កណ្តាលមុខចំៗតែម្តងបងប្អូន! អ្នកទេសចរជនជាតិកូរ៉េម្នាក់ បានចេញមុខវា.យបក និងរិះគ.ន់យ៉ាងចាស់ដៃ ទៅលើ YouTuber ជនជាតិថៃម្នាក់ ដែលបង្ហាញចរិតខូចមាត់ ហ៊ានមកជាន់ដល់ដីកម្ពុជា ហូបបាយស្នាក់នៅលើដីកម្ពុជាហើយ បែរជាទៅបង្កើតវីដេអូបំភ្លៃការពិត ក្នុងបំណងជាន់ពន្លិច វា.យប្រហារលើប្រព័ន្ធសន្តិសុខជាតិ បង្អាប់វិស័យទេសចរណ៍ និងជំរុញឲ្យភ្ញៀវទេសចរផ្សេងទៀតខ្លាចរអាកម្ពុជាទៅវិញ។

រឿងរ៉ាវដ៏ក្តៅគគុកនេះបានផ្ទុះឡើង ក្រោយពេលយូធូប៊ឺថៃឆានែល Gapbumseeker ដែលមានអ្នកតាមដានជិត ៦០ម៉ឺននាក់ បានបង្ហោះវីដេអូភាគទី១៣ របស់ខ្លួន ក្រោមចំណងជើងថា ‘Exposing Cambodia’s New Hub for Scammers’។ នៅក្នុងវីដេអូនោះ បុគ្គលខូចមាត់រូបនេះបានព្យាយាមលាបពណ៌ ប្រឌិតរឿងបំភ័យអ្នកដទៃ ដោយចោទប្រកាន់ប្រទេសកម្ពុជាទាំងមូលថាជា ‘សម្បុកថ្មីនៃក្រុមបោកប្រាស់តាមប្រព័ន្ធទូរសព្ទអន្តរជាតិ’។ ជាងនេះទៅទៀត រូបគេថែមទាំងបានដើរថតរិះគន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅរបស់យើង ថាជាព្រលានយន្តហោះខ្មោច គ្មានមនុស្សប្រើប្រាស់ ដែលទង្វើអគតិនេះ ធ្វើឡើងក្នុងចេតនាទុច្ចរិត ទម្លាក់តម្លៃម្ចាស់ផ្ទះ ដើម្បីតែទាញយក Views និងផលចំណេញផ្ទាល់ខ្លួនតែប៉ុណ្ណោះ!”.jpg)
ភ្លាមៗបន្ទាប់ពីវីដេអូនេះបង្ហោះ អ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានរួមគ្នារិះគន់បុគ្គលរូបនេះចំៗថា ជាមនុស្សខ្វះការពិចារណា និងខ្វះការសិក្សាស្រាវជ្រាវជាទីបំផុត។ ពលរដ្ឋយើងបានលើកឡើងថា អ្វីដែលយូធូប៊ឺថៃរូបនេះនិយាយ គឺផ្ទុយស្រឡះពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបន្តចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការចុះបង្ក្រាប និងលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យា ក៏ដូចជាឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិជាហូរហែ ដើម្បីធានាសន្តិសុខដាច់ដោយឡែកនៅតាមតំបន់ទេសចរណ៍ មិនដូចអ្វីដែលគេព្យាយាមលាបពណ៌ឡើយ។”
.jpg)
អ្វីដែលកាន់តែពិសេសនោះ តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា Kwon Jae-min ដែលជាអ្នកទេសចរជនជាតិកូរ៉េម្នាក់ ធ្លាប់មកលេងកម្ពុជាជាច្រើនដង ទ្រាំលែងបាន ក៏បានចេញមុខមកទាត់ចោលការបង្អាប់របស់យូធូប៊ឺថៃរូបនេះភ្លាមៗ! បុរសជនជាតិកូរ៉េរូបនេះបានសរសេរបកស្រាយការពិតការពារកម្ពុជាថា៖ កម្ពុជាជាទឹកដីដ៏ស្រស់ស្អាត មានប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយប្រជាជនខ្មែរមានបេះដូងបរិសុទ្ធ និងរួសរាយរាក់ទាក់បំផុត។ លោកបានវាយបកទៅ YouTuber ថៃរូបនោះកណ្តាលមុខចំៗថា៖ បើនិយាយពីបញ្ហាកាប់តម្លៃភ្ញៀវទេសចរ ឡានតាក់ស៊ី ឬឡានកង់បីបោកប្រាស់ និងជាពិសេសសម្បុក Call Center ខុសច្បាប់ទ្រង់ទ្រាយធំ រួមទាំងច្រកផ្លូវលាងលុយកខ្វក់អន្តរជាតិដែលលេចឡើងក្នុងព័ត៌មានរាល់ឆ្នាំនោះ គឺកើតមានយ៉ាងអាស្រូវនៅក្នុងប្រទេសថៃខ្លួនឯងទៅវិញទេ! ដូច្នេះមុននឹងចង់បង្អាប់ប្រទេសជិតខាង គួរតែងាកទៅរៀនសូត្រ និងមើលបញ្ហាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសខ្លួនឯងសិនទៅ!
ពិតជាដូចពាក្យចាស់ពោលមែន ‘មនុស្សល្ងង់តែងតែមានភាពក្លាហាន’! ការចេញមុខការពាររបស់ជនជាតិបរទេសដទៃ បានក្លាយជាសាក្សីរស់បញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។ ចុះបងប្អូនទាំងអស់គ្នាវិញ មានមតិយោបល់យ៉ាងណាដែរចំពោះទង្វើរបស់យូធូប៊ឺថៃខូចមាត់រូបនេះ?










