Home តារាជាតិ ខាត់ ស្រីច័ន្ទ ទម្លាយពីការតស៊ូនិងបានរៀបការតូចមួយជាមួយនឹងស្វាមីមុនពេលមានផ្ទៃពោះ

ខាត់ ស្រីច័ន្ទ ទម្លាយពីការតស៊ូនិងបានរៀបការតូចមួយជាមួយនឹងស្វាមីមុនពេលមានផ្ទៃពោះ

92
0

រយៈពេលចុងក្រោយនេះអ្នកតាមដានមួយចំនួនជ្រាបមកហើយថា ខាត់ ស្រីច័ន្ទ អតីតបវរកញ្ញានិងជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា បានបង្ហាញដំណឹងល្អរបស់ខ្លួនមានសមាជិកថ្មីធ្វើឱ្យគ្រួសារពេញលេញ។ ជាមួយនឹងការមានសមាជិកថ្មីនេះ ខាត់ ស្រីច័ន្ទ បានបង្ហាញពីការតស៊ូរបស់នាងនិងប្តី និងបញ្ជាក់ថាពួកគេធ្លាប់បានរៀបការតូចមួយជាមួយគ្នានៅឯសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWsBkz-4CV1_057nbZFKnDmreYUKy4JnU-AX65r9ZsnrQLv6APgJcFWqtLdmFSpgsDUBgQ2HnCz35cZfuJq-A427fsRsmhOWaFnq7erN2YFaC0gz6vfVcqWXOz-z6Xk4Z-y_7FSX0lItqLo3Ca3ujf_jP32QWSFo39iyMhn_Uljzjc90jsiHh2NHXehw/s2048/image_2026-08-04_15-16-58.png
នៅយប់ថ្ងៃទី៣ ខែសីហា ខាត់ ស្រីច័ន្ទ បានរៀបរាប់ពីទំនាក់ទំនងស្នេហានិងការតស៊ូរបស់ខ្លួនក្នុងជីវិតគូរបស់នាងនិងគូស្នេហ៍រយៈពេលកន្លងមកនេះដោយឆ្លងកាត់រឿងរ៉ាវជាច្រើនរហូតអ្នកទាំងពីរធ្លាប់ចង់បែកគ្នាទៀតផង។ ខាត់ ស្រីច័ន្ទ បានបង្ហាញថានាងបានស្គាល់ស្វាមីដំបូងកាលពីឆ្នាំ២០១៤ និងចាប់ផ្តើមស្រលាញ់គ្នាឆ្នាំ២០១៥ ភ្ជាប់ពាក្យឆ្នាំ២០១៦។ នៅពេលអ្នកទាំងពីរភ្ជាប់ពាក្យ អ្នកទាំងពីរបានចាប់ផ្តើមនៅផ្ទះជាមួយគ្នាដោយខិតខំរកស៊ី លក់អីវ៉ាន់ ជួយការងារគ្នា និងឆ្លៀតរៀនថតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiWsHup6YL0xRKYF00xv6EualRqgU4qfq48ngPN_VQNZvb4G83pM2MueqJvse23-3VK0gJSM8wwsUuYBhortv2mrfKJOHVxhLB3AI6x09cVcVCo7F0t1E8se-S8GxR7ssu8LSRrXF5SKGuS8ucnN5E9DXOhX9c6nTibBQeaqC61g5SmJeoaX750DIrdtE/s2048/image_2026-08-04_15-17-01.png

នៅឆ្នាំ២០១៧ នាងនិងគូដណ្តឹងចាប់ផ្តើមមានឱកាសចូលធ្វើការនៅស្ទូឌីយូជាមួយគ្នា ដោយគូស្នេហ៍ធ្វើជាជាងថត ចំណែកឯនាងធ្វើជា stylist model និងថតផងដែរ។ នៅឆ្នាំ២០១៨ គូស្នេហ៍មួយគូនេះបានចាប់ផ្តើមចេញថតរកស៊ីជាមួយគ្នាទាំងប្រថុយប្រថាន ដោយការរកស៊ីនេះគឺមានការជួយជ្រោមជ្រែងពីអ្នកមានគុណ ទាំងម្តាយបង្កើតនិងម្តាយក្មេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAo_89aV4vcSUxGwT6GWP6AEoZvrRqS229HizwdIBZL4Qr0rAgQCqH5VjlOvdFzFN8iGI73qd7iGttNj9b8gqYJZX17ZDg6rSa_q8X-wh15gPiLGBx7KgBmIYsWOh26zm6iwluPKY0ozqKcx7HZ4PnqwOhB83x4a4IccN9AbHVB09ScLfP08iM6uf6FwA/s2048/image_2026-08-04_15-17-02.png

ក្នុងឆ្នាំ២០១៩ ខាត់ ស្រីច័ន្ទ បានទម្លាយថានាងនិងគូស្នេហ៍លួចរៀបចំការបន្ទិចបន្ទួចនៅសមុទ្រ។ ក្រោយមកចូលដល់ឆ្នាំ២០២០ ស្ថានភាពកូវីតវឹកវរ ធ្វើឱ្យពិបាកខ្លាំង នាងយំរាល់ថ្ងៃ ហើយក៏ជាឆ្នាំដែលនាងចូលរួមប្រកួតបវរកញ្ញាផងដែរ។ ការតស៊ូរបស់អ្នកទាំងពីរក៏បានទិញកូនឡាន១សម្រាប់ជិះទៅធ្វើការ និងឆ្នាំបន្ទាប់ទៀតពោលគឺក្នុងឆ្នាំ២០២២ អ្នកទាំងពីរឈ្លោះគ្នាសឹងតែនឹងបែកបាក់ ប៉ុន្តែក៏អាចបន្តស្នេហាមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZXpgy5wSaa1gBq1AjrKOxBnCs63xHuvrt5lSR3YDKa5JrDhOykDCrIInhlIvl6YEvRAl1BbGP4czHpD7AADHn6Esyp1jTl-qSTTYM_kSv8HAjnv5p26OzLY89lIRyNyPmkfyy5yBeNIvXY8vXcumh0f3zpvXUfnjyxwVS66ps6ASScjuhNoydYBBVqlc/s2048/image_2026-08-04_15-17-03%20(2).png
ខាត់ ស្រីច័ន្ទ បានរៀបរាប់បន្តទៀតថាឆ្នាំ២០២៣ គ្រប់យ៉ាងចាប់ផ្តើមល្អប្រសើរវិញដោយនាងចាប់ផ្តើមធ្វើវិស័យបវរកញ្ញានិងចាប់ផ្តើមស្គាល់មនុស្សល្អបន្ថែមទៀត។ ទោះយ៉ាងណាការរៀបចំធ្វើកម្មវិធីថ្នាក់ជាតិក្នុងឆ្នាំ២០២៤របស់នាងទទួលបានភាពជោគជ័យប៉ុន្តែនាងទឹកភ្នែករាល់យប់ដោយសារតែជំពាក់គេ ប៉ុន្តែសំណាងបានមនុស្សល្អក្បែរខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNdcXsBOG1e_qmO2-Pu1YuBoEe_FAg7sjaBXxshmoiu859bJUzVjd4TmtBup6vtYoPd6mZY8L3UZ1fhOwe2dHO6kcVIW1lWJMLn26ONySyOXM1sbOvJ2FqSf2o7xVAZaVwpjwUrL3Wuct_hhJ_Ud0b4_xAjSgnthaEmcLdJNtu8EZDu2Qjozk6Dlb3eU/s2048/image_2026-08-04_15-17-03.png
ក្រោយមកក្នុងឆ្នាំ២០២៥ ខាត់ ស្រីច័ន្ទនិងស្វាមីក៏ចាប់ផ្តើមមានផ្ទះផ្ទាល់ខ្លួនដោយការបង់រំលោះ ហើយឆ្នាំ២០២៦ គឺជាឆ្នាំដែលអ្នកទាំងពីរទទួលបានសមាជិកថ្មី ហើយក៏ជាពេលវេលាដែលធ្វើឱ្យផ្ទះនេះមានឈ្មោះថាគ្រួសារពេញលេញបន្ទាប់ពីរយៈពេល១២ឆ្នាំ៕