មិនថ្មីមិនប្លែកមិនមែន ទេព បូព្រឹក្ស! ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមានការពេញនិយមដោយការលេង Trend ជាមួយនឹងក្រុមបាល់ទាត់ល្បីៗតារាចម្រៀង ទេព បូព្រឹក្ស បានឆ្លៀតបញ្ជូលជាមួយនឹងសិល្បៈបុរាណខ្មែររួមទាំងប្រាសាទអង្គរវត្តដោយមិនភ្លេចពីក្រុមជម្រើសជាតិរបស់កម្ពុជាដែរ។.png)
ទស្សនិកជនបានស្គាល់ ទេព បូព្រឹក្ស មិនត្រឹមតែជាតារាចម្រៀង ភរិយារបស់ ជី ដេវីត ប៉ុណ្ណោះទេប៉ុន្តែតារាស្រីរូបនេះតែងតែធ្វើឱ្យអ្នកមើលមិនសូវសុំាភ្នែកនោះទេដោយសារតែការច្នៃប្រឌិតរបស់ខ្លួនជាច្រើន។ ជាពិសេសរាល់ពេលតារាចម្រៀងរូបនេះលេង Trend ម្តងៗគឺមានការពេញនិយមយ៉ាងខ្លាំងដោយទាក់ទាញអ្នកទស្សនារាប់លានដង។.png)
ជាក់ស្តែងបន្ទាប់ពីចូលរួមលេង Trend FIFA ជាមួយនឹងក្រុមជម្រើសជាតិល្បីៗជាច្រើនជាមួយនឹងបទ «Dai Dai» របស់តារាចម្រៀង Shakira នាពេលកន្លងមក ពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជូលរសជាតិថ្មីបន្ថែមទៀតជាមួយនឹងការប្រកួតនិងគូរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា។ ម្ចាស់បទ «ទេវរាជ» ក៏បានផ្តិតរូបភាពនៅមុខប្រាសាទអង្គវត្តទៀតផង។
អ្វីដែលកាន់តែពិសេសសម្រាប់ Trend FIFA លើកនេះ ទេព បូព្រឹក្ស មិនឱ្យខាតនោះទេដោយបញ្ជូលនូវការគ្រងឈុតស្បៃខ្មែរបង្ហាញពីវប្បធម៌របស់ជាតិខ្លួន។ Trend សម័យលាយបុរាណនេះបានទាក់ទាញទស្សនិកជនយ៉ាងឆាប់រហ័សដោយក្នុងរយៈពេល១៧ម៉ោងបន្ទាប់ពីផ្សាយមានការទស្សនាចំនួន១.៤លានដងនៅលើហ្វេកប៊ុក ការចុច Like 95.8 K ជាមួយនឹងការបញ្ចេញមតិនិងការចែករំលែករាប់ពាន់នាក់។

ជាមួយនឹងវីដេអូប្លែកភ្នែកដែលទើបបង្ហាញនេះមានអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរមកកាន់តារាចម្រៀង ទេព បូព្រឹក្ស ប៉ុន្តែគេក៏សង្កេតឃើញថាអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិអវិជ្ជមានក្រោមការបង្ហោះរបស់តារាចម្រៀង ទេព បូព្រឹក្ស ដោយសារក្តៅក្រហាយដែលនាងបង្ហាញពីស្បៃខ្មែរផងដែរ៕










