នៅក្នុងឆ្នាំនេះការប្រកួតនៅលើឆាក Miss & Mister Supranational 2026 ទទួលបានលទ្ធផលគាប់ប្រសើរបើទោះបីជាមិនឈានដល់វគ្គ TOP ជ្រៅក៏ដោយប៉ុន្តែ ហុក សារិតុលា និង យូ ថនវណ្ណៈ បានសាងប្រវត្តិសាស្រ្តដោយនាំឈ្មោះប្រទេសកម្ពុជាចូល TOP ក្នុងការប្រកួតនេះ។ មកទល់នឹងព្រឹកថ្ងៃទី៣ ខែសីហា ហុក សារិតុលា ក៏បានមកដល់ទឹកដីកំណើតផងដែរ។

នៅយប់ថ្ងៃទី៣១ ខែកក្កដា ត្រូវនឹងថ្ងៃទី១ ខែសីហា ម៉ោងនៅកម្ពុជា កម្មវិធី Miss Supranational 2026 បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារីតំណាងប្រទេសហ្វីលីពីន ជាមួយនឹងបេក្ខភាពសរុប ៦៧នាក់។ ជាមួយនឹងការខិតខំពុះពារគ្រប់ឧបសគ្គមិនត្អូញត្អែនឹងការប្រកួតនៅឆ្ងាយយ៉ាងណា ហុក សារិតុលា ដែលជា Miss Supranational Cambodia 2026 បានយកជ័យជម្នះមួយជូនប្រជាជនកម្ពុជាដោយរូបនាងបានបើកទ្វារកម្ពុជាចូល TOP លើកដំបូងនៅក្នុងការប្រកួតនេះ។ .png)
ហុក សារិតុលា បានជាប់ជា Supra Influencer និងបានឈានជើងចូលដល់ TOP24 នៅក្នុងកម្មវិធី Miss Supranational 2026 ។ នេះក៏ជាលើកដំបូងផងដែរដែលកម្ពុជាយើងមានឱកាសចូល TOP នៅក្នុងកម្មវិធីបវរកញ្ញាធំមួយនេះបើទោះបីជាមិនអាចជាប់ចំណាត់ថ្នាក់ជ្រៅជាងនេះក៏ដោយ។ អ្នកគាំទ្របានចូលរួមអបអរសាទរជាច្រើនទៅកាន់ ហុក សារិតុលា ដែលមិនធ្វើឱ្យអ្នកគាំទ្រខកចិត្ត។ នៅវគ្គឈុតតំណាងជាតិ ហុក សារិតុលា បាននាំយកឈុត «បក្សីនៃសន្តិភាព» ចូលទៅក្នុងការប្រកួតនេះដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ គួរឱ្យដឹងថានៅព្រឹកថ្ងៃទី៣ ខែសីហា នេះ ហុក សារិតុលា ក៏បានមកដល់ទឹកដីកំណើតប្រកបដោយសុខសុវត្ថិភាពផងដែរ។.png)
ជាមួយគ្នានេះដែរ ការប្រកួតរបស់ យូ ថនវណ្ណៈ សម្រាប់ Mister Supranational 2026 ក៏ទទួលបានលទ្ធផលគាប់ប្រសើរដូចគ្នាបន្ទាប់ពី Mister Supranational Cambodia 2026 បានបើកទ្វារកម្ពុជាចូល TOP លើកដំបូងនៅក្នុងការប្រកួតនៅឯទឹកដីប៉ូឡូញ។ ថនវណ្ណៈ បានឈានដល់ TOP20 នៅវគ្គផ្តាច់ព័្រត្រនាថ្ងៃទី១ ខែសីហា ដែលត្រូវនឹងព្រឹកថ្ងៃទី២ ខែសីហា។
ការប្រកួតរបស់ យូ ថនវណ្ណៈ បានធ្វើឱ្យសហគមន៍អ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនរហូតស្នើឱ្យមានកម្មវិធីជួបជុំអ្នកគាំទ្របន្ទាប់ពីទំនាក់ទំនងជិតស្និទ្ធរបស់បុរសឯកកម្ពុជារូបនេះជាមួយនឹង បុរសឯកវៀតណាម មានភាពស៊ីចង្វាក់គ្នាបានល្អ។ ក្នុងនោះទំនាក់ទំនងរវាង Mister Supranational Cambodia 2026 និងអ្នកតំណាងរបស់កូរ៉េខាងត្បូងក៏អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងណាស់ដែរ៕










