Home តារាជាតិ ជា សុជាតិ បង្ហោះសំណេរមួយបង្កឱ្យមានមតិក្តៅគគុក

ជា សុជាតិ បង្ហោះសំណេរមួយបង្កឱ្យមានមតិក្តៅគគុក

80
0

តារាចម្រៀង ជា សុជាតិ បានបង្កឱ្យមានមតិវែកញែកយ៉ាងក្តៅគគុកបន្ទាប់ពីចេញបទចម្រៀងហើយស្រាប់តែលោកបង្ហោះសំណេរមួយនៅលើបណ្តាញសង្គម។ ចាប់តាំងពីមានរឿងចម្រូងចម្រាសជាមួយនឹង ជី ដេវីត មកសមាជិកក្មេងខ្មែររូបនេះប្រឈមនឹងមតិជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-6FRpHvaDtc2ruixZ5ympNjBBFR3kkKmvQ_XeaA43qxkyBeK80wHt6GyUDzi0bF3iu3nbU9pZ736LpYufiNMky9wJLzaJx0AfywygZU2cjg0LTlH7NGJ_nhJiuO09v027e-FJcI8wIC66xSjbAlB3XdFSlH1m4-oHYBIF6Q8q4S_-C61qB68rWl6Ulw/s2048/image_2026-07-03_08-50-29.png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ជា សុជាតិ បានប៉ះទង្គិចពាក្យសម្តីគ្នានៅលើបណ្តាញសង្គមយ៉ាងក្តៅគគុករហូតដល់ ជី ដេវីត បង្ហោះសំណេរចុចឈ្មោះចំៗទៅកាន់ ជា សុជាតិ ប៉ុន្តែលោកមិនបានឆ្លើយតបអ្វីឡើយព្រមទាំងបង្ហាញសកម្មភាពផ្សេងៗព្រមទាំងចេញបទថ្មី។ សកម្មភាពនេះក៏ជំរុញឱ្យមានមតិយោបល់ជាច្រើនដោយចោទប្រកាន់ថា ជា សុជាតិ ទាក់ទាញចំណាប់អារម្មណ៍មហាជនព្រោះតែចេញបទថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzf4cnSNyRrAkGynY8JekQxwvZjZUQMTF9O0WMvAThRin-3I85X9Af-pv-JreOMuZ52iC_sTf34acCMRpG3weAV0TdNziwZrzashzAQT70s7dQiX544BvvgceNfYkspvxruSWITs8ZjDLb4gUmzi2BTuUhwCW3nuLtLuW2kWooUwxhHWoio9xExg13Vr0/s2048/image_2026-07-03_08-50-31.png
បន្ទាប់ពីចេញផ្សាយបទ «ភ្លឺឡើងបាត់ស្នេហ៍ (Remix)» គេស្រាប់តែបានឃើញ តារាចម្រៀង ជា សុជាតិ បានចេញវីដេអូខ្លីៗនៃបទថ្មីរបស់ខ្លួនក្នុងទម្រង់បែបកាចៗនិងបែបឌឺដង។ នេះនាំឱ្យមានមតិយោបល់ជាច្រើនមកកាន់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilorJKqIt0sTuZbAcurLeQlwWuhIi9qnUbj4cqxyGCalcC1l0U2mUH7oqKyv-MV6ZxQVVbCMCBzXYxG8lak2Ykyqk7Bun_BhTLEl4yJWNcax_2UBg1oi8yKJdcscQVsR2x58sMQPxCsuB3cG2SBeF9NBDeAGn-Etu-ZZXcGa3kkepbIdNBsqOpbwCzHyE/s753/image_2026-07-22_09-22-25.png

ប្រឈមនឹងការវែកញែកពីបទចម្រៀងថ្មីដែលមិនទាន់ចេញជាផ្លូវការតារាចម្រៀង ជា សុជាតិ បានបង្ហោះសំណេរមួយកាលពីយប់ថ្ងៃទី២១ កក្កដា ថា «ចម្រៀងធ្វើចោលទេ តែបើមានខ្លួនយកចុះ»។ សំណេរខ្លីនេះបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមជាច្រើនរួមទាំងមានការរិះគន់មកកាន់សមាជិកក្មេងខ្មែររូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmYY8q_z6NEsfvYnUYoMf5U8eX0VKuQuseVq-Bsva1Ofh3dBuDiCDZTrRQLEfTWbkl9MeA08rT7QLV1Q_49GVW8fkcNOqbm_WrZSShAp0qG3nPzD4QrlfEd11lxOXp3flPMKjW5K91z0A1dGeDpnhiph0d6_tWT5C0-KxtK0TyfrJJCvTUN4DzqGCfFiA/s657/image_2026-07-22_09-14-13.png

គួរឱ្យដឹងថាភាពចម្រូងចម្រាសបានកើតឡើងកាលពីចុងខែមិថុនា បន្ទាប់ពី ជី ដេវីត បង្ហោះសំណេរមួយក្រោយមក ជា សុជាតិ បានបង្ហោះសំណេរមួយវិញដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមថាអ្នកទាំងពីរកំពុងឆ្លើយឆ្លងគ្នា។ ក្រោយមក ជី ដេវីត បានចេញមកពន្យល់ពីសំណេររបស់ខ្លួនមិនសំដៅលើនរណាម្នាក់ឡើយតែជាការរើសដាក់ខ្លួន។ បន្ទាប់មកទៀត ជី ដេវីត បានចុចចំឈ្មោះ ជា សុជាតិ ប៉ុន្តែហាក់ដូចជាមិនទទួលបានការឆ្លើយតបជាផ្លូវការឡើយ៕