Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រកាសអាសន្នផ្អាកការហោះហើរ ខណៈពលរដ្ឋសម្រុកទិញអាហារស្តុកទុករហូតអស់ពីផ្សារ

ជប៉ុនប្រកាសអាសន្នផ្អាកការហោះហើរ ខណៈពលរដ្ឋសម្រុកទិញអាហារស្តុកទុករហូតអស់ពីផ្សារ

112
0

ជប៉ុនកំពុងតែស្ថិតក្នុងស្ថានភាពអាសន្ន ជើងហោះហើរត្រូវបានផ្អាកជាបន្តបន្ទាប់ រីឯធ្នើរលក់ទំនិញ និងចំណីអាហារក្នុងផ្សារទំនើបនានា ប្រែជាទទេស្អាត។ នេះជាទិដ្ឋភាពដ៏គួរឱ្យព្រួយបារម្ភនៅប្រទេសជប៉ុន ពីព្រោះពលរដ្ឋភ័យខ្លាចពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងបាវី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9250HsAs3Xv3PFjX9BjZg14qM0sWxJMP6Wb8StRsAQKwaHGfyyBUiRleDCZTkuvXHKyA-kOeemwdj-rmSpUVBodESCvM501oXvs3H6jb7pnqA1oHoENYCrKmAtcH4x0Qc3lVYhaF_PeK6jd-FqcnfK6mCPX1RFWKyKaooBiz0jmMTITBp6_eftre8QK8/s1000/photo_2026-07-11_14-25-04.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ខ្យល់ព្យុះទីហ្វុងបាវី (Super Typhoon Bavi) ដែលមានល្បឿនខ្លាំងបំផុតរហូតដល់ ១៦២គីឡូម៉ែត្រក្នុង១ម៉ោង បានបម្លាស់ទីសំដៅមកក្បែរកោះសាគិឈិម៉ាក់ គឺជាកោះដាច់ស្រយាលនៅភាគខាងត្បូង និងនិរតីប្រទេសជប៉ុន (នៅក្បែរកោះតៃវ៉ាន់) ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាប្រកាសផ្អាកជើងហោះហើរជាបន្តបន្ទាប់។ រីឯពលរដ្ឋសម្រុកទិញអាហារស្តុកទុករហូតដល់អស់ពីផ្សារទំនើប និងនាំគ្នាបិទបង្អួច ដំឡើងសំណាញ់ការពារខ្យល់កន្ត្រាក់តាមផ្ទះសម្បែង និងហាងលក់ទំនិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjeWpofwmT7DwD9r7ChuLLWBXn804t15ytHBeG0pvioUHN9WCsk6Ggx0q9i0SU0FLKuxpyc7H2BOzeab4wnfU6C9X3cyZXEml-HyoZi3zEHITh8ySb1DMBPJmYMTI-Ru0vOBX2qAbfgFqDQIyEEmLgeAcRE2Yegj1RLZCfYTeAPIWhCiKztbdeewa8LmM/s1000/photo_2026-07-11_14-25-04%20(5).jpg
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានប្រកាសផ្អាកជើងហោះហើរក្នុងតំបន់នេះ ដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បានផ្អាកជើងហោះហើររហូតដល់ជាង ១០០ជើង កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ និងប្រកាសផ្អាករហូតដល់ថ្ងៃទី១១ ខែកក្កដា ដែលធ្វើឱ្យរាំងស្ទះដល់អ្នកដំណើរជិត ២០,០០០នាក់។ ដូចគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ក៏បានផ្អាកជើងហោះហើរជាង ១៦០ជើងផងដែររហូតដល់ថ្ងៃទី១២ ខែកក្កដា ដែលធ្វើឱ្យប៉ះពាល់អ្នកដំណើរប្រមាណ ២០,០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkbdMYoPCzewlTLvJ6rvAVnRaFGjjvfpoB86jYxYODVnPIIINKEFCEMj5JUaTTsq6HsbY0x7HkNQravA5w7eF1q7S7Y3wTRT5bNIufGvY3jZBsCgdpt6H8RIoI8uwb8EGhqnXZ9Bnvw3jC-TqHZIicr5ICbBruNG5pxy0hv8fTbwjNNuS1QnCwhAkFnvI/s1000/photo_2026-07-11_14-25-04%20(2).jpg

ចំណែកកោះអ៊ីស៊ីហ្គាគី ស្ថិតក្នុងប្រជុំកោះសាគិឈិម៉ាក់ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនោះ គឺពលរដ្ឋនាំគ្នាសម្រុកទិញចំណីអាហារមកស្តុកទុក ដូចជា មីកញ្ចក់ រហូតដល់អស់ពីធ្នើរក្នុងផ្សារទំនើប។ ចំណែកឆ្នេរសមុទ្រ សួនច្បារតាមបណ្តោយឆ្នេរសមុទ្រ និងកំពង់ផែនៅលើកោះនេះ ក៏ត្រូវបានបិទដំណើរការដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWhDkFOTaE2JvluTzSEY1Guklt3NcvMA-Gio2q64kuGf_k7wbpSCAeQWyTYV7V0SdSD5FdRNA2jq3qzNbroMioD4_Yl36AV0OE8qHbQFDCUktGE151NWXPbNrXSJjfRZ34kYzHmwxMWmcBxRfuADrNYoS0O2lqaO52VUIGPk5rz6ON3WsPCh8LmYC6InA/s1000/photo_2026-07-11_14-25-04%20(3).jpg

សូមបញ្ជាក់ថា ក្រៅពីជប៉ុន កោះតៃវ៉ាន់ ក៏ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងត្រៀមលក្ខណៈប្រឈមមុខនឹងខ្យល់ព្យុះនេះដែរ ដែលវាមានកម្លាំងខ្លាំងក្លាបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៩៥ មក ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំក្លាយជាគ្រោះទឹកជំនន់ និងបាក់ដីយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសផ្អាកការងារ និងការចូលរៀនរបស់សិស្សានុសិស្សទាំងស្រុងនៅទូទាំងតំបន់ភាគខាងជើង រួមមាន ទីក្រុងតៃប៉ិ ទីក្រុងតៃប៉ិថ្មី តៅយាន ឃីឡុង និងស៊ីនឈូ ព្រមទាំងត្រៀមកម្លាំងកងទ័ពជិត ៣ម៉ឺននាក់ ដើម្បីជួយសង្គ្រោះពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnO5bwmnhDzkPWmYIWtLxt8GBYCMOHqiAjmmzv_a0VUDrU8P6TsKo-XZU12eUDdUD2cf64JJdhQlNuhASnUgbUTjEw577PJi-aKoKinH5oo8Znnhi58ZhyyfLhufgIjgziV3aFptac3tXoEFHUfueDzmmHm190-w4UenxJcerOnj3jBAq9m5jNnMFuUjY/s1000/photo_2026-07-11_14-25-04%20(4).jpg