Home ព័ត៌មានអន្តរជាតិ ផ្ទៃក្នុងរង្គោះរង្គើ! ប្រជាប្រិយភាពលោក អានុទីន និងបក្សភូមិចៃថៃ កំពុងដាំក្បាលចុះក្នុងពេលដំណាលគ្នា

ផ្ទៃក្នុងរង្គោះរង្គើ! ប្រជាប្រិយភាពលោក អានុទីន និងបក្សភូមិចៃថៃ កំពុងដាំក្បាលចុះក្នុងពេលដំណាលគ្នា

85
0

កម្ពុជាត្រូវប្រុងប្រយ័ត្ន! ខណៈនេះប្រជាប្រិយភាពរបស់លោក អានុទីន និងបក្សកាន់អំណាចរបស់ខ្លួនកំពុងប្រឈមនឹងការដាំក្បាលចុះយ៉ាងគំហុក ដែលអាចនឹងជំរុញឱ្យពួកគេប្រើប្រាស់យុទ្ធសាស្ត្រដ៏គ្រោះថ្នាក់ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ។ ព្យុះនយោបាយផ្ទៃក្នុងនេះ បានធ្វើឱ្យកៅអីនាយករដ្ឋមន្ត្រីថៃរង្គោះរង្គើយ៉ាងខ្លាំង ស្របពេលដែលបក្សប្រឆាំងកំពុងវាយលុកដណ្តើមបានបេះដូងពលរដ្ឋយ៉ាងលឿន នាលំដាប់ពាក់កណ្តាលខែកក្កដានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLcNUi9wLQhyphenhypheni523JqcRRa2-oH4eTAamZoTtBwzJB7RpBPzg15bz2vCYMJFNCo60WK8Zt1eb1pqjpSUDarZMacsEcCiBhRtWYpfkMXak7d2CjAo_esUnxAUL1sV4HfnLdJoy3vz5PCBtN5SicQ5td2s-57FZrqes0arAWeBx5sEJ_SbIP1FGAfyIx6BOA/s600/photo_2026-07-14_10-35-08%20(2).jpg

យោងតាមការស្ទង់មតិចុងក្រោយបង្អស់របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA Poll) ដែលបានសម្ភាសន៍ប្រជាពលរដ្ឋថៃអាយុចាប់ពី ១៨ ឆ្នាំឡើងទៅចំនួន ២,៥០០ នាក់ទូទាំងប្រទេស បានបង្ហាញលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល និងវាយប្រហារផ្លូវចិត្តរដ្ឋាភិបាលយ៉ាងខ្លាំង។ ប្រជាជនថៃភាគច្រើនបានបង្ហាញបំណងចង់ឃើញលោក ណាត់ថាផុង រឿងបញ្ញាវុឌ្ឍិ មេដឹកនាំបក្សប្រឆាំង (People’s Party) ឡើងធ្វើជានាយករដ្ឋមន្ត្រី ជាមួយសំឡេងគាំទ្ររហូតដល់ជាង ២៦%។ តួលេខនេះបានវ៉ាដាច់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក អានុទីន ឆានវីរ៉ាកុល មេបក្សភូមិចៃថៃ ដែលទទួលបានការគាំទ្រធ្លាក់ចុះមកសល់ត្រឹមតែជាង ២១% ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjbplPNw7EiuBEA_9qyFeFpTsqKihdCrdFRwtSFAAppUuZk-UKe_EP89TOuhtVD8NMyLFaKnaT_6nXGgCfF9Yb8C3vg9dSsNa8Q2enFt2Dp1A0VMSF91sT1-Xi9upUljtaLzdZBZJTRSsNZJW3jabY999mxOHMZQi3A8XiV3XgrSi5jP66GBojS_vPgYo/s1280/photo_2026-07-14_10-35-09.jpg
ស្ថានភាពកាន់តែដុនដាបថែមទៀត ដោយសារប្រជាប្រិយភាពរបស់គណបក្សភូមិចៃថៃ (BJT) ដែលជាបក្សដឹកនាំរដ្ឋាភិបាល ក៏បានដាំក្បាលចុះដំណាលគ្នាយ៉ាងគំហុកពី ២៦.៦% មកសល់ត្រឹម ១៧% ផងដែរ។ ការបាត់បង់ទំនុកចិត្តទ្វេដងនេះ គឺដោយសារតែពលរដ្ឋមិនពេញចិត្តនឹងវិបត្តិសេដ្ឋកិច្ចជាប់គាំង ការឡើងថ្លៃទំនិញប្រចាំថ្ងៃ និងការកាត់បន្ថយកាតសុខុមាលភាពរដ្ឋ។ វិបត្តិនេះបានបង្កឱ្យលេចធ្លាយឈ្មោះនាយករដ្ឋមន្ត្រីបម្រុង និងពាក្យចចាមអារ៉ាមរុះរើគណៈរដ្ឋមន្ត្រីជាបន្តបន្ទាប់ បើទោះជាលោក អានុទីន ព្យាយាមទម្លាក់កំហុសទៅលើភាពទន់ខ្សោយផ្នែកទំនាក់ទំនងសាធារណៈរបស់រដ្ឋមន្ត្រីខ្លួនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO_PgX_uf7fLRe1DxdAn_yzJNX-nAC3Y6Cilfjep80mWR71bO8aIy2IiSmbrq9bqRaDBVE1kX8oUuEH1_RfG2OCtIXODuUQMcJKWTuL5QOelTU4kDYg1oCfTRSHw7OrpK72d9LGIexnDbafFBUYkUl-_J-6qlVbnInHy_2ffBxHbWn7zEH4JX7_A22qcg/s679/photo_2026-07-14_10-35-08.jpg
ការរង្គោះរង្គើនៃប្រជាប្រិយភាពរបស់រដ្ឋាភិបាលថៃនាពេលនេះ គឺជាសញ្ញាអាសន្នដែលភាគីកម្ពុជាត្រូវតែតាមដាន និងត្រៀមខ្លួនជានិច្ចដោយមិនអាចធ្វេសប្រហែសបានឡើយ។ យោងតាមចរិតនយោបាយ និងប្រវត្តិសាស្ត្រការទូត កាលណារដ្ឋាភិបាល ឬអ្នកនយោបាយថៃបាត់បង់សំឡេងគាំទ្រ និងប្រឈមនឹងការធ្លាក់ពីអំណាច ពួកគេតែងតែប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាងដើម្បីស្តារមុខមាត់ឡើងវិញ។ យុទ្ធសាស្ត្រដែលទទួលបានផលលឿន និងមានប្រសិទ្ធភាពបំផុតសម្រាប់ពួកគេ គឺការបង្កហេតុ បង្កើតស្ថានការណ៍ជម្លោះជាមួយកម្ពុជា និងការជម្រុញដុតកំដៅស្មារតីជាតិនិយមជ្រុលក្នុងចំណោមពលរដ្ឋថៃ ដើម្បីបង្វែរអារម្មណ៍សាធារណជនពីវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុង មកលើបញ្ហាព្រំដែនវិញ៕