Home ព័ត៌មានជាតិ មេធំ FBI កោតសរសើកម្ពុជាចំពោះការខំប្រឹងបោសសម្អាត Online Scam

មេធំ FBI កោតសរសើកម្ពុជាចំពោះការខំប្រឹងបោសសម្អាត Online Scam

107
0

ពិភពលោកចាប់ផ្ដើមទទួលស្គាល់កាន់តែខ្លាំងឡើង! កិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ត្រូវបានមើលឃើញកាន់តែច្បាស់ហើយ ដោយលោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក បានកោតសរសើរថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ក្នុងការបើកយុទ្ធនាការក្តៅសហការកម្រិតកំពូល ដើម្បីវែកមុខ និងកម្ទេចបណ្តាញឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនឡាញឱ្យអស់ពីទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzY6GiZWaj4asziBl-5xcukP_-H50TeiOsoq6jpD2mTn_INzGgOlaLAvqaUiosY69xacVLFd_GUG8GLEuj4QGXdLleMrasCtxeeKd7qGOcaD-RVA7c1fbcbb6G9Y5tboHGkgWEJjJj11pZ5vFQpdSziZFabgjPDNbtmRecJr1-CdxKg5JB9Xg9af9vRXQ/s1280/photo_2026-07-23_09-20-28%20(2).jpg

យោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Kash Patel នាយក FBI មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ភាគី FBI បានអះអាងថា បញ្ហា Online scams នៅក្នុងប្រទេសកម្ពុជា គឺនៅតែជាអាទិភាពកំពូលមួយរបស់រដ្ឋាភិបាលអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsIPEZJAYJqwaLaIGUbDuUw0WECVjiX5NVbu9Gzq_g7EMM2GHImviK9UOquyhUOHAStAqLU9S9_KHdyGBlDzDXOshA1diwkWvo-n8PMHTh9etkyV8qHvsc_maEiloNgwFkeUOm3LlhtKdkBQQRFkocplVFv77IdCLsE9Ktd6rtyx8o9vssewIWNPM2Vo8/s1280/photo_2026-07-23_09-20-28.jpg

ជាមួយគ្នានេះ ខាងសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់បំផុតចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ព្រមទាំងកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធបំផុតជាមួយកម្ពុជា ដើម្បីគាំទ្រដល់គ្រប់គំនិតផ្តួចផ្តើមទាំងឡាយណាដែលឆ្ពោះទៅរកការលុបបំបាត់ល្បិចបោកប្រាស់តាមអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd-J7t6550A7nOz9ddY1UG_kfFUBPewdWhd_zhFVnz6pNFH9zb1LXz208qmgzu4k0EimYqimguqSiOKa_e7oOSUsASGpWkbRdr6cTiQgEUR7s0uSpyvqpz0WbIJRnmuCnIltlSANQaVtjgYYcGAjcaK9Nt1h8hvhshsBHpqMehm4S-r7kcRDm8a_Fxskc/s1280/photo_2026-07-23_09-20-29.jpg

ទន្ទឹមនឹងនេះ ទីភ្នាក់ងារ FBI ក៏បានសង្កត់ធ្ងន់ផងដែរថា សហរដ្ឋអាមេរិកគាំទ្រពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការទទួលខុសត្រូវខាងផ្លូវច្បាប់ព្រហ្មទណ្ឌ ចំពោះប្រតិបត្តិការបោកប្រាស់តាមអនឡាញ បុគ្គលរួមគំនិត និងបុគ្គលពាក់ព័ន្ធក្នុងបទល្មើសជួញដូរមនុស្សនានា។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជាខែលការពារប្រជាពលរដ្ឋពីបណ្តាញក្រុមទុច្ចរិតទាំងនេះ សហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយកម្ពុជាបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0r7lGiL1mT9Xo7OZJJHhvhY6QgAOU0fd3ZJBqP7pWEQYDhVBJEwgvwuUrNyvNM4OqWQKL7xuDo803Gk8Aqpd7ucFGEjEXOqgfaOc8lpLn_AFZLktlwqsM61-ktLfNkVDdAeot_EasopAMmN6Yo6y_5CnKikV0YU_sSqiHArDy3rjgwXhTpj4KgbSZro/s1280/photo_2026-07-23_09-20-29%20(2).jpg

សរុបមកវិញ ជំនួបរវាងប្រមុខដឹកនាំកម្ពុជា និងមេធំ FBI អាមេរិកនៅពេលនេះ មិនត្រឹមតែជាការផ្ដល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានោះទេ ប៉ុន្តែវាក៏ជាការបើកទំព័រថ្មីមួយនៃកិច្ចសហការសន្តិសុខអន្តរជាតិដ៏ក្តៅគគុកមួយ ដែលជាសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ក្រុមឧក្រិដ្ឋជនឆ្លងដែនថា យន្តការច្បាប់រួមគ្នានឹងដេញតាមបង្ក្រាបពួកគេដោយគ្មានការលើកលែងឡើយ៕