Home តារាជាតិ ម្តាយរបស់ អាង សុជាតា ថាបុគ្គលដែលលួចដាក់ GPS ក្នុងឡានកូនស្រីគឺជាមនុស្ស «តាមស្រលាញ់គេម្នាក់ឯង»

ម្តាយរបស់ អាង សុជាតា ថាបុគ្គលដែលលួចដាក់ GPS ក្នុងឡានកូនស្រីគឺជាមនុស្ស «តាមស្រលាញ់គេម្នាក់ឯង»

154
0

បន្ទាប់ពីតារាសម្តែងវ័យក្មេង អាង សុជាតា និងម្តាយ បង្ហាញថាឡានរបស់ខ្លួនត្រូវបានគេលួចតាមដានដាក់ GPS ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះកន្លងមកធ្លាប់តែឃើញក្នុងរឿងភាគប៉ុណ្ណោះ។ ជុំវិញហេតុការណ៍នេះម្តាយរបស់ អាង សុជាតា បានបង្ហើបថាមូលហេតុនៃការដាក់ GPS កើតចេញពីការតាមស្រលាញ់គេម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitjLdUh5zJdEUpKmxOWHd3rHNWom5jh28HrZZR8n4HhlyM6Nm3B2DZXtJevlhy4ovYLkNnPBeDqmckLB-4MStMF-Bj6t_37X3mif7N8sOjmDtbsnePKf2As7ilxiEvsYuhNc4haDG7ia63CFuuiQWHxgXWO2ykoz6aEEBkT6oQg74-W7nVosihSmUkYRA/s4096/image_2026-07-31_15-10-48.png
នៅរសៀលថ្ងៃទី៣០ ខែសីហា កញ្ញា អាង សុជាតា បានបង្ហោះជាសាធារណៈដើម្បីការពារខ្លួនបន្ទាប់ពីបានដឹងថាមានអ្នកលួចដាក់ GPS (ប្រភេទដុំឆក់ ) លើឡានរបស់នាងហើយថែមទាំងដឹងថានរណាជាអ្នកដាក់ទៀតខណៈនាកំពុងរៀបចំតាមផ្លូវច្បាប់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZCJM0Bv_dO9R_xRJ4Hte3W5n1GgyOUr1AB133aeLAuB3N7YpVi8e0eZDwQBsYkcEJhFiHip8_RfvcrorEg2X26_CTuCRDDaShtHsbULFjnOeJMEluNGwfprRKM0DUnmZ4l1iWZu5_P9Icmnr9I_ki2v_6FD8q6sTZ8gWnSJkWJ6xMLIcEsCLwYFskZ-4/s2048/image_2026-07-31_15-11-06.png

តារាសម្តែងវ័យក្មេងរូបនេះបន្តរៀបរាប់ថា «បងប្អូនប្រហែលជាឆ្ងល់ហេតុអ្វីលួចដាក់បាន?? ខ្ញុំបើកហាងញាំអី ហើយបុគ្គលម្នាក់នោះជាភ្ញៀវ បុគ្គលម្នាក់នោះមកជាញឹកញាប់ ខ្ញុំក៏មិនចាប់អារម្មណ៍ តែក្រោយមកគ្រប់ពេលខ្ញុំនៅកន្លែងណាខ្ញុំឃើញបុគ្គលម្នាក់ហ្នឹងតាមខ្ញុំរហូត ខ្ញុំនិងម៉ាក់កើតការសង្ស័យយក៏ដូរឡានគ្នាជិះ ( ខ្ញុំជិះឡានម៉ាក់វិញ ) ហើយស្អែកឡើងពិតជាឃើញបុគ្គលម្នាក់នោះទៅតាមឡានខ្ញុំមែន តែជាម៉ាក់ខ្ញុំអ្នកជិះ ពេលវេលាដូចរាល់ដង គ្រប់ពេលដែលខ្ញុំទៅដល់កន្លែងនោះប្រហែលជិតមួយម៉ោងគឺឃើញមុខបុគ្គលម្នាក់ហ្នឹងដូចគ្នា។ ខ្ញុំផុសនេះដើម្បីការពារខ្លួនខ្ញុំហ្នឹងក្រុមគ្រួសារខ្ញុំ ខ្ញុំមានរូបភាព ភ័ស្តុតាងទាំងអស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHrqUxLF6MTYlnjnLyTWpBMEGIloZENjkdyCy-A9cVYJF8ZSCZnu9HtL-qzodikjTnS-oeHJ8FUDzztTKuhI3WtzG4VlUHST_Y6z6AWNAgUHK24rQUFpB5m1Gt-SEjRUrKZBsJv_pFYSA5dTaSqeZCv9fScpQp9klEftRz9YOTiOWT5kd7qX5x3KzOiNk/s4096/image_2026-07-31_15-10-52.png
បន្ទាប់ពី អាង សុជាតា លាតត្រដាងរឿងនេះហើយបានធ្វើឱ្យអ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងជំរុញឱ្យនាងថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJRREvh4lS1dQhRAkR6Tiy41Yyx6UiqFTHevr8-T7DLF1tGa04ccrpG_Ih0BJClj3P0Nmz0Wkd6W72f7ui9-Z4FQePEOMptlO6aklnEX1BbehJCAxA1o5Pai-PbYt7OzrRPWPRlvOs6T6jHfpyaPGItxDqtzaa8mjAlzsahAlu1gvimNSLvy0_rK2Tpfs/s2048/image_2026-07-31_15-11-04.png

ជាមួយគ្នានេះដែរតារាសម្តែង សឿន ផាភួង ដែលជាម្តាយរបស់ អាង សុជាតា ក៏បានបញ្ជាក់ហេតុការណ៍នេះនៅលើបណ្តាញសង្គមដូចគ្នា។ តារាសម្តែង សឿន ផាភួង បានហៅបុគ្គលដែលលួចដាក់ GPS នេះជាមនុស្សរោគចិត្ត ដែលតាមដានជីវិតម្តាយកូនរបស់អ្នកទាំងពីរ។ អ្នកស្រីក៏បានបញ្ជាក់ពីមូលហេតុដែលជននេះលួចដាក់ GPS ដោយសារតែលួចស្រលាញ់គេម្នាក់ឯង។ នេះមានន័យថាជនដែលដាក់នោះគឺតាមស្រលាញ់ អាង សុជាតា៕