ការបង្ហោះសារខ្លីតាំងពីព្រលឹមនៅលើកម្មវិធី Threads រហូតដល់ ៥ដង បានធ្វើឱ្យកក្រើកសន្តិសុខជាតិកូរ៉េខាងត្បូងភ្លាមៗ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦! «ខ្ញុំនឹងធ្វើឃា.ត លោកប្រធានាធិបតី Lee Jae Myung ថ្ងៃទី៦ នេះ» នេះជាសារព្រមានដ៏រន្ធ.ត់ដែលធ្វើឱ្យសមត្ថកិច្ចទីក្រុងសេអ៊ូល បើកប្រតិបត្តិការតាមប្រមា.ញ់អ្នកបង្ហោះសារយ៉ាងក្តៅគគុក! តើជនល្មើសជាអ្នកណា ហើយអាចគេចផុតពីការតាមដានរបស់សមត្ថកិច្ចដែរឬទេ?

នៅថ្ងៃទី៦ ខែកក្កដា សមត្ថកិច្ចទីក្រុងសេអ៊ូល បានតាមដាន និងស្វែងរកចាប់ខ្លួនជ.នអនាមិកម្នាក់ដែលបានបង្ហោះសារគំ.រាមកំហែងធ្វើឃា.តប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅលើបណ្តាញសង្គម។ ជននេះបានបង្ហោះសារកាលពីវេលាម៉ោងប្រហែល ៦ និង៣០នាទីព្រឹក ដោយសរសេរថា «ខ្ញុំនឹងធ្វើឃា.តលោក Lee នៅថ្ងៃទី៦» ហើយសារនេះត្រូវបានបង្ហោះដដែលៗលើកម្មវិធី Threads រហូតដល់ទៅ ៥ដង។
ការប្រកាសស្វែងរកជនបង្ហោះសារ បន្ទាប់ពីសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ហើយសមត្ថកិច្ចក៏ប្រើប្រាស់អាសយដ្ឋាន Internet Protocol (IP Address) និងទិន្នន័យគណនីបណ្តាញសង្គម ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដរបស់ម្ចាស់គណនី។ ប្រសិនបើសមត្ថកិច្ចរកឃើញ និងចាប់ខ្លួនបាន នឹងចាត់វិធានការម្ចាស់គណនីភ្លាមៗ។
.jpg)
ទោះបីជាការបង្ហោះសារខ្លះអាចធ្វើឡើងក្នុងន័យលេងសើច ឬបញ្ចេញកំហឹងក៏ដោយ ក៏សមត្ថកិច្ចកូរ៉េខាងត្បូងបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ការបង្ហោះសារគំរាមកំហែងសម្លា.ប់ ឬបង្កភេរវកម្មលើបណ្តាញសង្គម គឺជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ ដែលត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។
សូមរំឭកថា លោកប្រធានាធិបតី Lee ធ្លាប់រងការគំរាមកំហែង និងប៉ុនប៉ងធ្វើឃាតដល់ថ្នាក់រងរបួសរួចមកហើយកាលពីឆ្នាំ២០២៤ (អំឡុងពេលលោកធ្វើជាមេដឹកនាំគណបក្សប្រឆាំង) ដែលជនល្មើសត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។ នាដើមឆ្នាំ២០២៦ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការចាត់ទុកការប៉ុនប៉ងធ្វើឃាតនេះជា «សកម្មភាពភេរវកម្ម» ហើយក្រៅពីករណីនេះ រូបលោកតែងតែរងការបង្ហោះសារគំរាមធ្វើឃាតជាញឹកញាប់ពីសំណាក់ជនអនាមិក ដោយសារស្ថានភាពនយោបាយនៅកូរ៉េខាងត្បូងមានភាពបត់បែន។.jpg)
ហេតុដូច្នេះហើយ ទើបសមត្ថកិច្ចមិនបណ្តែតបណ្តោយឡើយ ដោយបានចាត់វិធានការភ្លាមៗយ៉ាងម៉ឺងម៉ាត់ក្នុងការស្វែងរកចាប់ខ្លួនម្ចាស់គណនី Threads ដែលបង្ហោះសារគំរាមធ្វើឃាតលោកជាថ្មីម្តងទៀតនាពេលនេះ៕










