ក្រោយអាហ្សង់ទីន បានវាយបកយកឈ្នះអង់គ្លេស ២-១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ២០២៦ អ្នកគាំទ្រប្រទេសទាំង២បានប៉ះសម្តីគ្នា រហូតឈានដល់ការប្រើហិង្សា។
អ្នកគាំទ្រអង់គ្លេស បានដើរលើកទង់ជាតិ កោះហ្វកលេន (Falkland) និងស្រែកខ្លាំងៗថា” ពួកយើងចាញ់មែន តែបានកោះ”។
ការស្រែកខ្លាំងៗបែបនេះ ក៏ព្រោះតែកីឡាអាហ្សង់ទីន បានលើកស្លាក”កោះហ្វកលេន (Falkland) ជារបស់អាហ្សង់ទីន” ក្នុងអំឡុងពេលអបអរ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ជុំវិញបញ្ហាកោះនេះ អង់គ្លេស និងអាហ្សង់ទីន បានប្រឈមមុខដាក់គ្នាជាអស់រយៈពេលជាង១០០ឆ្នាំ ដោយអង់គ្លេសហៅថា ហ្វកលេន (Falkland) រីឯអាហ្សង់ទីនហៅថា ម៉ាលូវីន (Malvinas)។
ប្រជុំកោះនេះ ត្រូវបានអង់គ្លេសគ្រប់គ្រងចាប់ពីឆ្នាំ ១៨៣៣ រហូតដល់ឆ្នាំ ១៩៨២ អាហ្សង់ទីន បានលើកទ័ពប៉ុនប៉ងវាយដណ្តើមយកមកគ្រប់គ្រងវិញ តែត្រូវបរាជ័យ៕លោក Gianni Infantino










