នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ជម្លោះនៅសមុទ្រចិនខាងត្បូងបានផ្ទុះឡើងសារជាថ្មី នៅតំបន់ Second Thomas Shoal ។
ភាគីហ្វីលីពីនបានចោទប្រកាន់កងឆ្មាំសមុទ្រចិនថា បានវាយប្រហារដោយដំបងឈើទៅលើទាហានជើងទឹកហ្វីលីពីនម្នាក់ រហូតរបួសក្បាល និងបានបំផ្លាញទូក ខណៈដែលកងទ័ពចិនអះអាងថា ហ្វីលីពីនជាអ្នកបង្កហេតុមុន ។.png)
នៅក្នុងការប៉ះទង្គិចគ្នានេះ ទាហានជើងទឹកហ្វីលីពីនម្នាក់ បានរងរបួសក្បាល និងដាច់មេដៃយ៉ាងធ្ងន់ធ្ងរ។
ភាគីចិនបាន រឹបអូសកាំភ្លើងស៊េរី M4 ចំនួន ៧ដើម និងវាយកម្ទេចប្រព័ន្ធទំនាក់ទំនង និងរ៉ាដារបស់ហ្វីលីពីនផងដែរ។
គួរបញ្ជាក់ថា ជម្លោះដែនសមុទ្រដ៏តានតឹងមួយនេះនៅតែបន្តកើតមានឡើង ដោយសារតែប្រទេសចិនបានទាមទារយកផ្ទៃសមុទ្រស្ទើរតែទាំងស្រុង ខណៈដែលហ្វីលីពីនក៏បានទាមទារដែនទឹកនេះស្របតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិកាលពីឆ្នាំ២០១៦៕










