ព្រមានកំទេ.ចអ៊ីរ៉ង់ចោល! ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យពិភពលោក តាមដានយ៉ាងយកចិត្តទុកដាក់បំផុត បន្ទាប់ពីផ្ញើសារព្រមានខ្លាំងៗទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់ ថា «បើហ៊ានប៉ះពាល់ជីវិតខ្ញុំ សមុទ្រភ្លើងមីស៊ីល ១,០០០គ្រាប់ នឹងធ្លាក់លើទឹកដីអ៊ីរ៉ង់ភ្លាម»។ តើការព្រមាននេះជាការពិត ឬគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ? តើមានរឿងអ្វីកើតឡើងឱ្យប្រាកដ ទើបមេដឹកនាំមហាអំណាចរូបនេះប្រកាសកំទេ.ចអ៊ីរ៉ង់ចោល?

លោកប្រធានាធិបតី Trump បានព្រមានខ្លាំងៗថា អាមេរិកបានរៀបចំមីស៊ីលចំនួន ១,០០០គ្រាប់ រួចជាស្រេចហើយ ដើម្បីវាយប្រហារលើគោលដៅប្រទេសអ៊ីរ៉ង់ភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ុនប៉ងធ្វើឃាតរូបលោក។ ការព្រមានជាសាធារណៈនេះធ្វើឡើងតាមរយៈការបង្ហោះសារក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីគម្រោងលួចធ្វើឃាតលើរូបលោកពីសំណាក់អ៊ីរ៉ង់។
.jpg)
លោកប្រធានាធិបតី Trump បញ្ជាក់ថា បានចេញបញ្ជាទៅកាន់កងទ័ពអាមេរិកឱ្យត្រៀមលក្ខណៈវាយប្រហារជាបន្តបន្ទាប់ដោយប្រើប្រាស់មីស៊ីលរាប់ពាន់គ្រាប់ទៀត ដើម្បីកំទេ.ចគ្រប់តំបន់ទាំងអស់របស់អ៊ីរ៉ង់ ហើយបទបញ្ជានេះមានសុពលភាពរយៈពេល ១ឆ្នាំ និងអាចពន្យារពេលទៀតបាន បើចាំបាច់។ លោកក៏បានប្រកាសដែរថា កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឡើងកាលពីពាក់កណ្តាលខែមិថុនា ត្រូវបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារលើនាវាដឹកទំនិញនៅច្រកសមុទ្រ Hormuz កាលពីពេលថ្មីៗ ប៉ុន្តែអ៊ីរ៉ង់បានទាក់ទងសុំចរចាជាមួយអាមេរិក។
.jpg)
ការប្រកាសវាយប្រហារនេះ បន្ទាប់ពីអ៊ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់ទៅកាន់អាមេរិក អំពីអ៊ីរ៉ង់មានគម្រោងធ្វើឃាតលោក Trump ស្របពេលនៅក្នុងពិធីបុណ្យសពអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មានការលើកបដា និងស្រែកទាមទារឱ្យធ្វើឃាតលោក Trump ដើម្បីសងសឹក។
ចំណែកក្រសួងការបរទេសអ៊ីរ៉ង់បានចេញមុខបដិសេធថា រដ្ឋាភិបាលអ៊ីរ៉ង់មិនបានសុំចរចាជាមួយអាមេរិកឡើយ បើទោះជាភាគីទាំងពីរបើកផ្លូវចរចាឡើងវិញក៏ដោយ ប៉ុន្តែស្ថានការណ៍ក្នុងតំបន់នៅតែផុយស្រួយ ជាពិសេស នៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់លើពិភពលោក។.jpg)
សូមបញ្ជាក់ថា ស្ថានភាពនៅមជ្ឈិមបូព៌ាបានងកម្តៅយ៉ាងខ្លាំង ដោយកងទ័ពអាមេរិកបន្តបើកការវាយប្រហារតាមអាកាសជាច្រើនលើកទៅលើហេដ្ឋារចនាសម្ព័ន្ធកងទ័ពរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងសកម្មភាពបង្កហេតុក្នុងតំបន់។ អាមេរិកចង់ឱ្យអ៊ីរ៉ង់ធានាយ៉ាងជាក់លាក់នឹងមិនវាយប្រហារនាវាពាណិជ្ជកម្មដែលឆ្លងកាត់សមុទ្រ Hormuz ខណៈអ៊ីរ៉ង់ថា ខ្លួនមានសិទ្ធិគ្រប់គ្រងច្រកនេះ និងមានគោលជំហរខុសគ្នាពីអាមេរិកជាច្រើនចំណុច៕










