ទេព ពិសិដ្ឋ បានធ្វើឱ្យទីតាំងនៅស៊ូវុនប្រទេសកូរ៉េខាងត្បូងកកស្ទះដោយសារតែមនុស្សម្នាជាច្រើនបានទៅទស្សនាការសម្តែងរបស់លោក។ នៅក្នុងក្លិបដែល ទេព ពិសិដ្ឋ ចេញទៅសម្តែងជាលើកដំបូងនៅក្នុងទឹកដីនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំង។

នាពេលថ្មីៗនេះនៅតាមបណ្តាញសង្គមនានាពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចែករំលែកវីដេអូជាច្រើនក្នុងការមកដល់របស់តារាចម្រៀង ទេព ពិសិដ្ឋ ម្ចាស់បទ«មេតំបន់»។ ការសម្តែងរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានហ្វេនៗជាច្រើនតម្រង់ជួររង់ចាំមើល ទេព ពិសិដ្ឋ។ .png)
តាមការឱ្យដឹងពីម្ចាស់គណនីមួយចំនួនបានបង្ហាញថាដោយសារតែឥទ្ធិពលរបស់ ទេព ពិសិដ្ឋ បានជំរុញឱ្យតំបន់ស៊ូវុន កូរ៉េខាងត្បូងមានមនុស្សច្រើនណែនតាន់តាប់រហូតដល់ប៉ូលិសក្នុងតំបន់ចុះមកសម្រួលដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ពិបាកធ្វើដំណើរដល់អ្នកផ្សេងទៀត។ 
ទេព ពិសិដ្ឋ គឺជាសិល្បករកំពុងរះថ្មីដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនបច្ចុប្បន្ន។ ប្រជាប្រិយភាពរបស់តារាចម្រៀងមានដើមកំណើតមកពីខេត្តសៀមរាបរូបនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺ ទេព ពិសិដ្ឋ បានរកពណ៌សម្រាប់ខ្លួនឯងឃើញ ខណៈបទចម្រៀងមួយៗរបស់គេមានគុណភាព ទាក់ទាញចិត្តទស្សនិកជនយ៉ាងឆាប់រហ័សទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ ទេព ពិសិដ្ឋ កាន់តែរីកដុះដាល។
លើសពីនេះទៅទៀត បន្ទាប់ពីការសម្តែងនៅប្រទេសកូរ៉េខាងត្បូង ទេព ពិសិដ្ឋ នឹងត្រៀមខ្លួនសម្រាប់ការសម្តែងនៅឯលើទឹកដីអូស្រ្តាលី នាពេលខាងមុខឆាប់ៗនេះផងដែរ៕










