ក្រឡាការទូតកម្ពុជាធ្វើឱ្យថៃដេកភ័យ ខណៈសារព័ត៌មានថៃស្ដីបន្ទោសភាពបរាជ័យរបស់រដ្ឋាភិបាល

    114
    0

    ខណៈដែលវិបត្តិព្រំដែនតាំងពីចុងឆ្នាំ២០២៥ បានជំរុញឱ្យថៃព្យាយាមប្រើប្រាស់ល្បិចគាបសង្កត់សេដ្ឋកិច្ចដើម្បីបង្ខំកម្ពុជា ទីក្រុងភ្នំពេញបានវាយបកវិញដោយ «កណ្តាប់ដៃដែកការទូត» និងយន្តការច្បាប់អន្តរជាតិ រហូតធ្វើឱ្យអ្នកនយោបាយថៃធ្លាក់ចូលក្នុងភាពភ័យស្លន់ស្លោផ្នែកយុទ្ធសាស្ត្រ។ ក្នុងនោះសូម្បីតែសារព័ត៌មានល្បីឈ្មោះរបស់ថៃ Matichon ក៏បានចេញមុខទម្លាយការពិត និងរិះគន់រដ្ឋាភិបាលខ្លួនឯងចំៗថា យុទ្ធសាស្ត្រគំរាមកម្ពុជាកន្លងមក គឺគ្មានបានការអ្វីទាំងអស់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIhDoF21Z7y2WpCSJ8GG56SsAuhFktjgU6FIUEWNdaCcWSxpvIYwRc76n36D_65MYGGcWjV7xg5oxrjfSGvH0Fi9uKQh8ru4KwIFxze-Up5NDrY5iBVAZonbJ3DlrOmXsUVMRMI6Z2TOY_uej6hDb1OyAmWIKXzBtpCb4bnEk1_cT-TG72zIbAWD9W6Pk/s1200/photo_2026-07-11_09-25-48.jpg
    ផ្អែកលើការចុះផ្សាយរបស់កាសែត Matichon កាលពីថ្ងៃទី៣ ខែកក្កដា រដ្ឋាភិបាលថៃរបស់លោក អានុទីន ឆានវីរៈគុល កំពុងរងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះមិនត្រឹមតែមិនអាចដាក់សម្ពាធលើកម្ពុជាបានឡើយ ប៉ុន្តែថែមទាំងត្រូវកម្ពុជាដេញជើង និងបង្ខំឱ្យចូលចរចាតំបន់សមុទ្រត្រួតស៊ីគ្នា (OCA) ក្រោមយន្តការច្បាប់អន្តរជាតិ UNCLOS ទាំងបង្ខំចិត្តទៅទៀត។ អ្វីដែលធ្វើឱ្យអ្នកនយោបាយជាតិនិយមថៃកាន់តែភ័យខ្លាចនោះ គឺយុទ្ធសាស្ត្រការទូតដ៏មុតស្រួចរបស់កម្ពុជា ក្នុងការចងសម្ព័ន្ធមិត្តដែកថែបជាមួយមហាអំណាចយក្សគឺចិន និងរុស្ស៊ី។ ដំណើរទស្សនកិច្ចកម្រិតកំពូលរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ និងជំនួបផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ច្បាស់ថា ចិនចាត់ទុកកម្ពុជាជាអាទិភាពចម្ងោះបំផុត និងប្តេជ្ញាឈរនៅពីក្រោយការពារអធិបតេយ្យភាព ព្រមទាំងសន្តសុខជាតិកម្ពុជាយ៉ាងពេញទំហឹង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSjlSmk6VYP9M0t06CJrLC5gR3oGI8d6j09Yx4P2eHNq9Hk4gXUcdyC-4vMU0EpZ4iHmg203fE6k_j2x2kXX35J82R3qMbTYE7kxhTjyzNKTMMlmXOUg1w3HGLGdk1p771zyzmxYJjmz5i8BR8YOBg99lwNvY1K_f1ZLnrQTyIdQYuWXDo5njF68gxTk/s642/photo_2026-07-11_09-25-49%20(2).jpg
    ទន្ទឹមនឹងការឡើងកូដផ្នែកការទូត មេដឹកនាំសន្តិសុខថៃខ្លះបានព្យាយាមលួងចិត្តខ្លួនឯង និងមើលស្រាលថា ជំនួយយោធា និងរថក្រោះដែលចិនផ្តល់ឱ្យកម្ពុជា សុទ្ធតែជារបស់ចាស់ៗជួសជុលឡើងវិញ។ ប៉ុន្តែ កាសែត Matichon បានទះកំផ្លៀងអ្នកនយោបាយទាំងនោះមួយដៃយ៉ាងដំណំ ដោយចោទសួរដៀមដាមត្រឡប់ទៅវិញថា ចុះមីស៊ីលទំនើបប្រភេទ PHL-03 ដែលមានសមត្ថភាពបាញ់កម្ទេចគោលដៅបានឆ្ងាយរហូតដល់ ១៣០ គីឡូម៉ែត្រ និងកាំភ្លើងវាយលុកទំនើបៗរាប់ពាន់ដើមដែលចិនផ្តល់ឱ្យកម្ពុជានោះ តើគេទុកសម្រាប់យកទៅបាញ់លេងកម្សាន្តមែនទេ? សំណួរនេះបានស្តែងឱ្យឃើញពីការផ្លាស់ប្តូរជញ្ជីងកម្លាំងយោធា និងភាពទាល់ច្រករបស់ថៃ ដែលលែងអាចប្រើកម្លាំងបាយមកគំរាមកម្ពុជាបានដូចមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicXdH2fpEFiEEXi05SVC0uAEOOc6Q7NOx7BCL3_tPcpaldA-6wYoU36XpnkQo-W6ktyV4kS9RYx612H_iZlboj6m_rlFVsVpa1p-jSAUCkWumWSSlmYIh5pELmf98WZI-P_8m2tqxPtSoD_Bldrp_GEmumyENSSHxehcDFpTa42UMtSkDYkUl7lrGazXU/s1024/photo_2026-07-11_09-25-49.jpg

    ហេតុដូចនេះសរុបសេចក្តីមក ការចងសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយមហាអំណាចធំៗ និងការប្រើប្រាស់ច្បាប់អន្តរជាតិ បានក្លាយជាខែលការពារដ៏រឹងមាំ និងជាកាតាលីកររុញច្រានឱ្យកម្ពុជាអភិវឌ្ឍខ្លួនកាន់តែខ្លាំងក្លា។ ក្រឡាជោកជ័យរបស់ភ្នំពេញនៅពេលនេះ បានបន្សល់ទុកនូវសំណួរដ៏ធំមួយទៅកាន់ទីក្រុងបាងកកថា តើរដ្ឋាភិបាលថៃនៅតែបន្តធ្វើពុតជាមិនដឹងមិនឮ ហើយគិតថាការបាត់បង់ឧត្តមភាពរបស់ខ្លួនជារឿងធម្មតាទៀតឬ?