Home តារាជាតិ ប្រទះឃើញវត្តមាន «បង្គួយដុះស្នែង» ដ៏កម្រនៅក្នុងខេត្តពោធិ៍សាត់

ប្រទះឃើញវត្តមាន «បង្គួយដុះស្នែង» ដ៏កម្រនៅក្នុងខេត្តពោធិ៍សាត់

75
0

ស្រដៀងនាគបន្តិច កូនដាយណូស័របន្តិច ពិតជាប្លែក និងកម្របានឃើញណាស់! ក្រុមមន្ត្រីឧទ្យានុរក្ស និងអ្នកដើរព្រៃ បានប្រទះឃើញសត្វបង្គួយចម្លែកម្យ៉ាង ដែលមានរូបរាងដូចជាសត្វនាគតូច នៅក្នុងតំបន់ការពារធម្មជាតិនៃខេត្តពោធិ៍សាត់។ វត្តមាននៃសត្វល្មូនដ៏កម្រ និងមានរូបរាងប្លែកពីគេមួយនេះ បានបង្កើតជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រឡាញ់បរិស្ថាន និងបានបង្ហាញពីភាពសម្បូរបែបនៃជីវៈចម្រុះនៅក្នុងព្រៃឈើប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3TbVQfN_bjyfYv78rGXFS30quzcAGRm6jzI86rjcztUj9T-gnQQePwTNXKb7XUOneXnhEz9bPlGD0USPfU_pAvrPnbMMno0SgC8JSfjxJitYoLibHM88PYGNgmck0_98zbGOvxKLDN7IF1hQgAsKIlexFkc9Qhfj9Uf-NlZTDrNKp9Vkum8Zj1WBZunw/s1280/photo_2026-07-16_10-31-29%20(2).jpg

យោងតាមការចុះផ្សាយជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា សត្វ «បង្គួយបន្លាភ្នំ» ឬ «បង្គួយស្នែង» នេះ ត្រូវបានរកឃើញនៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកម្ពស់រហូតដល់ ១,៥៥១ ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមអ្នកដើរព្រៃដែលបានជួបប្រទះផ្ទាល់បានបញ្ជាក់ថា វាជាប្រភេទសត្វចម្លែកដែលមិនសូវមានឃើញដូចប្រភេទជីវៈចម្រុះដទៃនោះឡើយ បន្ទាប់ពីពួកគាត់បានប្រទះឃើញវាកំពុងលាក់ខ្លួនយ៉ាងជិតដិតនៅក្នុងមជ្ឈដ្ឋានព្រៃក្រាស់ធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVYxVCC1PO3lnY38fTuCdDFQhE27DildkS-jZJF8hwWDvMNuhq4hUKZS1hTi-uPRgT2cL9Xt-h_4-Gyit2f4-qDgtOqCWuETDIvbAURwHnhlNrqa98EEtF6glFMZUFxOsR6PiP06X2s6COx3Us0AJcFKvVA_ORWNZKawzWaUhX2yk0Qf5gRmGGtR3x0cU/s1280/photo_2026-07-16_10-31-29.jpg

តាមប្រភពដដែលបានពន្យល់ពីលក្ខណៈវិទ្យាសាស្ត្រថា សត្វប្រភេទនេះមានឈ្មោះវិទ្យាសាស្ត្រថា #Acanthosaura ឬត្រូវបានគេស្គាល់ជាអន្តរជាតិថា Mountain Horned Dragon (នាគស្នែងភ្នំ)។ លក្ខណៈសម្គាល់ពិសេសរបស់វា គឺមានស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង ឯស្បែកមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួន (Camouflage) យ៉ាងល្អជាមួយមែកឈើ និងស្លឹកឈើស្ងួត។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំខ្ពស់ ឬកន្លែងដែលមានសំណើមខ្ពស់ និងមានអាកាសធាតុត្រជាក់ ខណៈសត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីតែសត្វល្អិតតូចៗជាអាហារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcdsfZ_YxhMUMgtsMupjFNP9O7r6VNBouueB1iEEv3UJ8Oc9UyZhn0VVqxDdZC7FE6Y4Qvjduj8bmPCQmHn_VAKDR6Hgs7fhQmYJg2LhARaEMnQbxAmZNRtNsDHmEe_4YYzsWnGKh3Zh8sSK4Z3sERia8cdP0F6HbSpHKyHiNWiPLtPv-V7xcZx8GDpZ8/s1280/photo_2026-07-16_10-31-30.jpg
គួបញ្ជាក់ថា ការរកឃើញសត្វបង្គួយស្នែងភ្នំ ឬ Acanthosaura នេះ គឺជាសញាណដ៏វិជ្ជមានមួយដែលបង្ហាញថា តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសនៅលើភ្នំទំព័រ នៅតែរក្សាបាននូវភាពស្រស់ស្អាត បរិសុទ្ធ និងមានប្រព័ន្ធអេកូឡូស៊ីរឹងមាំ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏ដូចជាក្រុមអ្នកអភិរក្ស ក៏បានអំពាវនាវដល់សាធារណជន និងអ្នកទេសចរដើរព្រៃទាំងអស់ ឱ្យចូលរួមការពារ និងថែរក្សាប្រភេទសត្វកម្រទាំងនេះ ដោយមិនត្រូវចាប់ ធ្វើបាប ឬបំផ្លាញជម្រករបស់ពួកវាឡើយ ដើម្បីបន្សល់ទុកជាមរតកធម្មជាតិ និងរក្សាតុល្យភាពបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ៕