Home ព័ត៌មានជាតិ ផ្អើលក្រសួងសុខាភិបាល ក្រោយផ្ទុះជំងឺគ្រុនឈាមជិត៦០០ករណី នៅស្រុកកោះធំ

ផ្អើលក្រសួងសុខាភិបាល ក្រោយផ្ទុះជំងឺគ្រុនឈាមជិត៦០០ករណី នៅស្រុកកោះធំ

146
0

ក្រសួងសុខាភិបានដាក់នាំក្រុមការងារគ្រូពេទ្យចុះអន្តរាគមន៍បន្ទាន់ ក្រោយពីមានការផ្ទុះឡើងនូវជំងឺគ្រុនឈាមយ៉ាងគំហុកនៅស្រុកកោះធំ ខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7_1p5P-7jmq2eFhgTmhlRO1OthX8WSHeVp10IPxKhNgKwBbndrP6lq3nNd4FEX52I2ANmMq1_08TK39IBaoaHjGAMlePuV4AfV6SzJeCs1pmU4Q6Fm-khyCL8p9VLytm5zl1cG8DeTpKuLYLSa0KoJSJnAqzYI2DsPmfRUgQBSTIeBnYffqkxFGMK_8/s1280/image_2026-07-06_10-36-48.png
យោងតាមរបាយការណ៍ដែលទទួលបានពីមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យតេជោសែនកោះធំ បានបង្ហាញថា ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមចំនួន ៥៧៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5w7zOjb2yw66BFSZwqoNBsM_3GRX0EheGxWcrk_c3nY4x66hxbLkAcgTR9ScbYo1T5UFIMno-oTpk5ganIFgmQB_G3hPm__4KwP8j19WveKLtYXDhUgOVyMANPEBet2DpBMLsw2Y1JgarnCDFpd6FWRRESBsCAKNYTfCr088R__Fo18kme7Do3THoZM4/s1280/image_2026-07-06_10-36-50%20(2).png
ក្នុងនោះ អ្នកជំងឺធ្ងន់ធ្ងរចំនួន ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយពុំទាន់មានករណីស្លាប់ណាមួយត្រូវបានរាយការណ៍ជាផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELJ3_HAgwh2gYHd769zeif4A8lQgUl7_EW1iYKpQJlRh7nUd-wahdr4UpCkdDFFJdMokTzueObKNtFSnv2wyD_jiPLkXnRGeUjwaxKiXNDa3DoR3D1966jC_TiIE67HkfJXHMhOhp4f_dxTnlvySBd0JsNYTxoatdk-JvDHBMP8B088YOcO9bmnE3BhM/s1280/image_2026-07-06_10-36-51%20(3).png
តែយ៉ាងណាមិញ មានសេចក្ដីរាយការណ៍ក្រៅផ្លូវការមួយចំនួនបានឱ្យដឹងថា មានកុមារចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LS-dkWvDCWuGROXHkKRjGs0n-ER_OGz-uOlF6NTRmI7eQLqORIM0pFKvwLP4H1LsGksx_UUob_u5gK5NHEt7pkFMvXRk_Nm9Wduby9IHqc5UU8Wmx8KW_1V5Fob4Z4FLPnPn02taE1tlhimK5_O1iKSJwXgMN1sERO2D9mL_D7kJ8YfEUgbR9eagb6k/s1280/image_2026-07-06_10-36-51%20(2).png
គួរបញ្ជាក់ថា មូលដ្ឋានដែលមានការឆ្លងគ្រុនឈាមច្រើនជាងគេ គឺក្រុងសំពៅពូន ឃុំឈើខ្មៅ ឃុំព្រែកជ្រៃ និងមានការឆ្លងរាយប៉ាយនៅតាមឃុំផ្សេងៗទៀតនៃស្រុកកោះធំ៕