កុំអាងមានមាត់ចេះតែនិយាយទាំងគ្មានមូលដ្ឋាន! មេប៉ូលិសរដ្ឋ Kelantan នៃប្រទេសម៉ាឡេស៊ី លោក យូសូហ្វ ម៉ាម៉ាត (Yusoff Mamat) បានចេញមុខច្រានចោលទាំងស្រុងនូវការចោ.ទប្រកាន់របស់ថៃ ដោយបានព្រមានចំៗ និងទាមទារភស្តុតាង រឿងថៃអះអាងថាម៉ាឡេស៊ីផ្ដល់កន្លែងជ្រកកោន ដល់ក្រុមផ្តាច់ខ្លួន ភាគខាងត្បូង ប្រឆាំងនឹងរដ្ឋាភិបាលថៃ។ នេះជាការបកអាក្រា.តល្បិចចាស់វស្សាថៃ ដែលតែងតែប្រើប្រាស់ដើម្បីលាបពណ៌ទម្លាក់កំហុសឱ្យប្រទេសជិតខាង រាល់ពេលដែលខ្លួនទាល់ច្រក និងខ្វះសមត្ថភាពគ្រប់គ្រងសន្តិសុខផ្ទៃក្នុង បណ្តាលឱ្យកងទ័ពខ្លួនឯងត្រូវស្លា.ប់ និងរបួ.សយ៉ាងអាម៉ាស។

យោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មានអន្តរជាតិដោយដកស្រង់សម្តីពីកាសែត Bangkok Post កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងរន្ធត់មួយ ដោយក្រុមកំរើកខ្លួនបានបើកការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ ហេតុការណ៍ដ៏ក្តៅគគុកនេះ បានបណ្តាលឱ្យទាហានថៃចំនួន ៥នាក់ ស្លាប់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងធ្វើឱ្យជនស៊ីវិល ៥នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានទាំងកុមារអាយុចន្លោះពី ១០-១៥ឆ្នាំផងដែរ។ ក្រោយពេលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រដ្ឋាភិបាលថៃបានប្រកាសដាក់តំបន់នោះស្ថិតក្នុងភាពអាសន្ន និងបានបញ្ជាលុបចោលគម្រោងកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរទាំងស្រុង។
ទោះជាយ៉ាងណា ដើម្បីបិទបាំងកំហុសប្រព័ន្ធសន្តិសុខដ៏ទន់ជ្រាយរបស់ខ្លួន ស្ថាប័នយោធាថៃបានប្រើល្បិចដដែលៗ ដោយចោទប្រកាន់មាត់ទទេថា ក្រុមអ្នកប្រព្រឹត្តបទល្មើសបានលួចរត់ឆ្លងដែនទៅស្នាក់នៅ និងទទួលបានកន្លែងជ្រកកោននៅក្នុងប្រទេសម៉ាឡេស៊ី។ ភ្លាមៗនោះ លោក Yusoff Mamat មេប៉ូលិសរដ្ឋ Kelantan បានវាយបកទៅវិញយ៉ាងចាស់ដៃថា រាល់លើកឱ្យតែមានហេតុការណ៍ផ្ទុះអាវុធ ឬបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូង ថៃតែងតែទម្លាក់កំហុសឱ្យម៉ាឡេស៊ី ប៉ុន្តែមកទល់ពេលនេះ ថៃមិនដែលបង្ហាញភស្តុតាងរឹងមាំ ឬសំបុត្រស្នាមផ្លូវការណាមួយឡើយ។ លោកបានបញ្ជាក់ថា បើថៃចង់ចោទប្រកាន់ ត្រូវតែបង្ហាញភស្តុតាងជាក់លាក់មក ជៀសវាងការនិយាយបំផ្លើសដើម្បីដោះសារកំហុសខ្លួនឯង។
.jpg)
យុទ្ធសាស្ត្រលាបពណ៌ និងទម្លាក់កំហុសឆ្លងដែនរបស់រដ្ឋាភិបាល និងយោធាថៃនៅពេលនេះ បានទទួលបរាជ័យ និងរងការអាម៉ាសយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ មហាជនគ្រប់ទិសទីបានមើលធ្លុះយ៉ាងច្បាស់ថា មិនថាជាការចោទប្រកាន់កម្ពុជា រឿងមជ្ឈមណ្ឌលឆបោកអនឡាញ ដើម្បីបង្វែរដានពីរឿងអាស្រូវសម្លាប់ជនជាតិរុស្ស៊ី ឬការចោទប្រកាន់ម៉ាឡេស៊ី រឿងផ្តល់ជម្រកឱ្យក្រុមបះបោរ ដើម្បីលាក់បាំងភាពទន់ជ្រាយដែលធ្វើឱ្យទាហានខ្លួនឯងស្លាប់ ៥នាក់នោះទេ គឺសុទ្ធសឹងតែជាល្បិចកលមុខពីររបស់ថៃ។ ការតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់មេប៉ូលិសម៉ាឡេស៊ី គឺជាសារដាស់តឿនដ៏មានឥទ្ធិពលមួយផ្ញើទៅទីក្រុងបាងកកថា «ការពិតមិនអាចលុបលាងដោយសារតែការភូតភរ និងការទម្លាក់កំហុសឱ្យប្រទេសជិតខាងបានឡើយ»៕
Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីទះថៃមួយកំផ្លៀង រឿងចោ.ទខ្លួនទាំងគ្មានភស្តុតាងថាផ្ដល់ជម្រកឲ្យក្រុមផ្ដា.ច់ខ្លួន









