Home តារាជាតិ ៣ចំណុចភរិយា ជា សុជាតិ បង្ហាញពីមោទនភាពលើខ្លួនឯងជាពិសេសគឺរើស «ប្តី» ត្រូវ

៣ចំណុចភរិយា ជា សុជាតិ បង្ហាញពីមោទនភាពលើខ្លួនឯងជាពិសេសគឺរើស «ប្តី» ត្រូវ

129
0

ឆ្លងកាត់ព្យុះភ្លៀងជាច្រើនតាំងពីអ្នកគាំទ្ររហូតក្លាយជាភរិយាស្របច្បាប់ អ្នកនាង រឹម លក្ស៊ី បានបង្ហាញ៣ចំណុចដែលធ្វើឱ្យនាងមានមោទនភាពចំពោះខ្លួនឯងជាពិសេសគឺបាន ជា សុជាតិ ធ្វើជាស្វាមីនិងជាឪពុកកូនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu5076_96bXCXeTCB8n5-rnqsUVMllhXtvdcX0U4s4dZ2b6PRDJ5JvuKZQQU-OGC2Jbf14N83BabHIht9aksPkC-cyeaOMAc3e-w05PO5qAVKJwOvRVOpS-mCNwaQUGpt-WMi-UzdWVWqoWupIHsi1f0F2FKAZ8-l9HNiyOTJyCwORYF_UxUCHL9Ft3wI/s2048/image_2026-07-31_16-10-53.png

នៅថ្ងៃទី៣១ ខែកក្កដា អ្នកនាង រឹម លក្ស៊ី បានបង្ហោះរូបមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «រឿង៣យ៉ាងដែលធ្វើអោយខ្ញុំមានមោទនភាពចំពោះខ្លួនឯងបំផុត១ រើសបុរសម្នាក់មកធ្វើជាប្តីនិងជាប៉ារបស់កូនបានត្រឹមត្រូវ ២ អាចអោយខ្លួនឯងត្រឡប់មកជាខ្លួនឯងម្តងទៀតក្រោយសម្រាល ៣ ចិញ្ចឹមកូនឱ្យធំធាត់ មានសុខភាពល្អ និងឆ្លាត»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsHR0HsaktUUl3cX4kycgUnGLoYYhMHZRz7JuxecHcx0NJcecsE7gfQn2fe0rPpmzBZfOC0kfCE4ITaWoSCdu2_cmed4qfQPvvtL7zbiq5J8Kadop-9CE98FQ1c00DtewDBi6SFGYDVnfHPktjX7lbnOvrJ1bmByu4e2ChRnZq1Y9ONNvPL3rGKksFKq8/s2048/image_2026-07-31_16-10-54.png

    ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងតារាចម្រៀង ជា សុជាតិ អ្នកនាង រឹម លក្ស៊ី បានឆ្លងកាត់ការលំបាកជាច្រើនប៉ុន្តែរូបនាងមិនបោះបង់នោះទេ។ ដំបូងឡើយអ្នកបង្កើតមាតិការូបនេះគឺជាហ្វេនរបស់ក្រុមក្មេងខែ្មរ ក្រោយមកក៏មានឱកាសធ្វើការជាមួយនឹងអាយដលរបស់ខ្លួននិងឈានដល់ទំនាក់ទំនងលើសពីធម្មតា។ យ៉ាងណាក៏ដោយការសារភាពដំបូង តារាចម្រៀង ជា សុជាតិ បានបដិសេធស្នេហាអ្នកគ្រប់គ្រងរបស់ខ្លួន តែដោយសារតែអំពើល្អទាំងអម្បាលម៉ានទីបំផុតអ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgH3M1NjhsR_BL1DT39ri-7GAgqn51wjdIDOblxQrn046ylKESd_Acd5HnxU3NAAyrjP0fYqdnXS6fgurNPiO-U0PzzIvdry1XIud1EZ02X_HjdJsj1c-pCxa8x4_bL58Uj5sEnFZ6zHfhHQyX6ERqAABqReJCxaMScxUqE6piW6KG4UV0kr7xNkBVMjc/s2048/image_2026-07-31_16-10-56.png

    យ៉ាងណាក៏ដោយឧបសគ្គរបស់ភរិយា ជា សុជាតិ មិនទាន់អស់នោះទេបន្ទាប់ពីមហាជនដឹងឮចំណងស្នេហាពួកគេក៏មានមតិរិះគន់លេចឡើងនៅលើបណ្តាញសង្គមដោយចាត់ទុកថានាងមិនសមនឹង ជា សុជាតា ពីព្រោះតែមានរូបសម្រស់មិនសូវស្រស់ស្អាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilGMWclkqNkoYtEdvAacSBxrNtC_9UWcGnTvFENWT7kDIFdU9GQR6eEFuo2yxY9EnY8LtP-_eD4A140izruo4IUxDk-Mm9IHTXCxQ2gZTTqv37HSyRtyonf625vEJVtcmIyPYdSKyvvnkTKD2QNbS9WlEWRVtmGYfS3yvjy7yASqWIfYG-JCG_ktzAbi8/s2048/image_2026-07-31_16-10-58.png

    ទោះបីជាក្រោយពីរៀបការនិងសម្រាលកូនដំបូងក៏ដោយអ្នកនាង រឹម លក្ស៊ី នៅតែទទួលបានមតិរិះគន់ចំពោះសម្រស់របស់នាងរហូតដល់ចុងក្រោយនេះតារាចម្រៀង ជា សុជាតិ បានចេញមុខការពារប្រពន្ធរបស់ខ្លួនដោយព្រមានចាត់វិធានតាមផ្លូវច្បាប់៕