Home ព័ត៌មានអន្តរជាតិ មុខមាត់ពិតរបស់ថៃត្រូវលាតត្រដាង ក្រោយសម្បុកស្កេ.មនិងបណ្ដាញគ្រឿងញៀ.នរីកដុះដាលដូចផ្សិត

មុខមាត់ពិតរបស់ថៃត្រូវលាតត្រដាង ក្រោយសម្បុកស្កេ.មនិងបណ្ដាញគ្រឿងញៀ.នរីកដុះដាលដូចផ្សិត

116
0

ដើរចោទតែប្រទេសជិតខាង ចុងក្រោយលេចធ្លាយរបាយការណ៍ផ្អើលអន្តរជាតិ ក្រោយមជ្ឈមណ្ឌលប្រឆាំងការឆបោ.កតាមអ៊ីនធឺណិតរបស់ថៃ បានលាតត្រដាងទិន្នន័យដ៏រន្ធត់ ដោយបញ្ជាក់ថា ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រុមឧក្រិដ្ឋជនបានបោ.កលុយពលរដ្ឋអស់ជាង ១៧៧ លានបាត (៥,២៦ លានដុល្លារ) ដែលបង្ខំឱ្យប៉ូលិសថៃត្រូវដុតដៃដុតជើង បើកប្រតិបត្តិការវាយកម្ទេច និងបង្កកទ្រព្យសម្បត្តិរហូតដល់ទៅ ២៤ ពាន់លានបាតឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRFc8F53_wVSbAxKvEiP4Ms2HW6QY3kvnc5BBj_8EEjLC2U7dbZ9ZQsJjhMXaPPOLe3aMZHpMMhA8A-xG5Zsx8P5_a2W2QCtzJc4IL0_Wcmp15fWFuwg6c9ZBrV9o3PckUSSNg4uYgc3U3SAbpDn4aRcxW07GP43k5oMMBukLU2jSCF6XCt2Al5cHrGTI/s600/photo_2026-07-30_14-10-05.jpg
 
យោងតាមការចុះផ្សាយព័ត៌មានស៊ើបអង្កេតរបស់សារព័ត៌មាន Bangkok Post មជ្ឈមណ្ឌល ACSC របស់ថៃ បានទម្លាយទិន្នន័យដ៏រន្ធត់ថា គ្រាន់តែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រុមឧក្រិដ្ឋជនអនឡាញ បានបោកប្រាស់លុយពលរដ្ឋអស់ជាង ១៧៧ លានបាត តាមរយៈល្បិចលក់ទំនិញខ្យល់ និងការបន្លំខ្លួនធ្វើជាមន្ត្រីរដ្ឋាភិបាល [១]។ អ្វីដែលកាន់តែអាក្រក់នោះគឺ នៅក្នុងតំបន់ឆ្នេរនៃក្រុងប៉ាតាយ៉ាតែមួយគត់ ជនបរទេសអន្តរជាតិរហូតដល់ទៅជិត ៣០,០០០ នាក់ ត្រូវបានរកឃើញថាបានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ នៅក្នុងបណ្ដាញឆបោកដ៏ធំមួយនេះ ដែលនេះសបញ្ជាក់ឱ្យឃើញថា ថៃជាដែនដីអសន្តិសុខ និងពោរពេញទៅដោយអន្ទាក់ស្កេមអនឡាញដ៏គ្រោះថ្នាក់ [១]។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmOiREZe0R6H46xDAay8CfE8yo-1zW1mo7ru6eJNePSKhRXBcTM6BVUyQ7ahyphenhyphenEqKdLltF2hqVeSFczbsAbju2IfVtVObdRXcokDwB7KAV6BiLWN4Loo-UZOnD18NmL1H79j_vPcTaBNyA5srEgZyW2SbKmeRgM5jaFlYb0Fs9mYx6Y8zNgikq-UNMDahc/s1200/photo_2026-07-30_14-10-05%20(2).jpg

ចំពោះមុខវិបត្តិដ៏ក្ដៅគគុកនេះ របាយការណ៍សន្តិសុខរបស់ប៉ូលិសថៃបានលាតត្រដាងថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក អាជ្ញាធរបានវាយកម្ទេច និងចាប់ខ្លួនក្រុម Scammers បានរហូតដល់ទៅ ២៩,២៣៣ នាក់ ព្រមទាំងបានឃាត់ខ្លួនមេខ្លោងជាន់ខ្ពស់បានចំនួន ៧០ នាក់ ព្រមទាំងបានបង្កកទ្រព្យសម្បត្តិ និងសាច់ប្រាក់សុទ្ធដែលជាប់ពាក់ព័ន្ធបានរហូតដល់ទៅប្រហែល ២៤ពាន់លានបាត [១]។ ការបែកការណ៍នេះ បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរថា ប្រទេសថៃកំពុងតែដើរតួជាជម្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនអនឡាញ បណ្ដាញជួញដូរមនុស្សឆ្លងដែន និងគ្រឿងញៀន ដែលផ្ទុយស្រឡះពីអ្វីដែលខ្លួនធ្លាប់បានចោទប្រកាន់ប្រទេសជិតខាងយ៉ាងចាស់ដៃនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSjI8kq0n31xljomONh3pGHG1G7d6GMfpd0ZxG8CPr_NmJDUSHD3r-X9CiNaa0SPo5eaE_YWzoTwCvhItaOYTJgX3I9NxDQBCiKkVy74cLlJTOEByo798varfbgt75EXgjZbyMpUtH78qQCMPosEy8AqBXasMfY4OKZHraXLZ0S4cYc43Rj7M9YKA5uww/s1280/photo_2026-07-30_14-10-05%20(3).jpg

ជារួមមក របាយការណ៍ស្ដីពីការចាប់ខ្លួនមនុស្សរាប់ម៉ឺននាក់ និងការបង្កកលុយស្កេមរហូតដល់ ២៤ពាន់លានបាតពីសំណាក់ប៉ូលិសថៃផ្ទាល់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតដ៏ខ្មៅងងឹត ដែលលាក់ខ្លួននៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនៃវិស័យទេសចរណ៍ [១]។ នេះគឺជាមេរៀន និងជាភស្តុតាងការទូតដ៏មានទម្ងន់មួយ បង្ហាញទៅកាន់ឆាកអន្តរជាតិថា មុននឹងដើរចោទប្រកាន់ ឬលាបពណ៌ប្រទេសជិតខាង ថៃគួរតែងាកមកមើល និងបោសសម្អាតផ្ទះសម្បែងរបស់ខ្លួនឯង ដែលកំពុងតែដុះផ្សិតដោយសារបណ្ដាញឧក្រិដ្ឋកម្ម និងគ្រឿងញៀនឱ្យស្អាតស្រឡះជាមុនសិន៕