Home ព័ត៌មានអន្តរជាតិ អតីតមេទ័ពអ៊ីរ៉ង់ ព្រមា.នថាអ៊ីរ៉ង់អាចចូលធ្វើឃា.តលោក ត្រាំ ដល់ក្នុងសេតវិមាន

អតីតមេទ័ពអ៊ីរ៉ង់ ព្រមា.នថាអ៊ីរ៉ង់អាចចូលធ្វើឃា.តលោក ត្រាំ ដល់ក្នុងសេតវិមាន

104
0

ផ្អើលពិភពលោក! អតីតមេទ័ពអ៊ីរ៉ង់បានចេញមុខព្រមា.នចំៗពីសមត្ថភាព ក្នុងការចូលទៅធ្វើឃា.តប្រធានាធិបតី ដូណាល់ ត្រាំ ដល់ក្នុងសេតវិមាន។ សារគំរា.មដ៏រន្ធត់នេះ បានធ្វើឱ្យកក្រើកទូទាំងសកលលោក ខណៈលោក ត្រាំ ក៏បានវាយបកវិញយ៉ាងចាស់ដៃ ដោយទុកបណ្តាំឲ្យយោធាអាមេរិកបា.ញ់មីស៊ីលរាប់ពាន់គ្រាប់ ទៅកម្ទេចប្រទេសអ៊ីរ៉ង់ទាំងមូលឱ្យរលាយក្លាយជាផេះផង់ភ្លាមៗ ប្រសិនបើរូបលោកពិតជាត្រូវរងគ្រោះថ្នាក់មែននោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvl1w2Qt84G1VRHggvXEO3_zGzEROrJINVRo9ktRIvrbMEHN78fwAw_ar4OZjpDCnhXI0-dSFNL52A7FWf-BcxBG_5hv7Jj6ywuVcgX8Ktd2msfLEKWaECr6iVyUp1EGvwD8TJqr-M4uVtlu8pPK6bEmJNJnon0e53Db5E1tS88ZBG_zumT7XMHfemnqw/s1200/photo_2026-07-15_08-58-12%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fararu និងផ្សាយបន្តដោយទូរទស្សន៍ Sky News លោក Hossein Kanani Moghaddam អតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់ នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានថ្លែងអួតក្តែងៗយ៉ាងដាច់អហង្ការថា៖ «ប្រសិនបើគោលដៅ គឺត្រូវធ្វើឃាតលោក ត្រាំ មែន សាធារណរដ្ឋឥស្លាម អាចធ្វើបានយ៉ាងងាយ នៅក្នុងសេតវិមាន។ ឱ្យតែពេលណាចាំបាច់ យើងអាចធ្វើបានជានិច្ច»។ ការប្រកាសចំហរដ៏គួរឱ្យរន្ធត់នេះ កើតឡើងភ្លាមៗបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិយក្ស រួមមាន The New York Times, និង Wall Street Journal សុទ្ធតែបានទម្លាយព័ត៌មានសម្ងាត់ដូចៗគ្នាថា ភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានរាយការណ៍សម្ងាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនរួចរាល់ហើយ ជុំវិញផែនការយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងតេហេរ៉ង់ ក្នុងការលបធ្វើឃាតលោក ត្រាំ ឱ្យទាល់តែបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLFhIQthKwtodG3b_-xrqkuExytmHUawpcUjL5Rlvc47It6tRzseUZY3RmsEnhUdO6Mo8a0DhXjfBbyCKjel0ZB3gh0gNnyP1qKlLgDq1nhkJael996LkfF9YBJksdhhlrcYQvaO7fXH7A6hvqfM5_LMfpgEjHXH1XBTldEBnWB0hi6nqAYugeTpNMkek/s1024/photo_2026-07-15_08-58-12.jpg
ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងយកជីវិតនេះ ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានចេញមុខវាយបកទៅវិញយ៉ាងសាហាវ និងបានធ្វើឱ្យពិភពលោកតក់ស្លុតជាថ្មី តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social របស់លោក។ លោក ត្រាំ បានបញ្ជាក់យ៉ាងដាច់ណែនថា លោកបានបន្សល់ទុកបណ្តាំ និងបទបញ្ជាយោធាខ្ពស់បំផុតដល់កងទ័ពអាមេរិករួចរាល់អស់ហើយថា ប្រសិនបើរូបលោកពិតជាត្រូវអ៊ីរ៉ង់ធ្វើឃាតមែននោះ មីស៊ីលរបស់អាមេរិកចំនួន ១,០០០ គ្រាប់ នឹងត្រូវបាញ់បង្ហោះទៅកម្ទេចអ៊ីរ៉ង់ភ្លាមៗ ហើយមីស៊ីលរាប់ពាន់គ្រាប់ទៀត នឹងហោះទៅតាមក្រោយជាបន្តបន្ទាប់ ដើម្បីវាយប្រហារទ្រង់ទ្រាយធំក្នុងរយៈពេលមួយឆ្នាំពេញ បំផ្លាញប្រទេសអ៊ិស្លាមមួយនេះឱ្យរលាយក្លាយជាផេះផង់ និងហ្មត់ឈឹងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggBKMOOTYP10IRiJpQtzcGSLCSs7OXk4ek8CPoIMzONvYsERiGTtFyuVObsEe0L1-4ZFzCsVKW0EmY4lZcI6vGD3nD1Un_RTNkjCvPOnIXEz5UdwEwhnc5oVsw4_jIxiWmxr4GpRrxQes36ZTBtO-CmD5USa3jNuz0xvGLjN9NO2yA9grdM_ZgTqpDceg/s1110/photo_2026-07-15_08-58-13.jpg

ការប្រឈមមុខដាក់គ្នារវាងសម្រែកព្រមានធ្វើឃាតដល់ក្នុងសេតវិមានពីអតីតមេទ័ពអ៊ីរ៉ង់ និងការប្រកាសសងសឹកកម្រិតអាវុធមហាប្រល័យឱ្យក្លាយជាផេះរបស់លោក ត្រាំ បានជម្រុញឱ្យស្ថានភាពយោធានៅតំបន់មជ្ឈិមបូព៌ាស្ថិតក្នុងសញ្ញាអាសន្នក្រហម។ អ្នកវិភាគយោធាអន្តរជាតិបានយល់ឃើញថា សារបណ្តាំសងសឹករបស់លោក ត្រាំ គឺជាយុទ្ធសាស្ត្រ «រារាំងមុន» ដើម្បីដាស់តឿនឱ្យទីក្រុងតេហេរ៉ង់ដឹងខ្លួនច្បាស់ថា តម្លៃដែលពួកគេត្រូវសងសម្រាប់ការប៉ះពាល់ដល់ជីវិតមេដឹកនាំអាមេរិក គឺសេចក្តីវិនាសវិនាសកម្មនៃប្រទេសទាំងមូល។ បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើវិធានការរឹតបន្តឹងសន្តិសុខជុំវិញរូបលោក ត្រាំ និងចលនាបម្រែបម្រួលកងទ័ពអាកាសរបស់អាមេរិកដែលកំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមគ្រប់វិនាទី។