តារាចម្រៀងរ៉េប យូហៃ បានរងនូវមតិរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រកីឡាករ Lionel Messiបន្ទាប់ពីម្ចាស់ពានរូបនេះបានផ្លាស់ប្តូររូបភាពប្រូហ្វាល់កាត់តកីឡាករជើងខ្លាំងរូបនេះថើបក្បាលឆ្កែ។ អ្នករិះគន់ចង្អុលបង្ហាញថាសកម្មភាពរបស់ យូហៃ លេងសើចជ្រុលហួសហេតុថែមទាំងហៅតារារ៉េបរូបនេះថាជាកេ្មងពាលទៀត។

បន្ទាប់ពីបញ្ចប់ការប្រកួត World Cup 2026 ដោយបានរកឃើញជើងឯកដោយបានទៅលើប្រទេសអេស្ប៉ាញក្តីការពិភាក្សាជុំវិញព្រឹត្តិការណ៍កីឡាពិភពលោកនេះមិនទាន់បញ្ចប់នៅឡើយទេ។ អ្នកគាំទ្រអាហ្សង់ទីន ខ្លះថែមទាំងបង្កហិង្សាពេញទីក្រុងព្រោះខឹងដែលក្រុមជម្រើសជាតិមិនបានលើកពានទៀតផង។ 
ភាពចម្រូងចម្រាសនានាជុំវិញព្រឹត្តិការណ៍ World Cup 2026 មិនត្រឹមតែកើតឡើងនៅឯក្រៅប្រទេសនោះទេ ប៉ុន្តែក៏កំពុងតែក្តៅគគុកនៃការពិភាក្សានៅក្នុងស្រុកផងដែរ។ យូហៃ ម្ចាស់ពាន The Rapper Cambodia ពេលនេះរងនូវការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រកីឡាហើយ កេរ្តិ៍ឈ្មោះរបស់តារារ៉េបកំពុងតែរះនេះរងនូវការខាតបង់។.png)
ការខឹងសម្បារពីអ្នកគាំទ្រកីឡាដោយសារតែគណនីផ្ទាល់ខ្លួនរបស់ យូហៃ បានផ្លាស់ប្តូររូបភាពប្រូហ្វាល់ដែលកីឡាករ Lionel Messi ថើបក្បាលឆ្កែជំនួសឱ្យការថើបពាន។ ទង្វើលេងសើចរបស់ យូហៃ ដែលដាក់រូបភាពកាត់តនេះត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ថាមិនសមរម្យប្រមាថដល់កីឡាករ Messi។
មតិខ្លះថែមទាំងលើកឡើងទៀតថាអ្នកគាំទ្រ Messi នៅក្នុងស្រុកខ្មែរច្រើនជាងអ្នកគាំទ្ររបស់ យូហៃ តទៅទៀត។ អ្នកផ្សេងទៀតបានរិះគន់អត្តចរិត យូហៃ ថាមិនល្អនិងហៅលោកថាជាក្មេងពាល។

ក្រោយពីរងនូវការរិះគន់យ៉ាងផុសផុលពីអ្នកគាំទ្រ Messi គណនីហ្វេកប៊ុកផ្ទាល់ខ្លួនរបស់ យូហៃ ក៏បាន lock profile ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការរិះគន់មិនទាន់ឈប់ត្រឹមនេះទេគេក៏បានឃើញអ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅរិះគន់ យូហៃ នៅលើផេករបស់លោក ជាពិសេសបញ្ចេញមតិរិះគន់នៅក្រោមវីដេអូចម្រៀងថ្មីរបស់គេដែលទើបតែចេញមានចំណងជើងថា «WISH YOU WELL»។ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២១ ខែកក្កដា ម្ចាស់ពានរូបនេះពុំទាន់ចេញមកបកស្រាយឬបង្ហាញសកម្មភាពអ្វីឡើយ៕










