Home តារាជាតិ អ្នកវិភាគឯករាជ្យ បង្ហោះសារបែបនេះអ្នកលេងបណ្តាញសង្គមសសង្ស័យថាសំដៅទៅកាន់ ប៉ីប៉ី ឌី

អ្នកវិភាគឯករាជ្យ បង្ហោះសារបែបនេះអ្នកលេងបណ្តាញសង្គមសសង្ស័យថាសំដៅទៅកាន់ ប៉ីប៉ី ឌី

86
0

បន្ទាប់ពីកម្មវិធីប្រគល់ពានរង្វាន់របស់រោងកុនលេជេន គេសង្កេតឃើញថាព្រឹត្តិការណ៍នេះទទួលបាននូវការរិះគន់ពីផលិតករ ហ៊ុយ យ៉ាឡេង ខណៈ ទ្រី សក្កដា បង្ហាញការអន់ចិត្ត ស្របពេលនេះស្រាប់តែមានរឿងក្តៅគគុកមួយទៀតដែលទស្សនិកជនសង្ស័យថា អ្នកវិភាគឯករាជ្យ ចង់សំដៅទៅកាន់ ប៉ីប៉ី ឌី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqf-bPvxC7GnJ185TgUyf0YV41wENhSbXhBeXmDlicyIGU3RDRX-HB4jDSIyYMc76lFlL6xnGR_0an0aqIJPqtF5gbbKNdFaO3SKFDT_4QM5PWIKxYYH0pYuzEJ_o5TsVl5t3BX76qNYk5boRJRV_ZmRiwZbmGnWZl081doHXzXKEkT4rWJ01byqKcVXo/s1440/image_2026-07-15_09-22-26.png
បន្ទាប់ពីកម្មវិធីពានរង្វាន់រួចនៅវេលាម៉ោង២ជាងទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកក្កដា ប៉ីប៉ី ឌី បានបង្ហោះរូបភាពមួយសន្លឹកដែលជារូបរបស់លោកជាមួយនឹង ម៉ែសេះ ហើយភ្ជាប់មកជាមួយនឹងសំណេរថា «យើងមិនមែនជាស្រី សមត្ថភាពយើងតែងតែត្រូវបានគេមើលរំលង វគ្គ2នេះ បន្ថែមភេទទី3ម្នាក់ទៀត កាន់តែអត់ន័យសម្រិតសម្រាំងរាប់ខែចូលឆ្នាំ ចាយទុនយកគុណភាព មួយឆ្នាំចេញបានមួយរឿង ធ្វើម៉េចចូលចំណោមគេចុះ
បើសិនមួយខែ១រឿង ធ្វើឱ្យតែហើយៗបែបល្អ និងសល់លុយច្រើនជាង និយាយត្រង់ចឹង ខុសអត់? ខុសក៏បាន តែចង់និយាយចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBYncVO0dL6DkHUepVAeHVdl5NbbRfMbyBuJ2D3hUOrHzXA4ckhjdO6XgQG9Url-rPvqMSL5Qyp-XO5ZXHkfOvz-270kaEZsGxcjlHFnFSnWnNF-o4Ow_d8ZZ3ruEKm5vSnqVKIyraMVoxECBw7Jc6eXoPjeZgZj974xZXHYs0q78oCAwBMCzsiszXbMw/s1537/image_2026-07-15_08-45-31.png

ក្រោយការបង្ហោះនេះដំបូងឡើយអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថាជារឿងធម្មតា ប៉ុន្តែភាពចម្រូងចម្រាសបានកើតឡើងនិងមានការពិភាក្សាបន្ទាប់ពីអ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរដែលអ្នកលេងបណ្តាញសង្គមសង្ស័យថាចង់សំដៅទៅកាន់ ប៉ីប៉ី ឌី ស្របពេល ទ្រី សក្កដា ក៏បានបង្ហាញការអន់ចិត្តរបស់ខ្លួនឡើងមករឿងម៉ែសេះមិនបានទទួលពានរង្វាន់ ចំណែកឯភាពយន្តរកចំណូលបានច្រើនជាងគេមិនមែនមានតែមួយរឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxcR0Q2SmrgVvwxWgEe1hyBL5m6YB4SvORJwzZ2m9eoOXf8qnqHVUrmRDlAxWHd9nbWwkpccgyvxJl_HDzqnRSkDlSHo9n2GXZOZRLZfP1WU6S4VeypDUHUZ9SC1oBM5zUFy6t6SyyYgZIfm8cLRGf4ntX19A18KZVnqiA9QxwGSrx7MyHTy4GK7rO1k/s721/image_2026-07-15_08-45-32%20(2).png
នៅថ្ងៃទី១៤ ខែកក្កដា ផេក Stephen Row : អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរមួយថា «គ្រាន់ឈ្នះពានតិចជាងផលិតករផ្សេង សុទ្ធតែផុសផ្លែផ្កាចេតនាទាញស្ថាប័នវាយតម្លៃគេ រើសអើង LGBT community ! អាណោចអាធមខ្សែគេ ផលិតករធ្វើកុន១ខែ១ … អា 5.6/10 ខ្លះ!»។ សំណេររបស់លោកត្រូវបានអ្នកលេងបណ្តាញសង្គមសង្ស័យថាចង់សំដៅទៅកាន់ ប៉ីប៉ី ឌី ខណៈក៏មានអ្នកយកការបង្ហោះរបស់ ប៉ីប៉ី ឌី បានខម្មិនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg44lKgOkjEkuozEPcNltLxQs0IFYqseXwJKXuav4oI5mCf6c22A_8JhyphenhyphenX252mmpzMn479dkEklyJzGeQczMJZKH34pqf92lJmpf34cTYSojxTAYxcUhrh39BJ4vP6SMlmR7bpYelE9m6vwWsj5KxxjI6LFDg4C4tUz8dxLjdLf1c4QJeCIoIWipSd2O9M/s731/image_2026-07-15_08-41-08%20(3).png
លើសពីទៅទៀត អ្នកវិភាគឯករាជ្យ ក៏បានចែករំលែករូបភាពរបស់ផលិតករ សាស្រ្តាហ្វៀម គឺលោក គូ ដារ៉ាចាន់ ដែលឈ្នះពានរង្វាន់ដោយភ្ជាប់មកជាមួយនឹងសំណេរថា «សូមទោសផលិតករជាមុនផង ដែលនិយាយឃ្លានេះ …ផលិតករ ដែលអត់ឈ្នះពាន ថាគេរើសអើង LGBT ឬ នារីអត់សូវសុទ្ធ … ហួចមើលស្អីនៀក! ឆែកប្រូហ្វាលផលិតករ បើចង់ដឹងទើបផុសថា ..គាត់ប្រុសបោកឡើងឈ្នះពាន!មើលរូបរាងជាបុរសសង្ហា … តែជីវិតស្នេហា ឆ្លងកាត់ការឈឺផ្សារដូចកុន ឱបសពម្តាយ៣ថ្ងៃ (ស្រីខូច)! ថាគេ១ខែចេញមួយរឿង! មើលពានប៉ុណ្ណឹង.. សាកគិតបើគាត់សម្រិត៦ខែ ..ពានដឹងម៉ានរយពាន!and He deserved that ពាន! Legend Award សុក្រឹតបស់គេហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFoifZsp0thm46PGqqABDOLvYfk6TcIxSC5tlOujoCsv61C_rvmUHO7eIA3-gf7NnNAoapPXoisUtxBTKmjIbTeoEi6T6htqv44wJnLYp3xYqIvTojr71c7xCnsAsCxRaItiAsqUIsWEup1oSxyZ4t3QWbeqH7qZVt8vAB72n5mfltbECczjjOkN3324A/s561/image_2026-07-15_08-41-08.png

គួរឱ្យដឹងថា ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ ធ្លាប់ប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងកក្រើកកាលពីខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីអ្នកវិភាគឯករាជ្យផ្តល់ពិន្ទុភាពយន្ត ភូមិគ្រឹះអាគម ៥.៦/១០ ៕