Home ព័ត៌មានអន្តរជាតិ ឡើងកូដខ្លាំង! ភ្ញៀវទេសចរអន្តរជាតិជិត១២,៣លាននាក់ សម្រុកទៅលេងវៀតណាមត្រឹម ៦ខែ

ឡើងកូដខ្លាំង! ភ្ញៀវទេសចរអន្តរជាតិជិត១២,៣លាននាក់ សម្រុកទៅលេងវៀតណាមត្រឹម ៦ខែ

111
0

ចំនួនភ្ញៀវទេសចរអន្តរជាតិជិត ១២,៣លាននាក់ ក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា វៀតណាមមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមនោះទេ ប៉ុន្តែជាគោលដៅលេចធ្លោមួយដែលពិភពលោកមិនអាចមើលរំលងបាន។ វាធ្វើឱ្យវិស័យទេសចរណ៍វៀតណាមឈានដល់ចំណុចកំពូលមិនធ្លាប់មានពីមុនមក និងនាំមុខគេយ៉ាងដាច់ឆ្ងាយក្នុងឆ្នាំនេះ ខណៈពេលប្រទេសនានាកំពុងទាក់ទាញភ្ញៀវទេសចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi682rH-jFOhMim0SW5_4Vr0U1orw87kGAeBxNL3Wb15oDbRvsCzA0mB4Uk8Oe_SrLsmv5antrskYZ_kP_ddnpAW1LGz8qo912zFghwDxlGiV4Je7PLRlTy2So3zz3WBHDMziG-20iZTCRbqknBgve7Gl61TLg0BEkIrUWE2FRyj2kQDMwklVaocEnXMEo/s800/photo_2026-07-06_13-50-19.jpg
ប្រទេសវៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ជិត ១២,៣លាននាក់ នៅក្នុងឆមាសទី១ (ចាប់ពីខែមករា ដល់ខែមិថុនា) ឆ្នាំ២០២៦។ ចំនួននេះបានកើនឡើង ១៤,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈភ្ញៀវទេសចរមកពីតំបន់អាស៊ីបានមកកម្សាន្តនៅវៀតណាមច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរទាំងអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី៥ ខែកក្កដា ដោយផ្អែកតាមទិន្នន័យរបស់ការិយាល័យស្ថិតិវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3JjUSNdHDFxRtsu40Frfo2UGkdEIAA1bWyDM9ZlOyG1u_19W38BE7-CpbDwqwFPxQuTmw9FwgCFIZHJxRfWSL_lz-w_xtMgo_ewFKT4-890Usp_HgQzTMcoGOCoTXFaGMcxeXoam7UmtoiWNBMemtf29dSLu_JMRoF45-LwO9tfKM3uj9IteRHuf-ys/s739/photo_2026-07-06_13-50-19%20(3).jpg

ការិយាល័យស្ថិតិវៀតណាមបង្ហាញទិន្នន័យទៀតថា ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសវៀតណាមតាមផ្លូវអាកាស ស្មើនឹង ១០,១លាននាក់ (៨២.៦%) នៃចំនួនភ្ញៀវទេសចរទាំងអស់ កើនឡើង ១១.៤% បើប្រៀបធៀបនឹងឆ្នាំមុន។ បន្ទាប់មក ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវគោក ស្មើនឹង ១,៩លាននាក់ (១៥.៧%) រីឯភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹក ស្មើនឹង ២០៩,០០០នាក់ (១.៧%)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvPUP_cA2dZcDjwGmkhowAwhyphenhyphenMdVkc5T-0mAIFBn-0jTmD2Mqdkqn9vxfobkzs7bD2JK3D9Ma_dGQawYQsNZr-hTflJCrgEhbiOzq2h7SHPvQA_FIrIw7xBj5riMIQdQQJmNp05-Fbgc9M_oBOb3vv0muLi6ENdvPHq8Js5xdsxojLEqWciMAYdf1_wA/s1254/photo_2026-07-06_13-50-19%20(2).jpg
វិស័យទេសចរណ៍វៀតណាមរកចំណូលបានចំនួន ៥៦៩ទ្រីលានដុង (ស្មើប្រមាណ ២១,៦ពាន់លានដុល្លារ)។ កំណើនភ្ញៀវទេសចរអន្តរជាតិនៅឆមាសទី១ ឆ្នាំនេះ ធ្វើឱ្យវៀតណាមសម្រេចបានជិតពាក់កណ្តាលនៃគោលដៅយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន ២៥លាននាក់ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៦។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកលេងប្រទេសវៀតណាមច្រើនជាងគេ រួមមាន៖ ភ្ញៀវទេសចរចិន កូរ៉េខាងត្បូង រុស្ស៊ី តៃវ៉ាន់ កម្ពុជា ឥណ្ឌា និងជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ouO0nLd9ZSnHTbSMfSgfrEaFonqTfB-gist2uzHtuzx224qnQx1T91Ykwi2UyZHzjOpwzD2hp3mtFwFXG6BsoZiEMXraM5Kp7Tg_wsZVe-MXrJCGZ1igpP3r3FJQGCw5hloVnfXK9ZmNC5areiz6iqXyfP_QYLi6rRq0Z4WAKc-3aUUVtheF8Hwjs4w/s1280/photo_2026-07-06_13-50-50.jpg
សូមរំឭកថា កំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងគំហុកនេះ គឺដោយសាររដ្ឋាភិបាលវៀតណាមបានជំរុញយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់គោលនយោបាយទិដ្ឋាការ (Visa) ដ៏បើកចំហ និងធូរស្រាលមិនធ្លាប់មាន ព្រមទាំងបើកច្រកទ្វារអន្តរជាតិ (ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក) រហូតដល់រាប់សិបកន្លែងដើម្បីទទួលភ្ញៀវទេសចរប្រើប្រាស់ E-Visa (Electronic Visa / ទិដ្ឋាការអេឡិចត្រូនិក) ដោយជំរុញបច្ចេកវិទ្យាកាត់បន្ថយពេលរង់ចាំនៅផ្នែកអន្តោប្រវេសន៍ដើម្បីឱ្យការធ្វើដំណើរកាន់តែរលូន៕