Home តារាអន្តរជាតិ បង្ហាញខ្លួន២០វិនាទី Messi ត្រូវបានគេនិយាយថាទទួលបានថ្លៃខ្លួន១៥លានដុល្លារ

បង្ហាញខ្លួន២០វិនាទី Messi ត្រូវបានគេនិយាយថាទទួលបានថ្លៃខ្លួន១៥លានដុល្លារ

121
0

កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Lionel  Messi បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលជាមួយនឹងតារាសម្តែង Tom Holland សម្រាប់សកម្មភាពផ្សព្វផ្សាយរឿង «មនុស្សពីងពាង: ថ្ងៃថ្មីសន្លាង»។ ជាមួយនឹងការបង្ហាញខ្លួនប្រហែល២០វិនាទី Messi ត្រូវបានគេនិយាយថាទទួលបានតម្លៃខ្លួនរហូតដល់១៥លានដុល្លារឯណោះ។ យ៉ាងណាមិញទាំងក្រុមហ៊ុន Sony Pictures និងតំណាងរបស់កីឡាកររូបនេះមិនបានចេញមកបដិសេធឬនិយាយអ្វីឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMP5IuJaTahSiczEq1kcN6A8Te7zsoxXCa8j2Plx3tkwyKGv2plSVS8Fbjv_7sNvTCAXmus2Vh4ZW9b6ivoDc9FH1P329dHC0erK_vSalYcmsBZdUypzCO9fkq0ojuGp50_fhdE4r2yXNY31Ad7gQVnoRTCl1n2UdVRhutQ2fD31yZRgvokHHWPqGqZ4k/s800/image_2026-07-08_15-58-12.png
កិច្ចសហការរវាងកីឡាករបាល់ទាត់អាហ្សង់ទីន Lionel  Messi និងតារាសម្តែង Tom Holland បានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។នៅក្នុងវីដេអូឃ្លីបកាលពីដើមខែកក្កដា Messi បានបង្ហាញខ្លួនកំពុងស្វែងរក Spider-Man ។
 Messi  និង Tom Holland  ដែលជាតួអង្គមនុស្សពីងពាងបានទាក់ទាញការមើលរាប់លានដង រួមជាមួយនឹងមតិយោបល់ ការចែករំលែក និងសូម្បីតែនិន្នាការ meme រាប់មិនអស់ពីអ្នកគាំទ្រទូទាំងពិភពលោក។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUy4F3po0yG828SUWpaiwxaOcYyBzrPp4OUxu9yQ1T31MogkYz4qthI7cYCotY5Cqm6sKq4JMw9hr0k5OH7_y9qvwgk_yjC7jkeDM_uDs2vsiD_UkOrnOSyKYV3M2t_7YsGodE7wY6su47egIIVUaqwYxqt-MhwOmz-t6VJS0WMuOD5cnMaWNMFVEWeGE/s2048/image_2026-07-08_15-58-12%20(2).png
ភ្លាមៗបន្ទាប់ពីវីដេអូនេះត្រូវបានចេញផ្សាយ អ្នកទស្សនាជាច្រើនបានសួរថាតើ Messi នឹងបង្ហាញខ្លួននៅក្នុងរឿង «មនុស្សពីងពាង: ថ្ងៃថ្មីសន្លាង» (Spider-Man: Brand New Day) ដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពបានបញ្ជាក់ថានេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយប៉ុណ្ណោះ ហើយប្រធានក្រុមអាហ្សង់ទីនរូបនេះនឹងមិនបង្ហាញខ្លួននៅក្នុងគ្រោងសំខាន់នៃខ្សែភាពយន្តនេះទេដែលគ្រោងនឹងចាក់បញ្ចាំងនាចុងខែកក្កដា ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrPe2Z7SVQDSLwf3VE0PTp06vmshTON769c-rS-vbev4fzufGEDVRvuTfuP45KE58R3mTYOUPWJyZJ_-a796mRSX78dr-6SxMLCGPWWGVj04qocnXFOvHfkfvdr8ceL-Hv0QFXNcxZSC4bcOU6icL65ZpRlNrqwXOq41njoPV6lTo1AbyNPjpQL5IKx8M/s2048/image_2026-07-08_15-58-14.png
យោងតាមរបាយការណ៍ពី Winna FC កីឡាករ Messi អាចទទួលបានរហូតដល់ ១៥ លានដុល្លារសម្រាប់ការបង្ហាញខ្លួនរយៈពេលខ្លីនេះ។ ប្រសិនបើព័ត៌មាននេះត្រឹមត្រូវ នេះនឹងក្លាយជាកិច្ចសន្យាផ្សាយពាណិជ្ជកម្មដ៏មានតម្លៃបំផុតមួយដែលធ្លាប់ផ្តល់ជូនអត្តពលិកក្នុងយុទ្ធនាការផ្សព្វផ្សាយភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7anI4cgElaGjLxIkcJJ5WtxoppUf4J9q9MTHBU8yXhQzKFyvqjqv88ND4EUVhNCN37wcGvirgtm_GmnCPc_YqLegJhhPJLP20asB1waxBwsicPrJMjoc-AADtkhGLrvlbNr9By-Mv0ZLWbbKMuw0ZKnODNZjUBqbdUWdRS1DI9UJO3uScxnjZs69LHk0/s2048/image_2026-07-08_15-58-13.png
 
ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ Messi បានបង្ហាញបន្ថែមទៀតអំពីតម្លៃពាណិជ្ជកម្មដ៏ល្អឥតខ្ចោះរបស់លោក។ ក្រៅពីអាជីពបាល់ទាត់ដ៏ល្បីល្បាញ Messi នៅតែជាបុគ្គលដែលទទួលបានការចង់បានយ៉ាងខ្លាំងពីម៉ាកល្បីៗ និងសាជីវកម្មកម្សាន្តឈានមុខគេ ដោយសារតែឥទ្ធិពលដ៏ធំធេងរបស់លោកលើពិភពលោក។ មិនត្រឹមតែការផ្សព្វផ្សាយភាពយន្តដែលទទួលបានតម្លៃខ្លួនខ្ពស់ប៉ុណ្ណោះទេប៉ុន្តែ Messi ក៏កំពុងរក្សាទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ផងដែរ៕