Home តារាអន្តរជាតិ នាង ដាវីន កំពុងលេចធ្លោកាន់តែខ្លាំងនៅលើទីផ្សារ

នាង ដាវីន កំពុងលេចធ្លោកាន់តែខ្លាំងនៅលើទីផ្សារ

109
0

តារាចម្រៀង នាង ដាវីន អតីតTOP4 កម្មវិធី Cambodian Idol រដូវកាលទី៤ កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅលើទីផ្សារបន្ទាប់ពីមានបទល្បីផ្ទុះជាប់គ្នាហើយកំពុងស្ថិតក្រោមការចាប់អារម្មណ៍របស់មហាជន។ បន្ទាប់ពីបទ «គេជាអ្នកណា» នាង ដាវីន កំពុងតែឡើងកូដជាមួយនឹងបទ «ចំណាយពេល» ម្តងទៀតដោយតារាចម្រៀងរូបនេះសម្តែងជាមនុស្សគរថ្លង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFALV8CcSzusu44WFul-G8pOMI-22YdhofoizmrT68-sQFstNKxXrLl5hMhadwKtJyiBZDpRJP02dHIV5MJUnURfR2u18n358yh81NBU17CfTET3JK9YSYxzjQPQwZ1a3IlFYyx84J-esY8_GD_tL_cYdOBECSnU6em38h1zYR-JNQMZfe42YqimT1TDY/s2048/image_2026-07-09_15-31-42.png
កាលពីចុងខែមិថុនា ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទថ្មីរបស់ នាង ដាវីន មានចំណងជើងថា «ចំណាយពេល» ដែលរៀបរាប់ពីក្តីស្រលាញ់មួយដោយការចាប់ផ្តើមលឿនប៉ុន្តែការបំភ្លេចមនុស្សម្នាក់គឺត្រូវការចំណាយពេលយូរ។ បទនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដោយមិនដល់២៤ម៉ោងផងបទនេះទទួលបានការស្តាប់២លានដងនៅលើហ្វេកប៊ុក។ នេះគឺលទ្ធផលដ៏ជោគជ័យមួយរបស់ នាង ដាវីន ដែលមានបទចម្រៀងផ្ទុះនៅលើទីផ្សារហើយមកទល់ពេលនេះ បទនេះមានការស្តាប់លើសពី៣លានដងនៅលើផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0jGqLcxLaz8mXvdXSyKuEQUxpJSgz3Ma6te5F25p2woa5Yn5HPurlkRAUNlCwiHH3ZETYcGL0dRkyWNpUNgJqTrkOCr1mc4Llu48vJ4hJOZIg66Z5N4Zp4ptUQtdxvLxhefnw2lJi7quLbbmuwI5IaPT1bWBf7xyB6-U-NQTzeMw4dWJRGPmjZWDQ13I/s2048/image_2026-07-09_15-31-37.png

ប្រជាប្រិយភាពរបស់ នាង ដាវីន កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានបទចម្រៀងល្បីកក្រើកក្លាយជាទីចងចាំរបស់មហាជនតាមរយៈបទ «គេជាអ្នកណា» ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ នាង ដាវីន កើនឡើងមួយកម្រិតទៀត។ មកទល់ពេលនេះ «គេជាអ្នកណា» មានការស្តាប់រហូតដល់៥០លានដងដែលធ្វើឱ្យវាក្លាយជាបទដ៏ល្បីបំផុតរបស់ នាង ដាវីន ចាប់តាំងពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។ ជាការកត់សម្គាល់របស់ទស្សនិកជន នាង ដាវីន ហាក់រកឃើញពណ៌សម្រាប់ខ្លួនឯងដោយបទរបស់លោកល្បីល្បាញតាមរយៈបទស្នេហាបែបជនបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCmF-jlQisoAW2qEMtc74p3zOG-us0iXpGPY3D6nORSQQj3RUxZ-ardqDJvXhL3GIMdGvYC8KQIF2JU61Bg0OAE6jVjmV7OW-gxz8RbPExMYslPylZXIy3sLdlStxXu8hVIeS1kYF5si6g_feqOD6zgQ2QrcjIMOdf7cJJ0pPyMNQBWXQWvvnSrlDOmys/s2048/image_2026-07-09_15-31-39.png

សម្រាប់ MV «ចំណាយពេល» នាង ដាវីន គឺបានសម្តែងជាតួអង្គគរថ្លង់ខណៈបទនេះបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៅឯខេត្តកំពង់ស្ពឺ។ ក្រោយមានសមិទ្ធផលល្អផ្ទួនៗបែបនេះ នាង ដាវីន កាន់តែលេចធ្លោនៅក្នុងអាជីព ខណៈការងារក៏កាន់តែមមាញឹក ស្របពេលលោកមានផែនការត្រៀមបញ្ចេញស្នាដៃថ្មីៗទៀតជូនដល់អ្នកគាំទ្រ៕