Home ព័ត៌មានជាតិ បទ «Time To Rise» បន្លឺឡើងក្រោយកម្ពុជាឈ្នះមេដាយមាសពាន SEA V Cup លើកទី៦

បទ «Time To Rise» បន្លឺឡើងក្រោយកម្ពុជាឈ្នះមេដាយមាសពាន SEA V Cup លើកទី៦

218
0

បាល់ទះកម្ពុជាបានសាងប្រវត្តិសាស្រ្តលើកដំបូងក្នុងការឈ្នះមេដាយមាសពាន SEA V Cup លើកទី៦នៅលើទឹកដីហ្វីលីពីនដោយយកឈ្នះក្រុមជើងខ្លាំងឥណ្ឌូណេស៊ី៣-២។ បន្ទាប់ពី កម្មពិធីទទួលពានរង្វាន់បទ «Time To Rise» បានបន្លឺយ៉ាងមានន័យពោរពេញដោយអារម្មណ៍មានមោទនភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiIccvYjtJ-nHImnFtbuu2xQRHh6JQDf9UNEgdY60iip1xL0Uq-cy1nDV_48J_OLwjKvQIDoTOLDCmqmd54ZR40_RpTg3gAKE0udCZYbDVTx50jmTxd8CEi8vmkTxMX-9teyA0jESYK2PMSYVdMNijyJMQdI-KH7IYW90gqDT4MLjqBQcNgLRFySFgHpg/s2048/image_2026-07-20_09-22-06.png

អស់រយៈពេលជាង២ឆ្នាំហើយដែលព្រឹទ្ធាចារ្យ គង់ ណៃ បានលាចាកលោកប៉ុន្តែមរតករបស់គាត់នៅតែបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយនឹករលឹកចងចាំជានិច្ច។ ស្នាដៃចុងក្រោយរបស់លោកតា គង់ ណៃ ជាមួយនឹងតារារ៉េប ម៉ាន់ វណ្ណដា នៅក្នុងបទ « Time To Rise» បានធ្វើឱ្យមានអន្តរជាតិស្គាល់យ៉ាងទូលំទូលាយរហូតបទនេះក្លាយជាមរតកដ៏សំខាន់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZUfDjYFCkohlX7X_90BeceUZbOH7SWlcBm2uqd6C6hxVv7uvB9Fgam6puxISYwLBSyvxSfDwseonWKWmRAOal-qozvHimqDx4m9Tng8Ymuleo0Dad58ZQlk58E4cN75S41RorITFdBSU2A5ocW3xK2H6DQdHhGZPF76e0jmLtRZjpXa022F4DUZAyls/s2048/image_2026-07-20_09-22-10%20(2).png

នៅរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ គឺជាពេលដែលពលរដ្ឋកម្ពុជាមានការរំភើបចិត្តជាខ្លាំងដែលក្រុមកីឡាបាល់ទះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន។ នេះគឺជាសមិទ្ធិផលដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះកាលពីឆ្នាំ២០២៥ កម្ពុជាបានរងបរាជ័យយ៉ាងចាស់ដៃជាមួយនឹងលទ្ធផលបាតតារាង។ ទន្ទឹមនឹងអបអរកម្ពុជាទទួលបានជ័យជម្នះលេខ១ បទដ៏ល្បីល្បាញមានចំណងជើងថា « Time To Rise» ក៏បានបន្លឺឡើងនៅក្នុងទីលានប្រកួត Candon City Arena ប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQ9pCQV58bBjKPogkXDa14M8Z2-aGxY5gkJlHvzwF_kVYVAAUiYtqrf6oPhvoGwA0FDkokgOwpgIfRdu6LRMSVUY-Lk28uvYky7pVHnaSBtC3B8LPdatZE4QIafBg8KrkPL6X9-16xMH_IkVk28v_aCLiHSH4bwGSmK_KIxf6vOVVeAd-9VdsL6tPHPg/s1440/image_2026-07-20_09-22-07.png

នៅក្នុងបទសម្ភាសរបស់ វឿន វាសនា ជាមួយនឹងសារព័ត៌មានអន្តរជាតិបទនេះក៏បានបន្លឺចូលទៅក្នុងការសម្ភាសន៍នេះដូចគ្នា។ ចំណែកឯប្រធានក្រុម សួន ចាន់ណារ៉ូ ក៏បានច្រៀងតាមឃ្លារបស់លោកតា គង់ ណៃ ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZg_KxTB3Mxafuq2AD6tIeNrPXjaAy40c7IpuLwFxLQ0e7kFeYlmQLB1Sll_zzgB25IGu9HdNskem3a0ex3wAe09VppLpK9MjREV0uDh14rr76UQf8cBIS7iGNIfcSj0742FMUTRNkBXUHmQTt5yz-Jf36QM7QeFCovFha2J32VrBy_gqlnZkwRmOCo4/s2048/image_2026-07-20_09-22-08%20(2).png
គួរបញ្ជាក់ផងដែរថា នៅក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី១នេះកម្ពុជាបាននាំមុខឥណ្ឌូណេស៊ីចំនួន២សិតជាមួយនឹងលទ្ធផល ២៥-២៣ និង ២៦-២៨។ ក្រុមជើងឯកឥណ្ឌូនេស៊ី បានតាមមកវិញនៅសិតទី៣និងទី៤ ក្នុងលទ្ធផល ២៥-២៣ និង ២២-២៥។ នៅក្នុងសិតទី៥ កម្ពុជា បានបំបែកប្រវត្តិសាស្រ្តដោយបានឈ្នះឥណ្ឌូណេស៊ីជាមួយនឹងលទ្ធផល ១១-១៥៕