Home ព័ត៌មានអន្តរជាតិ សារព័ត៌មានថៃសម្រុកផ្សាយលាបពណ៌កម្ពុជា ដើម្បីបង្វែរដានរឿងអាស្រូ.វក្នុងស្រុក

សារព័ត៌មានថៃសម្រុកផ្សាយលាបពណ៌កម្ពុជា ដើម្បីបង្វែរដានរឿងអាស្រូ.វក្នុងស្រុក

126
0

មើលធ្លុះយុទ្ធសាស្ត្រ! ចេតនាផ្សាយព័ត៌មានលាបពណ៌ ដើម្បីបង្វែរដានរបស់ថៃត្រូវបានមើលឃើញយ៉ាងច្បាស់តាមរយៈការសម្រុកចុះផ្សាយវាយប្រហារលើរូបភាពអវិជ្ជមានរបស់កម្ពុជា រឿង «ឋានន.រកឆបោ.កអនឡាញ» ចំពេលដែលអន្តរជាតិកំពុងតាមដាន និងរិះគ.ន់យ៉ាងចាស់ដៃជុំវិញករណីឃា.តក.ម្មលើជនជាតិរុស្ស៊ី ២នាក់បងប្អូន និងវិបត្តិអសន្តិសុខទេសចរណ៍ដ៏ខ្មៅងងឹតនៅក្នុងប្រទេសថៃខ្លួនឯង។ នេះជាល្បិចគោះទឹកបង្អើលត្រី ដើម្បីបង្វែរអារម្មណ៍ពិភពលោកកុំឱ្យផ្តោតលើរឿងអាស្រូ.វចាប់ជម្រិត និងអំពើឃា.តក.ម្មលើជនបរទេសដែលកំពុងផ្ទុះឡើងពាសពេញផ្ទៃប្រទេសថៃ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikhPIjkUenCtM8wwAYUs2kcDY5fdvCg6kdBt9u8f89EWYCosJjx8t6NKedR54NW4jaLB-zMb_dqoe7yVKi8Lc2yFL6nGev_72_1CUSv-s3nnB_HtqiNdlVTUkGFrSnFTw2mpTzK-0cJztVCFsqDT2lsbJwPrxY46ulcC_b2uXl7wbuublCg4MEp1ZZpbw/s1200/photo_2026-08-03_11-51-24%20(2).jpg
យោងតាមរបាយការណ៍ដែលត្រូវបានដកស្រង់ចេញពីបណ្តាញសារព័ត៌មានក្នុងស្រុករបស់ថៃ ការសម្រុកចុះផ្សាយជាបន្តបន្ទាប់នូវរបាយការណ៍ស្ដីពីមជ្ឈមណ្ឌលឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅកម្ពុជាថាជា «ឋាននរកលោកីយ៍» នោះ ត្រូវបានធ្វើឡើងក្នុងចេតនានយោបាយព័ត៌មានដ៏មិនស្មោះត្រង់មួយ។ យុទ្ធនាការនេះកើតឡើងចំពេលដែលរដ្ឋាភិបាលទីក្រុងបាងកកកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីអន្តរជាតិ ជុំវិញបញ្ហាអសន្តិសុខដែលបានកើតឡើងជាបន្តបន្ទាប់លើជនបរទេសភាគច្រើនដែលធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃ រាប់ចាប់តាំងពីករណីសម្លាប់ជនជាតិរុស្ស៊ី ២នាក់បងប្អូនដ៏ចម្រូងចម្រាស់, ការចាប់ជំរិតភ្ញៀវទេសចរបរទេសទារប្រាក់ពីសំណាក់ក្រុមម៉ាហ្វៀ, ការឆបោក និងបញ្ហាអសន្តិសុខជាច្រើនករណីផ្សេងទៀត ដែលកំពុងបំផ្លាញរូបភាពទេសចរណ៍របស់ថៃយ៉ាងខ្លាំង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7RB45IXjBqeT0bSLs1jPoAnOUK-zBljqhTyzhDCF-vof1JzR9zZ_uMt-T9XFOYYg4IL4IVNlNUGhsFthEgv9yaC_m-9VmhtRQ12om7ayql4Kbv77RtF8VHTgKWI6ua-9k7ogzQaZXJVadGNLz1eIZJp5UXqHbNA3ei4WJup4GNqVRf0kGOX1kmwKNSP4/s686/photo_2026-08-03_11-51-24%20(3).jpg
អ្នកវិភាគសង្គមបានកត់សម្គាល់ថា ជំនួសឱ្យការផ្តោតលើការកែទម្រង់ និងពង្រឹងសន្តិសុខផ្ទៃក្នុងដើម្បីការពារភ្ញៀវបរទេស ប្រព័ន្ធផ្សព្វផ្សាយថៃបែរជាប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារព័ត៌មានឆ្លងដែន ដោយយកបញ្ហាសកលរឿងឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅកម្ពុជា មកធ្វើជាខែលបិទបាំងកំហុស និងបង្វែរអារម្មណ៍សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj31d7eCOwcimNrFhETzvExyBiObJwXtNSsnzqJazdd_JNSTb_AKTa0OM5nYsG7kHH3Q1eXGPsMRD2dPXBP8jCC5CnTm6wxrdNRPgnB-M88QHprqACEgudiHiAP7ovDxbAZWeWFjSYziGjg9Kh3PXvaL9FZfAcCbm_CY9Mqd7p0wQ-IZTecM3AyCKujTR4/s1200/photo_2026-08-03_11-51-24.jpg
 
ទោះជាយ៉ាងណា សកម្មភាពលាបពណ៌ទាំងនេះមិនអាចលុបលាងការពិតបានឡើយ ដ្បិតអន្តរជាតិបានដឹងយ៉ាងច្បាស់ថា ទាំងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ សុទ្ធសឹងតែជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋជនស៊ីវិលឆ្លងដែន ហើយអាជ្ញាធរកម្ពុជាក៏បាននិងកំពុងចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃ ដោយបានបិទទីតាំងឆបោកជាង ៦០០កន្លែង និងចាប់ខ្លួនប្រតិបត្តិករល្មើសច្បាប់បានរាប់ពាន់នាក់រួចមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFep6rSNAi0szUDxtN4usdEdRVwa8Vsd7anhRifjQLdWBYr3VhTKu6zy5HvSutHMwF4P2Ap2Wc4xfMDwuG640U-mZ33d8w8YcAZrZuRE3zJPJ0fXSFxfrGasLq4X8TfmSA2MjHKnKOArNapU8tW1H7MZkzs0YYr01mjhDkXAlvt79HaUM9byA4-boY8xk/s870/photo_2026-08-03_11-47-58.jpg
យុទ្ធសាស្ត្រព័ត៌មានបែបលាបពណ៌ និងបង្វែរដានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃនៅពេលនេះ មិនអាចជួយបិទបាំងវិបត្តិសន្តិសុខផ្ទៃក្នុងដ៏រង្គោះរង្គើរបស់ខ្លួនបានឡើយ។ សហគមន៍អន្តរជាតិ និងអ្នកប្រើប្រាស់បណ្តាញសង្គមវៃឆ្លាត បានមើលធ្លុះនូវចេតនាទុច្ចរិតនេះ ហើយវាក៏ជាមេរៀនមួយបង្ហាញថា ការទម្លាក់កំហុសឱ្យប្រទេសជិតខាង មិនមែនជាដំណោះស្រាយក្នុងការលុបបំបាត់អំពើឃាតកម្ម និងការចាប់ជម្រិតដែលកំពុងកើតមានឡើងនៅក្នុងទឹកដីខ្លួនឯងនោះទេ៕