តើដឹងទេថា ទីក្រុងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក បែរជាធ្លាក់ក្នុងឈ្មោះជា «ទីក្រុងឆបោ.ក និងចោរកម្មទៅវិញ? យោងតាមរបាយការណ៍ចុងក្រោយ គឺបាងកក បានហក់ឡើងមកឈរលើកំពូលតារាងលេខ១ ជាទីក្រុងដែលមានករណីឆបោ.ក កេងបន្លំ និងចោរកម្មខ្ពស់បំផុតលើពិភពលោក។ នៅពីក្រោយស្នាមញញឹមដ៏ស្រស់បំព្រង និងពន្លឺភ្លើងពណ៌នាពេលរាត្រី ទីក្រុងនេះជាទីកន្លែងដែលសម្បូរការលួ.ចកាបូបលុយរបស់ភ្ញៀវទេសចរគ្រប់វិនាទី។
សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ថា ទីក្រុងបាងកក ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ១ គឺជាទីក្រុងដែលមានហានិភ័យផ្នែកឆបោ.ក កេងបន្លំ និងចោ.រកម្មខ្ពស់បំផុតនៅលើពិភពលោក ជាពិសេស ការលួចហោប៉ៅពីភ្ញៀវទេសចរ ឬអ្នកដំណើរតាមផ្លូវ។ ការចាត់ចំណាត់ថ្នាក់នេះធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងការធ្វើដំណើរ ឈ្មោះ Compare the Market។
ក្នុងរបាយការណ៍របស់ក្រុមហ៊ុននេះបញ្ជាក់ថា សន្ទទស្សន៍នៃការឆបោក កេងបន្លំ និងចោរកម្មនៅទីក្រុងបាងកក គឺមានពិន្ទុខ្ពស់រហូតដល់ ៨៣.៤៥ពិន្ទុ ដែលខ្ពស់ជាងពិន្ទុរបស់ទីក្រុងនានាលើពិភពលោក។ របាយការណ៍នេះធ្វើឡើងដោយផ្អែកតាមការផ្តល់យោបល់របស់ភ្ញៀវទេសចរក្នុងគេហទំព័រ TripAdvisor ដោយភ្ញៀវទេសចរបានលើកឡើងពីការឆបោក និងលួចហោប៉ៅរបស់ពួកគេ ដើម្បីយករបស់មានតម្លៃ។

របាយការណ៍នេះ ក៏បានដកស្រង់ទិន្នន័យពីស្ថាប័ន Numbeo ផងដែរ ដែលប្រមូលទិន្នន័យពីការប្រព្រឹត្តបទល្មើស ដោយបញ្ជាក់ថា បើទោះជាភ្ញៀវទេសចរភាគច្រើនមិនសូវបារម្ភពីបទល្មើសផ្សេងៗដែលកើតឡើងលើពួកគេនៅទីក្រុងបាងកក ប៉ុន្តែទីក្រុងនេះនៅតែបានរាយការណ៍ពីករណីឆបោក កេងបន្លំកើតឡើងជាច្រើនករណី ជាពិសេស នៅតំបន់ទេសចរណ៍ល្បីៗ ដូចជា ៖ ព្រះបរមរាជវាំងថៃ តែងតែកើតករណីនេះច្រើនជាងគេក្នុងចំណោមតំបន់ទេសចរណ៍ផ្សេងទៀត។
ក្រៅពីទីក្រុងបាងកក គឺទីក្រុងប៉ារីស (ប្រទេសបារាំង) ជាប់ចំណាត់ថ្នាក់ទី២, ទីក្រុងប្រាក (សាធារណរដ្ឋឆែក) ចំណាត់ថ្នាក់ទី៣, ទីក្រុងសៀងហៃ (ប្រទេសចិន) ចំណាត់ថ្នាក់ទី៤ និងទីក្រុងអាហ្គ្រា (ប្រទេសឥណ្ឌា) ចំណាត់ថ្នាក់ទី៥។.jpg)
សូមរំឭកថា ប្រទេសថៃ មិនមែនជាគោលដៅទេសចរណ៍មានសុវត្ថិភាពទេ ទីនេះ សម្បូរដោយកេងបន្លំ ចោរកម្ម លួចហោប៉ៅ គ្រឿងញៀន និងការឆបោកអនឡាញ ដែលភ្ញៀវទេសចរគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលទៅដើប្រទេសនេះ ដើម្បីកុំឱ្យត្រូវគេបោកប្រាស់ដូចតារាសម្តែងចិនម្នាក់ ត្រូវគេជួញដូរទៅលក់នៅព្រំដែនមីយ៉ាន់ម៉ា។ ការធ្វើដំណើរទៅប្រទេសថៃ គឺប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង និងជួបល្បិចបោកប្រាស់គ្រប់ប្រភេទ ដែលអាជ្ញាធរក្នុងតំបន់មិនសូវយកចិត្តទុកដាក់ចាត់ការបញ្ហានេះទេ។.jpg)
ប្រទេសថៃ បាននិងកំពុងខូចឈ្មោះយ៉ាងខ្លាំងលើពិភពលោក ខណៈរដ្ឋាភិបាលថៃមិនបានចាត់វិធានការច្បាស់លាស់ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ថៃស្អុយអាសោចទេ។ ជាមួយគ្នានេះ ថៃបានស្អុយឈ្មោះស្រាប់ទៅហើយ ដោយសារថៃជាប្រភពចែកចាយថ្នាំញៀនទៅក្រៅប្រទេស, ការឆបោកតាមប្រព័ន្ធអនឡាញ (Scammer) ជាពិសេស ថៃស្អុយឈ្មោះយ៉ាងខ្លាំងរឿងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាជាច្រើនទីតាំងដោយខុសច្បាប់ ដែលអន្តរជាតិចាត់ទុកថា ថៃល្មើសច្បាប់អន្តរជាតិ។.jpg)
ពលរដ្ឋថៃបានសំណូមពរឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ត្រូវតែអនុវត្តវិធានការច្បាស់លាស់ ដោយស្តារកេរ្តិ៍ឈ្មោះប្រទេសឡើងវិញ កុំឱ្យស្អុយអាសោចបែបនេះ ជាពិសេស ត្រូវបញ្ឈប់ជម្លោះ និងបញ្ឈប់ការឈ្លានពានកម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចថៃឱ្យរួចផុតពីវិបត្តិ៕










