Home ព័ត៌មានជាតិ ជប៉ុនទម្លាក់កញ្ចប់ថវិកា ៣លានដុល្លារ ដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា

ជប៉ុនទម្លាក់កញ្ចប់ថវិកា ៣លានដុល្លារ ដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា

196
0

សន្តិសុខការពារជាតិកម្ពុជានឹងត្រូវពង្រឹងបន្ថែមមួយកម្រិតទៀត! រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសន្តិសុខផ្លូវការ ហៅកាត់ថា OSA ជាផ្លូវការក្នុងទំហំទឹកប្រាក់រហូតដល់ ៥០០លានយ៉េន ឬប្រមាណ ៣លានដុល្លារអាមេរិក ដល់ក្រសួងការពារជាតិកម្ពុជា។ ជំនួយជាឧបករណ៍បច្ចេកវិទ្យា និងនាវាល្បាតនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធាខ្មែរក្នុងការការពារបូរណភាពទឹកដី និងរក្សាសន្តិភាពនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4tpopMej7zlSlr5wQ5Ty53irTbpqVBK-OQO8rJPN65B2UeOdRlEB5hYqb6S7hPNq6eNcAzEp2pzOm3IMN4-JAHUD1gmGfdK8dslqxzaSebWzk22YCo7CvBNPnjkzk_WNIEEd4KEdrX55dbD6NtBPo24krCGM_7FWp082Sf6tmZnJVnvnqZlWWGzO3a4/s900/photo_2026-07-20_08-51-21%20(2).jpg
ពិធីចុះហត្ថលេខានិងផ្លាស់ប្តូរលិខិតប្តូរសារនៃគម្រោងជំនួយដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ។ ពិធីនេះត្រូវបានរៀបចំឡើងរវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្រោមស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij2wL9Q2e0r0fOV-W7kJei0DrwLhgM_tpvSWi8sxoqx3Lua_83UpnETbR-js7V3deD9apNeHlA_MGMnum0bfbWtelGB6Df-ablJqYS9gePgvkRSbNP429Hy2GryyXah5JjGemxPhzalD6WhR27iFaOK_ZhCGeCBOIFIl5I0_iO267wlQCJF4vHSo4jVx0/s900/photo_2026-07-20_08-51-21.jpg
 
​យោងតាមប្រភពពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ថវិកាជំនួយប្រមាណ ៣លានដុល្លារនេះ នឹងត្រូវយកទៅបញ្ជាទិញសម្ភារយោធាទំនើបៗ រួមមានឧបករណ៍បញ្ជូនសារ និងទំនាក់ទំនងសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពជើងគោក។ ក្រៅពីនេះ គម្រោងក៏នឹងផ្តល់នូវនាវាល្បាតទំនើបៗទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទផងដែរ ដែលនេះជាកត្តាគន្លឹះក្នុងការបង្កើនសមត្ថភាពរារាំង សង្គ្រោះ និងការពារសន្តិសុខដែនសមុទ្ររបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFqqjdDP_NZpyNatoFxq7pnsVH4wvyjF2Q47ULTOSrI1Vtw5E7lU75VrGT05pEVe0LDe2kwgBBUVICQ_BzXAolZKsQ1t-nZ0C4IY8NICWFKAmhRLjoYtQYo0UjhkNEU8YtkxE4yHiDrGqB5_riefQB_6VyyiiiFbU1-q8AOC72S6Mqd5KKt1TSoq-o_L0/s1280/photo_2026-07-20_08-51-23.jpg
តាមរយៈការផ្តល់ជំនួយសន្តិសុខផ្លូវការ (OSA) នាពេលនេះ ស្ថានទូតជប៉ុនបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា គម្រោងនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា។ លើសពីនេះ វាក៏នឹងរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ៕