Home តារាជាតិ រឿងប្រាក់ខែ៥០០ដុល្លាររបស់ សុខ លីន ក្លាយជាប្រធានបទជជែកវែកញែក

រឿងប្រាក់ខែ៥០០ដុល្លាររបស់ សុខ លីន ក្លាយជាប្រធានបទជជែកវែកញែក

100
0

ប្រាក់ខែ៥០០ដុល្លារពុំគួរទាន់មានគ្រួសាររបស់ សុខ លីន បានធ្វើឱ្យមានមតិវែកញែកក្តៅគគុកស្ទើរតែក្លាយជាប្រធានបទក្តៅជាងរឿងសំខាន់មួយចំនួនទៅទៀត។ ពាក្យសម្តីរបស់ សុខ លីន បានទាញឱ្យមានមតិរិះគន់និងយល់ឃើញខុសៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji2DhkQbVA7n5sfEBmgiwwe8eOdHcZPfw7urBKt-dFsdits9KK1HvftC2qK7Bh6skhllIsxTReX6LWSVBj24WRGAHQkMZOyYePe0x9qud0iJBj192hsJuPPGDp7d9C0VhNYW9YdQQqC5N-bg40jjUveoejoQ9UWZLr1yJKWomo9yiYVwMc1NkPpKwinEo/s2048/image_2026-07-24_15-12-01%20(2).png

ទើបតែមានរឿងចម្រូងចម្រាសជាមួយនឹងអតីតដៃគូចាស់ពេលនេះ សុខ លីន អ្នកលេងទិកតុកល្បីឈ្មោះស្រាប់តែធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីវីដេអូសម្ភាសន៍របស់នាងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ជុំវិញប្រតិកម្មរបស់អ្នកលេងបណ្តាញសង្គមបន្ទាប់ពី សុខ លីន និយាយថាប្រាក់ខែ៥០០ដុល្លារពុំគួរទាន់កសាងគ្រួសារនោះទេ ខណៈចំនួននេះមិនជាបញ្ហាចោទសម្រាប់ការរស់នៅម្នាក់ឯងប៉ុន្តែបើមានដៃគូគឺជាចំនួនតិចណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rpxibo79NBK8M-2M7jM0hJUp9lHin0zoKThx7GCHIgicUqB1Oa90xH4GcnBdNIxDcBi38sATQhQ_WU7NwWT5ryOoMIdbv1Hv_zzzZYWgnIVwrh6KBFS0j8Z4cIU_H-8x0ULb1R4S1iA6_mFxpXvUErStT7r69vaOy8UUS1BJm6M05-MWUNyr4PGlw9k/s2048/image_2026-07-24_15-12-02.png
មតិមួយចំនួនបានរិះគន់ទៅកាន់ពាក្យសម្តីរបស់ សុខ លីន ថាទាញទារជ្រុលហួសហេតុប្រសិនជាមានការរៀបចំទុកដាក់ត្រឹមត្រូវប្រាក់ខែ៥០០ដុល្លារមិនតិចនោះទេ ប៉ុន្តែប្រសិនជាមិនចេះរៀបចំទោះបីជាប្រាក់ខែច្រើនពាន់ដុល្លារក៏មិនគ្រប់ដែរ។ មតិខ្លះទៀតក៏គិតថាការរស់នៅបច្ចុប្បន្នគឺទាមទារឱ្យមានការចំណាយខ្ពស់ដូច្នេះតម្រូវការរស់នៅគឺត្រូវការលើសពីទឹកប្រាក់នេះទៅទៀតដូច្នេះការរស់នៅនិងតម្រូវការរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នា។ លើសពីនេះទៅទៀតមានមតិលើកឡើងថា ការងារមួយចំនួនមានប្រាក់ខែមិនដល់៥០០ដុល្លារឡើយទាំងការងារក្របខណ្ឌឬឯកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPv6UG3sT9t3sWaH8RzjmSlvD_uuH-Yskmb0PPA6T5EyioDkV-y19Y08rz_AzgVC11z4LvcvUwBOWHxYTXcRkRuaMHvsekRFPiVArMLNi8iu9K-Q-JlcXHr3Si_3MZzyOwRfpt7h6nVftiJ0jd-byheTv9TxmgN0tHLTKdOabTh9I1nA9gW_t8XhiG8w/s2048/image_2026-07-24_15-12-04%20(2).png

ជុំវិញប្រធានបទក្តៅគគុកនេះបានរីកសាយភាពយ៉ាងខ្លាំងចាប់តាំងពីយប់ថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី២៤ កក្កដា កាន់តែក្តៅគគុកដោយមានការនិយាយវែកញែកជាច្រើន។ប្រធានបទអំពីប្រាក់ខែ៥០០ដុល្លារនេះវាស្ទើរតែលុបបាត់អស់ព្រឹត្តិការណ៍សំខាន់មួយចំនួនទៅទៀត៕