ហេតុការណ៍ាដ៏រន្ធ.ត់នៅលើផ្ទៃសមុទ្រ! គ្រោះថ្នាក់អគ្គិភ័យដ៏សាហាវមួយបានឆាបឆេះកប៉ាល់ដឹកអ្នកដំណើរខ្នាតធំមួយគ្រឿងដែលមានផ្ទុកមនុស្ស ២៥០នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់បាត់បង់ជីវិត និង ៤១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ផ្សែងខ្មៅហុយទ្រលោមគ្របដណ្តប់ពេញផ្ទៃសមុទ្រ បានបង្ខំឱ្យអ្នកដំណើរជាច្រើននាក់សម្រេចចិត្តលោតចុះទឹកទាំងស្លន់ស្លោ ដើម្បីគេចពីសេចក្តីស្លាប់។

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិ គ្រោះថ្នាក់អគ្គិភ័យដ៏គួរឱ្យតក់ស្លុ.តនេះ បានកើតឡើងលើកប៉ាល់ដឹកអ្នកដំណើរនិងទំនិញមួយគ្រឿងមានឈ្មោះថា KMP Mutiara Sentosa 2។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង ៤ ដល់ម៉ោង ៦ ទៀបភ្លឺ ខណៈពេលដែលកប៉ាល់កំពុងធ្វើដំណើរចាកចេញពីទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ឆ្ពោះទៅកាន់កោះម៉ាឡាស៊ូ (Masalembu) ស្ថិតនៅក្បែរសមុទ្រកោះជ្វា (Java Sea) ប្រទេសឥណ្ឌូនេស៊ី។ យោងតាមទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូនេស៊ី (Basarnas) នៅលើកប៉ាល់នោះមានផ្ទុកអ្នកដំណើរ និងក្រុមការងារសរុបប្រមាណ ២៥០ នាក់។
.jpg)
ទិដ្ឋភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានលាតត្រដាងពីភាពស្លន់ស្លោ និងគួរឱ្យរន្ធត់ជាខ្លាំង ដោយកប៉ាល់ទាំងមូលត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅហុយត្រលោមឡើងទៅលើអាកាស។ ស្ថានភាពអាសន្ននេះ បានបង្ខំឱ្យអ្នកដំណើរជាច្រើននាក់ត្រូវពាក់អាវពោងសុវត្ថិភាព រត់ឡើងទៅកាន់ផ្នែកខាងលើនៃកប៉ាល់ដើម្បីដកដង្ហើម ខណៈអ្នកខ្លះទៀតបានសម្រេចចិត្តលោតចុះទៅក្នុងសមុទ្រដើម្បីគេចពីកម្តៅភ្លើង។ ភ្លាមៗនោះ ក្រុមការងារសង្គ្រោះបន្ទាន់បានប្រើប្រាស់ទូកល្បឿនលឿន ដើម្បីស្រង់អ្នកដំណើរចេញពីផ្ទៃទឹក និងជម្លៀសពួកគេឡើងមកលើទូកសង្គ្រោះ។ គិតមកទល់ពេលនេះ អាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះចំនួន ៥នាក់ និងបានជួយសង្គ្រោះមនុស្សជាច្រើននាក់ ប៉ុន្តែនៅសល់មនុស្សចំនួន ៤១ នាក់ទៀតដែលកំពុងតែបាត់ខ្លួននៅឡើយ។

បច្ចុប្បន្ន ក្រុមអ្នកជំនាញ និងមន្ត្រីមានសមត្ថកិច្ចឥណ្ឌូនេស៊ី កំពុងតែបន្តយុទ្ធនាការរុករកជនរងគ្រោះដែលបាត់ខ្លួនទាំង ៤១នាក់ យ៉ាងសស្រាក់សស្រាំនៅលើផ្ទៃសមុទ្រ និងកំពុងបើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យដ៏សាហាវនេះ។ សោកនាដកម្មនេះ គឺជាការដាស់តឿនដ៏ធំមួយដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងការបង្កើនការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងការការពារអគ្គិភ័យឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ភ្ញៀវអ្នកដំណើរគ្រប់រូប៕
Home ព័ត៌មានអន្តរជាតិ មនុស្សស្លា.ប់ និងបាត់ខ្លួនជាច្រើននាក់ ក្នុងសោ.កនាដក.ម្មឆេះកប៉ាល់ដ៏រន្ធ.ត់នៅឥណ្ឌូនេស៊ី









