វ៉ល់វ៉ក់ខ្វែងគំនិតគ្នាពេញហ្នឹង! ពេលនេះក្រុមអ្នកវិភាគនយោបាយថៃ កំពុងក្រពុលមុខ និងជំរុញឲ្យរដ្ឋាភិបាលថៃប្រគល់ដីដែលដណ្ដើមបានទៅឲ្យកម្ពុជាវិញជាបន្ទាន់ បើមិនចង់អាម៉ាស់មុខ និងរលាយកិត្តិយសលើឆាកអន្តរជាតិបន្ថែមទៀត។ ភាពចលាចលផ្នែកគំនិតនេះ បានផ្ទុះឡើងយ៉ាងក្តៅគគុក បន្ទាប់ពីរដ្ឋាភិបាលថៃបានរងបរាជ័យការទូតយ៉ាងដំណំ និងរងការថ្កោលទោសចំៗពីសំណាក់បណ្តាប្រទេសជាសមាជិកសភាប្រើភាសាបារាំងរហូតដល់ទៅ ៩៩ ប្រទេស រឿងបំពានចូលរំលោ.ភលើអធិបតេយ្យភាពកម្ពុជា។.jpg)
យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយបង្អស់ ក្រុមអ្នកជំនាញ និងអ្នកវិភាគភូមិសាស្ត្រនយោបាយថៃ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ទៅលើការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរ៉ាកុល ព្រមទាំងប្រតិភូការបរទេសថៃ។
ពួកគេបានចេញមុខស្តីបន្ទោសចំៗ ជុំវិញការខ្វះសមត្ថភាព និងភាពធ្ងែសប្រហែសការទូត ដែលបណ្តោយឱ្យភាគីកម្ពុជាដណ្តើមបានជ័យជម្នះទាំងស្រុង នៅក្នុងមហាសន្និបាតសភាហ្វ្រង់កូហ្វូនី (APF) លើកទី ៥១ នៅក្នុងប្រទេសកាមេរូន កាលពីពេលថ្មីៗកន្លងទៅនេះ។ នៅក្នុងវេទិកាពិភពលោកនោះ កម្ពុជាបានប្រើប្រាស់ «យុទ្ធសាស្ត្រការទូតសភា» យ៉ាងជោគជ័យ រហូតជំរុញឱ្យសហគមន៍អន្តរជាតិអនុម័តសេចក្តីសម្រេចចិត្តរួម គាំទ្របូរណភាពទឹកដីខ្មែរ និងទាមទារឱ្យយោធាថៃដកកងទ័ពចេញពីដីចម្រូងចម្រាសជាបន្ទាន់។
ក្រុមអ្នកវិភាគនៅក្នុងប្រទេសថៃបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តរួមពី ៩៩ ប្រទេសនៅកាមេរូន មិនត្រឹមតែចោទប្រកាន់ថៃថាបានកាន់កាប់ដីព្រំដែនខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការដែលយោធាថៃលួចសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា និងការរៀបចំពិធីសាសនាឯកតោភាគី បំពានលើទីតាំងវប្បធម៌បេតិកភណ្ឌពិភពលោករបស់ខ្មែរទៀតផង។ កត្តានេះបានក្លាយជាសម្ពាធការទូតដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកជំនាញថៃព្រមានរដ្ឋាភិបាលខ្លួនឯងថា ការប្រើប្រាស់កម្លាំងបាយ ឬល្បិចកលពន្យារពេលលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះពិភពលោកបានដឹងពីការពិតអស់ទៅហើយ ដូច្នេះមានតែការដកទ័ព និងប្រគល់ដីឱ្យខ្មែរវិញទេ ទើបអាចស្រោចស្រង់មុខមាត់ជាតិឡើងវិញបាន។
សារព្រមានដាស់តឿនពីអ្នកវិភាគថៃ និងជ័យជម្នះការទូតដ៏ត្រចះត្រចង់របស់កម្ពុជានៅលើឆាកអន្តរជាតិ APF គឺជាភស្តុតាងសហការបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធសាស្ត្រឈរលើបន្ទាត់ច្បាប់អន្តរជាតិ និងសន្តិភាពរបស់កម្ពុជា គឺមានឥទ្ធិពលជាងការប្រើប្រាស់កម្លាំងយោធា។ រដ្ឋាភិបាលថៃរបស់លោក អានុទីន កំពុងតែស្ថិតក្នុងស្ថានភាពទាល់ច្រក និងប្រឈមមុខនឹងសម្ពាធទ្វេដង ទាំងការរិះគន់ដេញដោលពីពលរដ្ឋខ្លួនឯងនៅផ្ទៃក្នុង និងការតម្រង់ទិសច្បាប់ពីសហគមន៍អន្តរជាតិ។ នេះជាមេរៀនប្រវត្តិសាស្ត្រថ្មីមួយ ដែលបង្ហាញថា ក្នុងសម័យកាលទំនើបនេះ គ្មានប្រទេសណាអាចលួចបន្លំ ឬរំលោភបំពានខ្សែបន្ទាត់ព្រំដែនអន្តរជាតិ តាមអំពើចិត្តរបស់ខ្លួនបានឡើយ៕










