តារាចម្រៀង ជី ដេវីត បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងច្រើនសម្រាប់ការចេញទៅសម្តែងលើកទី២នៅប្រទេសហ្វីលីពីន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅទីនោះ។ ទោះយ៉ាងណាភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពី ជី ដេវីត បានយកបទ Diss វណ្ណដា កាលពីពេលកន្លងមកនេះយកទៅសម្តែងឱ្យអ្នកនៅទីនោះស្តាប់។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ផេកមួយឈ្មោះថា «សហគមន៍ដាយណូស័រ» បានបង្ហោះវីដេអូពីការសម្តែងរបស់ ជី ដេវីត នៅក្នុងប្រទេសហ្វីលីពីនក្នុងពេលជួបជុំអ្នកគាំទ្រនៅទីនោះ។ យ៉ាងណាក៏ដោយបទដែល ជី ដេវីត យកទៅសម្តែងគឺជាបទមានចំណងជើងថា «ថីអ្ហែងថី»ដែលចេញកាលពីចុងខែមករា ឆ្នាំ២០២៥ ហើយក៏ដឹងថាជាបទដែលតារាចម្រៀងរូបនេះ Diss Track ទៅកាន់តារារ៉េប វណ្ណដា ទៀតផង។ នៅពេលឃើញមានវីដេអូនេះមានមតិយោបល់មួយចំនួនពីអ្នកគាំទ្រ ជី ដេវីត ថាតារាចម្រៀងរូបនេះ Diss ដល់ហ្វីលីពីនតែម្តង។.png)
គួររម្លឹកថា ជី ដេវីត បានចេញបទ «ថីអ្ហែងថី» និងបទ «អ្ហែង ចង់ទៅណា?» កាលពីចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពី វណ្ណដា បានសម្តែងបទ J+O II ចំនួនពាក់កណ្តាលបទនៅក្នុងកម្មវិធីរបស់ខ្លួន។ ក្រោយពីចេញបទ Diss Track ទាំងពីរបទ វណ្ណដា មិនបានតបតជាមួយនឹង ជី ដេវីត ឡើយដោយទុកឱ្យតារាចម្រៀងរូបនេះចេញបទតែឯង។.png)
ទោះបីជាមិនឃើញភាគីម្ខាងទៀតតបតក្តី កាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជី ដេវីត បានយកបទ Diss ចំនួន៣បទទៅសម្តែងនៅលើឆាកតន្រ្តីរបស់ខ្លួនផងដែរ។
ជី ដេវីត បានតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី SULONG SEAPop Music and Culture Caravan នៅឯប្រទេសហ្វីលីពីនកាលពីថ្ងៃទី១៨ ខែកក្កដា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅទីនោះ។ លើសពីនេះទៅទៀត ជី ដេវីត បានភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយក្រុមចម្រៀងល្បីរបស់ ហ្វីលីពីន ព្រមទាំងផ្តល់ជាកាដូទឹកអប់ដល់សិល្បករនិងហ្វេនៗផងដែរ៕










