនុស្ស









