អ្នកចម្រៀងរ៉េប Ranngo ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកខណៈមនុស្សស្រីជាច្រើននាក់មានការមិនពេញចិត្តបន្ទាប់ពីលោកបង្ហើបពីបទថ្មីរបស់ខ្លួនដោយពួកគេចាត់ទុកថាបង្កប់អត្ថន័យមិនសមរម្យប្រសិនជាគ្រលាស់ពាក្យមិនត្រូវ។ រងនូវមតិប្រតិកម្មជាច្រើន Ranngo បានចេញសារសូមទោស ខណៈបញ្ជាក់ថានឹងព្យាយាមកែសម្រួល។

នៅថ្ងៃទី១៣ ខែកកក្កដា Ranngo បានបង្ហោះវីដេអូ៨វិនាទីដោយបានដាក់ចំណងជើងថា «ធ្លាប់តែលេងពាក្យឥឡូវពាក្យលេងវិញ»។ ទោះបីជាការច្រៀងនេះមានរយៈពេលត្រឹមតែ៨វិនាទីប៉ុណ្ណោះប៉ុន្តែវាបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដោយបានទាក់ទាញអ្នកលេងបណ្តាញសង្គមជាច្រើនឱ្យចូលមកបញ្ចេញមតិវែកញែក។ អ្នកលេងបណ្តាញសង្គមដែលជាមនុស្សប្រុសជាច្រើននាក់បានចូលបញ្ចេញមតិជាហូរហែហាក់ដូចជាពេញចិត្តនិងលេងសើចសម្រាប់បទរបស់ Ranngo ដោយសង្កត់ធ្ងន់ខ្លាចតែច្រឡំគ្រលាស់ពាក្យចេញអ្វីផ្សេង។ .png)
ទោះយ៉ាងណាសម្រាប់អ្នកលេងបណ្តាញសង្គមដែលជាមនុស្សស្រីវិញមិនបានពេញចិត្តទៅនឹងវីដេអូរបស់ Ranngo នោះទេដោយពួកគេគិតថាបទនេះធ្វើឱ្យខាតបង់និងមិនសមរម្យសម្រាប់មនុស្សស្រីទោះបីជាមិនមែនជាពាក្យត្រង់ៗប៉ុន្តែច្បាស់ណាស់ថាពាក្យដែលច្រៀងនេះគ្រលាស់ទៅនឹងចេញទៅជាពាក្យផ្សេងមិនខាន។.png)
ក្រោយពីរងនូវការរិះគន់និងមានការជជែកវែកជាច្រើន Ranngo បានបង្ហោះសារសូមទោសជាសាធារណៈនិងកែប្រែអត្ថន័យចម្រៀងដើម្បីកុំឱ្យអ្នកស្តាប់ទៅប្រហោងពោះ។

នាថ្ងៃទី១៤ ខែកក្កដា Ranngo អតីតបេក្ខជនជើងខ្លាំង Rapper Fighter រដូវកាលទី១ បានសរសេរថា «មតិរិះគន់របស់ពុកម៉ែបងប្អូនមួយចំនួនខ្ញុំបាទ Ranngo នឹងព្យាយាមកែសម្រួលរាល់កំហុសដោយអចេតនាទាំងនោះឡើងវិញ»។.png)
ទន្ទឹមនឹងពាក្យសូមទោស Ranngo ក៏បានបញ្ជាក់ថាការច្រៀងរបស់គេគឺជាសិល្បៈលេងពាក្យជួនក៏ដូចជាការលេងពាក្យពេចន៍នៅក្នុង Lyrics បទនោះ។ អ្នកចម្រៀងរ៉េបវ័យក្មេងរូបនេះថែមទាំងនិយាយទៀតថាបទខ្មែរមុនក៏មានប្រភេទនេះច្រើនដែរ និងអគុណរាល់មតិរិះគន់ដើម្បីស្ថាបនាតែក៏សូមទោសប្រសិនជាធ្វើឱ្យសាធារណជនមិនសប្បាយចិត្ត។
បន្ទាប់ពីចេញសារសូមទោសខាងលើអ្នកគាំទ្រ Ranngo បានលើកឡើងថាបទនេះមិនជាបញ្ហានោះទេអ្វីដែលជាបញ្ហាគឺមកពីអ្នកស្តាប់គិតអត្ថន័យផ្សេងដោយខ្លួនឯងប៉ុណ្ណោះ៕










